Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួង ការពារ ជាតិ ចេញ ផ្សាយ សៀវភៅស ដោយ ប្រកាសពីការ ធ្វើ ទំនើបកម្ម លើ វិស័យការពារជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និង មន្ត្រី យោធាជាន់ ខ្ពស់ ក្នុង ពិធី ផ្សព្វផ្សាយ សៀវភៅ ស របស់ក្រសួង ការពារជាតិ នៅថ្ងៃទី ១២ ឧសភា។ រូបថត ក្រសួងការពារជាតិ

ចាប់ពី ពេលនេះ តទៅ  ការធ្វើ ទំនើប កម្ម កង យោធពល ខេម រភូមិន្ទ គឺជា អាទិភាព ចម្បង មួយ  នៅក្នុង ដំណើរ ការកែទម្រង់ យោធា ហើយ ការធ្វើ ទំនើបកម្ម នេះ  នឹង មិនមាន ត្រឹមតែ មូលដ្ឋាន កងទ័ព ជើងទឹក រាម នោះទេ  គឺ  នឹង ត្រូវធ្វើ នៅក្នុង វិស័យផ្សេងៗទៀត ដូចជា ការពារ អាកាស អាវុធ ធុន ធ្ងន់ ការ សង្គ្រោះ រក្សា សន្តិ ភាព ប្រឆាំង អំពើ ភេរវកម្ម និង ឧក្រឹដ្ឋ កម្ម ឆ្លងដែន ជាដើម។ នេះ បើតាម សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួង ការពារ ជាតិ។

ក្រសួង ការពារ ជាតិ បានប្រកាស ចេញផ្សាយ ជា ផ្លូវការ នូវ សៀវភៅ ស  ការពារជាតិ ឆ្នាំ ២០២២ (DWP2022) នៅ ថ្ងៃទី ១២ ខែ ឧសភា  បាន ឱ្យ ដឹងថា ចាប់ពី ពេល នេះ តទៅ  ការធ្វើ ទំនើប កម្ម កង យោធពល ខេមរ ភូមិន្ទ គឺជា អាទិភាព ចម្បង មួយ នៅក្នុង ដំណើរ ការ  កែទម្រង់ យោធា។ សមត្ថភាព កង យោធា កម្ពុជា នឹង មិន ត្រូវបាន ចាប់បង្ខំ ឱ្យ ស្ថិត នៅក្នុង សភាព ចាស់ គ ម្រិ ល តោក យ៉ាក ឬ ដើរ ថយ ក្រោយ នោះ ឡើយ ។

សេចក្តី  ប្រកាស  ដដែល បញ្ជាក់ថា ការធ្វើ ទំនើបកម្ម នឹង មិនមាន ត្រឹមតែ មូលដ្ឋាន កងទ័ព ជើងទឹក រាមប៉ុណ្ណោះ ទេ តែ នឹង ត្រូវធ្វើ នៅ ក្នុង   វិស័យ ផ្សេងៗ ទៀត ដូចជា ការពារ អាកាស អាវុធ ធុន ធ្ងន់ ការសង្គ្រោះ ប្រតិ បត្តិការ រក្សា សន្តិភាព ការប្រឆាំង អំពើ ភេរ វកម្ម និង ឧក្រឹដ្ឋ កម្ម  ឆ្លង ដែន។

សេចក្តី ប្រកាស ព័ត៌មាន សរសេរ ថា៖ «ការធ្វើ ទំនើប កម្មនេះ មិនមែន បង្ក ការ គំរាម កំហែង ដល់ ប្រទេស ណាមួយ នោះឡើយ ផ្ទុយទៅ វិញ ជាការ ការពារ ខ្លួន និង រួមចំណែក ក្នុងការ ថែរក្សា សន្តិភាព និង ស្ថិរភាព នៅក្នុង តំបន់ តែ ប៉ុណ្ណោះ »។

ក្រសួងការពារជាតិ បាន លើកឡើងថា សន្តិភាព ដ៏ កម្រ រកបាន នៅ កម្ពុជា ទាមទារឱ្យ មានការ ថែរក្សា ការពារ ឱ្យ បានជា ដាច់ខាត ទោះ ក្នុងតម្លៃ ណាក៏ដោយ។

ត្រូវ ចាត់វិធានការ ជាបន្ទាន់  ចំពោះ រាល់ សកម្មភាព ទាំង ឡាយ ណា ដែលមាន ចរិត ជា បដិវត្តន៍ ពណ៌ ដើម្បី ភាពសុខ ដុម រមនា និង វិបុលភាព របស់ ប្រជាជាតិ កម្ពុជា។

ទន្ទឹមនឹងនេះ ត្រូវ លើកស្ទួយ តម្លៃ និង ខិតខំ កសាង តឹកតាង នៃ ប្រវត្តិសាស្ត្រ យោធា ដែលជា មូលដ្ឋានគ្រឹះ  នៃ នយោបាយ ឈ្នះ ឈ្នះ នាំមក នូវ សន្តិភាព និង ឯកភាព ជាតិ ពេញ លេញ រហូតដល់ សព្វថ្ងៃ និង តទៅ ថ្ងៃ អនាគត។

ក្រសួង  ការ ពារ ជាតិ  បញ្ជាក់ថា៖ «ការផ្សារភ្ជាប់ ទំនាក់ទំនង រវាង សមរភូមិ មុខ  និង សមរភូមិ ក្រោយ គឺជា កត្តា មិនអាច ខ្វះ បាន សម្រាប់ ទ្រទ្រង់ ដល់ ខឿន ការពារជាតិ។ សម្ព័ន្ធ មេត្រីភាព រវាង កងទ័ព និង ស្ថាប័នរដ្ឋ និង ឯកជន នឹង លើក តម្លៃ  នៃ ពលិកម្ម ដ៏ ធំធេង របស់ កង ទ័ព និង បង្កើន ការគាំទ្រ ទាំង ស្មារតី និង សម្ភារ ពី សំណាក់ សមរ ភូមិ ក្រោយ»។

លោក គិ ន ភា ប្រធាន វិទ្យាស្ថាន ទំនាក់ ទំនង អន្តរជាតិ នៃ រាជបណ្ឌិត្យ សភា កម្ពុជា ថ្លែង នៅ ថ្ងៃទី ១២ ខែឧសភា ថា គ្រប់ ប្រទេស ទាំងអស់ ត្រូវតែមាន សៀវភៅ ស ឬ ហៅថា  សៀវភៅ មគ្គុទេសក៍ សម្រាប់ គោល នយោបាយ ការពារជាតិ របស់ខ្លួន។

បរិបទ បច្ចុប្បន្ន គឺ ស្ទើ តែ គ្រប់ ប្រទេស ទាំងអស់ កំពុងតែ ពង្រឹង វិស័យ ការពារជាតិ របស់ខ្លួន  ដោយសារតែ ការគំរាមកំហែង នៃ បញ្ហា សន្តិសុខ តំបន់ និង អន្តរ ជាតិ។ ដោយ ឡែក សម្រាប់ កម្ពុជា ការធ្វើកំណែទម្រង់ លើ វិស័យ ការពារជាតិ ឬ ទំនើប កម្មវិស័យ ការពារជាតិ គឺ មាន លក្ខណៈ សម្រាប់ ការពារ តែប៉ុណ្ណោះ មិន បង្ករ ជាការ គំរាម កំហែង ដល ប្រទេស ជិត ខាង ណាមួយ នោះ ទេ។

លោក ថ្លែង ថា៖«បើ យើង និយាយ ពី វិស័យ ការពារជាតិ របស់ យើង ខ្ញុំ មើលទៅ ទោះជា យើង ធ្វើ ទំនើបកម្ម ក៏ មិន បង្ករ ជា ហានិភ័យ ដល់ ប្រទេស ជិតខាង ណាមួយ ដែរ។ កម្ពុជា សព្វថ្ងៃ គឺ យើង ប្រើ យុទ្ធសាស្ត្រ គេ ហៅថា Defensive approach នៅក្នុង វិស័យ ការពារជាតិ របស់ ខ្លួន» ។

លោក គិន ភា បញ្ជាក់  ថា ប្រយោជន៍ នៃ ការធ្វើ ទំនើបកម្ម  វិស័យ ការពារជាតិ ទី១ ប្រទេស ជាតិ ដែល ខ្លាំង ត្រូវមាន ខឿន ការពារជាតិ រឹងមាំ ដែល ទាមទារ ការធ្វើ កំណែទម្រង់ ធ្វើ ទំនើបកម្ម ជាប្រចាំ តាំងពី សព្វាវុធ កង កម្លាំង និង ការ អនុវត្ត កត ព្វ កិច្ច យោធា ដើម្បី ប្រជាពលរដ្ឋ មាន ភាពម្ចាស់ការ  រួមចំណែក ក្នុង វិស័យ ការពារជាតិ។

ក្រៅពីនោះ កម្ពុ ជាមាន សសរស្តម្ភ សំខាន់ៗ ទៀត សម្រាប់ ពង្រឹង ឱ្យ ជាតិ ខ្លាំង រាប់ តាំងពី ធនធាន មនុស្ស វិស័យ សេដ្ឋកិច្ច ពាណិជ្ជ កម្ម និង ការដើរ ត្រូវ ខាង នយោ បាយ ការ បរទេស ជាដើម ផង ដែរ៕

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook