Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានាធិបតី សហរដ្ឋអាមេរិក ទទួល ស្វាគមន៍ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទទួល ស្វាគមន៍ និង រៀបចំ ពិធី ទទួលទាន អាហារ ជូន សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន  និង មេដឹកនាំ អាស៊ាន ទាំងអស់ នៅ សេត វិមាន

បណ្តាញ ផ្សព្វផ្សាយ របស់សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជក់ថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden នា ថ្ងៃទី  ១២ ឧសភា បានទទួល ស្វាគមន៍ និង រៀបចំ ពិធី ទទួលទាន អាហារ ជូន ដល់ រូបលោក ដែលជា សហប្រធាន នៃ កិច្ចប្រជុំ កំពូល អាស៊ាន – អាមេរិក និង ប្រមុខ ដឹកនាំ អាស៊ាន ទាំង អស់យ៉ាង កក់ក្ដៅ បំផុត ។

ប្រព័ន្ធ Telegram របស់សម្តេចតេជោ ហ៊ុន សែន អះអាងថា ៖ « សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា សហប្រធាន នៃ កិច្ចប្រជុំ កំពូល អាស៊ាន – អាមេរិក រួម នឹង ប្រមុខ ដឹកនាំ អាស៊ាន ទាំងអស់ ត្រូវ បានទទួល គារវកិច្ច ស្វាគមន៍ យ៉ាង កក់ក្ដៅ បំផុត ដោយ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden នៅ សេត វិមាន (White House)» ។

កិច្ចប្រជុំ កំពូល អាស៊ាន – អាមេរិក  ធ្វើឡើង នៅ ថ្ងៃទី  ១២-១៣ ខែឧសភា នៅ ទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook