ប្រជាជនយើងច្បាស់ជាបានស្គាល់និងធ្លាប់ញ៉ាំខ្ទឹមបារាំងរួចហើយ តែយ៉ាងណាចំពោះអត្ថប្រយោជន៍វាសំរាប់សុខភាពជឿជាក់ថា បងខ្លះក៏ដឹងខ្លះក៏មិនទាន់ដឹង ។ កម្ពុជាសន្តិភាពសូមធ្វើការ បង្ហាញពីអត្ថប្រយោន៍វា នៅខាងក្រោមនេះ៖
១. ធ្វើឱ្យដង់ស៊ីតេឆ្អឹងកាន់តែប្រសើរឡើង
ការទទួលទានខ្ទឹមបារាំងអាចផ្ដល់ឥទ្ធិពលវិជ្ជមានលើដង់ស៊ីតេឆ្អឹង។ ម្យ៉ាងវិញទៀតខ្ទឹមបារាំងក៏ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមនិងស្ពាន់ធ័រដែលចាំបាច់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំគួរឱ្យកត់សម្គាល់។
២. កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អនិងរក្សាសុខភាពបេះដូង
នេះក៏ព្រោះតែខ្ទឹមបារាំងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ។ កម្រិតនៃកូឡេស្តេរ៉ូលមិនល្អទាបជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូងនិងរក្សាសុខភាពបេះដូងល្អរឹងមាំ។
៣. បង្កើនការរំលាយអាហារ
ខ្ទឹមបារាំងជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយសម្រួលការរំលាយអាហារក្នុងរាងកាយ។ វាក៏បង្កើនការផលិតបាក់តេរីល្អក្នុងពោះវៀនជួយដល់ដំណើរការនៃការរំលាយអាហារផងដែរ។
៤. កាត់បន្ថយកោសិកាដែលខូចខាតនិងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម
ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ២៥ ប្រភេទផ្សេងៗពីគ្នាដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មមិនត្រឹមតែជួយទប់ស្កាត់ហានិភ័យនៃជំងឺផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារកោសិកាមិនឱ្យទទួលរងការខូចខាតទៀត។
៥. បញ្ចុះសម្ពាធឈាម
សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំងដើរតួនាទីជាភ្នាក់ងារជួយបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូងគួរឱ្យកត់សម្គាល់។ ខ្ទឹមបារាំងក៏មានផ្ទុកសារធាតុ quercetin ជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាមផងដែរ។
៦. ទប់ស្កាត់ជំងឺមហារីក
ខ្ទឹមបារាំំងមានផ្ទុកសម្បូរទៅដោយសារធាតុ flavonoids ពិសេស quercetin ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងជំងឺមហារីកដោយកាត់បន្ថយការបំផ្លាញលើ DNA និងទប់ស្កាត់ដុំសាច់មហារីកមិនឱ្យកកើតឡើង។
៧. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ខ្ទឹមបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុ phytochemicals និងវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំ ហើយកាន់តែមានប្រសិទ្ធភាព៕