Connect with us

កងកម្លាំងប្រដាប់អាវុធ

ចិន ប្រជាជាតិដែលបានផ្តល់វិភាគទានមហាសាលលើកំណត់ត្រាប្រវត្តិសាស្រ្ត

 

ប្រសិនជាជនជាតិចិនមិនបានបង្កើតនូវនវានុវត្តភាពនៃការផលិតក្រដាសទេ ច្បាស់ថា មនុស្សជាតិនឹង មិនមាន ការអភិវឌ្ឍបានឆាប់រហ័សដូចបច្ចុប្បន្នឡើយ។ ធនធានមនុស្សមិនអាចខ្វះបានពីការសិក្សា ហើយការសិក្សាត្រូវទទួលរងឥទ្ធិពលពីកំណត់ត្រា ពីការចងក្រងឯកសារនានា។

យើងបានដឹងរួចមកហើយថា នៅមុនការផលិតក្រដាស ការអប់រំមានរបាំងនិងរនាំង ជាច្រើនដែល បានរារាំង ដល់ការបង្កើនកំណើនបរិមាណធនធានមនុស្ស ឬបង្កើនគុណភាពនៃការនិពន្ធ ការចងក្រងឯកសារសម្រាប់ អ្នកបន្តវេន ឬអ្នកជំនាន់ក្រោយ។

ការណ៍នេះ ប្រជាជាតិចិនដែលបានផ្តល់នូវវិភាគទាន យ៉ាងមហិមាដល់ ការ អភិវឌ្ឍធនធានមនុស្ស តាមរយៈនវានុវត្តភាពនៃការផលិតចេញក្រដាស និងការបោះពុម្ពឯកសារ។ ក្រដាស ជាសម្ភារៈចាំបាច់ដែលមានសមត្ថភាពអាចបញ្ជូនព័ត៌មាន និងបញ្ជូនបន្តនូវវប្បធម៌ ហើយវាក៏ក្លាយ ជារបស់ សម្រាប់កត់ត្រាប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំរបស់មនុស្សជាតិ មិនតែប៉ុណ្ណោះវាក៏មានប្រយោជន៍ខ្លាំង ក្នុងការ អភិវឌ្ឍ នូវ បច្ចេកវិទ្យា វប្បធម៌និងអរិយធម៌សង្គមផងដែរ។

ការរួមចំណែកដ៏អស្ចារ្យរបស់ ប្រជាជាតិចិន ក្នុង ការ ផលិតក្រដាស គឺជាទស្សនៈរួមរបស់មនុស្សក្នុងការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។ បើនិយាយតាមបែបប្ រពៃ ណីវិញ ក្រដាសសំដៅលើវត្ថុដែលប្រើសារជាតិសរសៃរុក្ខជាតិ ដែលជាវត្ថុធាតុដើមមួយត្រូវបាន គេយក មកឆ្លងកាត់ក្នុងដំណើរការមួយជាបន្តបន្ទាប់ រួចគេលុបចោលនូវសមាសធាតុមួយចំនួនដែលគ្មានប្រយោជន៍ បន្ទាប់មកវាត្រូវបានគេច្នៃបង្កើតឡើងវិញ ហើយចុងក្រោយបង្កើតបានជាសន្លឹកក្រដាសមួយដែលរលូនស្អាត និងសមស្របសម្រាប់ការសរសេរ ការបោះពុម្ព និងការវេចខ្ចប់។

 

ដំណើរការនៃការធ្វើសិប្បកម្មផលិតក្រដាស ត្រូវរួមបញ្ចូលពីវត្ថុធាតុដើមសំខាន់ដូចជា (ដើមក្រចៅសម្បកឈើ ចំបើង ដើមឬស្សី)ដោយគេយកវាមកលាង សម្អាត ហើយពុះវាជាជំរៀក បន្ទាប់មកលាងសម្អាតជាមួយទឹកក្បុង ដើម្បីលប់បំបាត់ពណ៌ ហើយបន្ទាប់ មក គេច ង​វាជាបាច់ រួចវាយវាទៅជាម៉្សៅ ចុងក្រោយគេយកសរសៃ ឫស្សី ឬសូត្រស្ងួតត្បាញជាស្រទាប់ៗ ហាល ថ្ងៃអោយស្ងួតរ វានឹងប្រែជាក្រដាសហើយ។

នៅក្នុងរាជវង្សតុងហាន អ្នកផលិតក្រដាសមុនគេ ឈ្មោះ ឆាយ លុន ហើយគាត់បានចែករំលែក បន្តនូវបច្ចេក វិទ្យា ផលិតក្រដាស និងបានកែប្រែប្រវត្តិសាស្ត្រនៃការប្រើស្នូកអណ្តើកមកចារអក្សររបស់រាជវង្សសាំង ការសរ សេរ លើគ្រឿងស្ពាន់របស់រាជវង្សស៊ីចូវ និងការសរសេរលើបន្ទះឬស្សី លើបន្ទះក្តារ ដោយ​ជំនួសមកវិញ នូវការ សរសេរលើក្រដាស ហើយវាក៏បានរួមចំណែកយ៉ាង សំខាន់ក្នុងការធ្វើ អោយសេដ្ឋកិច្ច សង្គមរបស់រាជវង្ស ហាន់ មាន ភាពរុងរឿង និងធ្វើអោយអរិយធម៌របស់​ហាន់ល្បីសុះសាយទៀតផង។ សិប្បកម្មផលិតក្រដាស​របស់ឆាយលុន បានប្រើសម្បកឈើ បន្ទះឈើ ក្រណាត់ខូច សំណាញ់បង់ត្រី ដើម្បីយកមកវាយ ដំ ពូត រួចហាល ទើបប្រែវាទៅជាសរសៃក្រដាស នេះទើបគេហៅថាជាក្រដាសពិតៗ។

 

ឆ្នាំ១០៥  ឆាយលុន បានផ្គត់ផ្គង់ក្រដាសថ្វាយស្តេចហាន ហើយលោកទទួលបាននូវលិខិតសរសើរពីព្រះរាជា ដោយសារការបង្កើតក្រដាសធ្វើឱ្យមនុស្សក្នុងលោកស្គាល់ ហើយលោកបានដាក់ឈ្មោះ​ការផលិតក្រដាស​នេះថា (ឆាយហូវជឺ) ឆ្នាំ១០៥ គឺជាឆ្នាំដែលគេទទួលស្គាល់ថាជារាជកាលនៃការផលិតក្រដាស។

បច្ចេកវិទ្យាផលិតក្រដាសរបស់ចិន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះនវានុវត្តភាពនេះ។ ប្រហែលសតវត្សរ៍ទី៣មុនគ្រិស្តសករាជ បច្ចេកវិទ្យាផលិតក្រដាសរបស់ប្រទេស​ចិនបានហូរចូលទៅក្នុង​សង្គមរបស់បណ្តាប្រទេសនានានៅទ្វីបអាស៊ី ហើយជាពិសេសនៅសតវត្សរ៍ទី១៥ គំនិតនៃការ​ផលិត​ក្រដាសនិង​វិធីបោះពុម្ពតាមបែប​ផែនចិនបានរាលដាល​ចូលក្នុងដែន​ដីអឺរ៉ុបនិងដែន​ដីដីព័ទ្ឋជុំវិញដោយ​ទឹក​ដីក្រោមអាណានិគមរបស់ប្រទេសអង់គ្លេស ហើយនៅសតវត្សរ៍ទី១៦ដោយសារតែប្រទេសអេស៉្បាញ និងហូឡង់ចូលកាន់កាប់ដែនដីអាមេរិក ទើបគេឃើញនៅសតវត្សរ៍ទី១៧ និង១៨ គំនិតនៃការផលិត ក្រដាសនិងវិធី​​ បោះ​ពុម្ពតាមបែបផែនចិនបានរីករាលដាលពាសពេញឧបទ្វីបអូសេអានី ហើយរហូតដល់​សតវត្សរ៍ទី១៩ គំនិតនៃការផលិតក្រដាសនិងវិធីបោះពុម្ពតាមបែប​ផែនចិនក៏បាន​រីរាកដាលពាសពេញ​ទ្វីបទាំង៥តែម្តង ដោយគ្មានទីកន្លែងណាមួយរបស់មនុស្សជាតិ​ខ្វះគំនិតនៃការផលិត​ក្រដាសនិងវិធីបោះ​ពុម្ពតាមបែបផែនចិន។

ដោយបណ្ឌិត ជា មុនីឫទ្ធិ

Click to comment

Leave a Reply

Your email address will not be published.

Facebook