Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលឧបត្ថម្ភថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩

នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

១. លោកស្រី ឆយ ហ្វ្រីដា ក្រុមហ៊ុន Angel Realty Co., Ltd ឧបត្ថម្ភថវិកា ១លានរៀល និងទឹកឃ្មុំ ៥លីត្រ។ ២. លោកស្រី វ៉ាត់ កញ្ចនា ម្ចាស់ក្រុមហ៊ុន So Cute Brand ឧបត្ថម្ភថវិកា ១លានរៀល និងជែលលាងដៃ។ ៣. លោកស្រី ហ៊ន ដានី (Queen Roses Trading Co., Ltd) ឧបត្ថម្ភម៉ាស់ក្មេង ម៉ាស់កូវីដ ឧបករណ៍តេស្តរហ័ស និងសំឡី។ ៤. លោកស្រី តេង ឈុនអ៊ាង (មុីមីលី) ស្ថាបនិក ហ៊ូលីប៊ីហ៊ូម (Holy Bee Home) ឧបត្ថម្ភថវិកា ១លានរៀល។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជានៅ ៖

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖ * គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា) * គណនីប្រាក់រៀល 100004348127 * គណនីប្រាក់ដុល្លារអាម៉េរិក 300001709996

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖ * គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY * គណនីប្រាក់រៀល 180 255 333 * គណនីប្រាក់ដុល្លារអាម៉េរិក 180 255 168

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង ៖ * លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105 * លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854 * ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888

Click to comment

Leave a Reply

Your email address will not be published.

Facebook