Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន យាងនិងអញ្ជើញសោយក្រយ៉ា និងទទួលទានអាហារការងារថ្ងៃត្រង់

នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ឧសភា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានយាង អញ្ជើញសោយក្រយ៉ា និងទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិប តីសហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ។ កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើង នៅទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានឯកភាពគ្នា ចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហ រដ្ឋអាមេរិក ។

មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ ទំនងយូរអង្វែង រវាងអាមេរិកនិងអាស៊ាន ដែលជាទំនាក់ ទំនងមិនអាចខ្វះបាន ឲ្យកាន់ តែទូលំទូលាយថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និងកសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើក កម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុល ភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅតែអាចសម្រេចតាមគោល ការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាសមាជិក។

ក្នុងខណ:នៃការប្រារព្ធខួបលើកទី45 នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិកនៅឆ្នាំ2022 មេដឹកនាំអាស៊ាន សហរដ្ឋ អាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញ ពីវិបត្តិជំងឺរាត ត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាពក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើមសុខា ភិបាលអាស៊ាន- សហរដ្ឋអា មេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្ប ទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តរភាព សម្រាប់ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហ កម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាពឲ្យបានរឹងមាំថែមទៀត តាម រយៈការគ្របដណ្ដប់សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារសុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។

ការលើក កម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នាធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើគម្រោងហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋ កិច្ចប្រកបដោយសមធម៌និងនិរន្តរភាព។

លើកកម្ពស់កិច្ច សហការតាមសមុទ្រ ។ មេដឹកនាំទាំងអស់ បានយល់ ព្រមជំរុញកិច្ចសហការដែន សមុទ្រ តាមរយៈយន្តការដឹក នាំដោយអាស៊ាន ។ ដោយមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការ សម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ ងារអនុវត្តន៍ច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការ យល់ដឹង អំពីផ្នែកលំហ សមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការត្រួត ពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញបន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់ ។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអា មេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព ។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹក នាំអាស៊ាន អាមេរិក បានសន្យារួមគ្នា ក្នុងការវិនិយោគលើការអភិវឌ្ឍមូលធនមនុស្ស ការផ្តល់សិទ្ធិអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសា អង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្មនិងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់ ។ លើការគាំទ្រការអភិវឌ្ឍអនុតំបន់ មេដឹកនាំទាំងអស់។

បានបន្តគាំទ្រមជ្ឍភាពអាស៊ាន និងឯកភាពអាស៊ាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍអនុតំបន់របស់អាស៊ាន ។ពិសេសការប្ដេជ្ញាបន្ថែមទៀតក្នុងការលើកកម្ពស់ស្ថេរភាពសន្តិភាពនិងវិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព នៅក្នុងអនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋ អាមេរិក ។ ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ មេដឹកនាំអាស៊ាន អាមេរិក បានជំរុញឲ្យមានការលើក កម្ពស់កិច្ចសហប្រតិបត្តិការ ក្នុង វិស័យជីវបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ កសិកម្មដែលធន់នឹងអាកាសធាតុ វិទ្យាសាស្ត្រចំណីអាហារ ឧតុនិយម មីក្រូអេឡិចត្រូនិក វិទ្យាសាស្ដ្រសមុទ្រ និងថាមពលនិងលំហ ។

លើការដោះស្រាយការប្រែប្រួល អាកាសធាតុ មេដឹកនាំអាស៊ាន អាមេរិក បានធ្វើការគូសបញ្ជាក់ដូចគ្នា ក្នុងការពង្រឹង ភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើង នូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ការកើនឡើងនូវហានិភ័យ នៃអសន្តិសុខ ទឹក ថាមពល និងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ ។ លើការរក្សាសន្តិភាព ការកសាងទំនុកចិត្ត មេដឹកនាំអាស៊ាន អាមេរិក បានបញ្ជាក់ជាថ្មី នូវទំនួលខុសត្រូវ របស់ភាគីទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់ ។

មេដឹកនាំទាំងអស់ ក៏បានរំពឹងឡើងវិញ នូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ឬយុទ្ធសន្តិភាព នឹងការបន្តកិច្ចសន្ទនានយោបាយ ដែលនឹងនាំទៅរកសន្តិភាពប្រកបដោយនិរន្តរភាព នៅប្រទេសអ៊ុយក្រែន ។ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការ ដែលសហរដ្ឋអាមេរិក បានធ្វើសម្រាប់តំបន់ ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមប្រធានាធិបតី និងប្រជាជនអាមេរិក ដែលគាំទ្រដល់បេក្ខភាពជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ ។

 

ជាមួយនឹងសន្ទុះដែលបាននិងកំពុងវិវត្តន៍យ៉ាងលឿន នៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែ មួយ សម្តេចបានអញ្ជើញឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook