ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារចំនួនជាង១០០០នាក់បានស្ម័គ្រចិត្តចូល មករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវនិងល្អប្រសើររបស់គណបក្សប្រជាជនកម្ពុជា ដែល បានដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចម្រើននិងធ្វើឱ្យប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។បញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ខែឆ្នាំ២០២២ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាព
ឯកឧត្ដម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ។

សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះមានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ។