Connect with us

ព័ត៌មានទាន់ហេតុការណ៍

រោគសញ្ញានៃជំងឺឆ្កួតជ្រូក

​ជំងឺ​ឆ្កួតជ្រូក គឺជា​ស្ថានភាព​ទូទៅ បណ្តាល​មក​ពី​ការ​ប្រកាច់​ដែល​កើតមាន​ឡើង​វិញ​ដដែលៗ ។ ការ​ប្រកាច់​នេះ​​គឺ​កើត​ដោយសារតែ សន្ទុះ​នៃ​សកម្មភាព​អគ្គិសនី​នៅ​ក្នុង​ខួរក្បាល​ដែល​មាន​សភាព​មិន​ប្រក្រតី ។ ការ​ប្រកាច់​នៃ​ជំងឺ​​នេះ អាច​នាំមក​នូវ​បញ្ហា​ជាមួយនឹង ការគ្រប់គ្រង​សាច់ដុំ​, ចលនា​, ការនិយាយស្តី​, ការមើលឃើញ ឬ ស្មារតី​របស់​​អ្នកជំងឺ ។ ជាធម្មតា​ស្ថានភាព​នេះ គឺ​មិន​មាន​រយៈពេល​យូរ​នោះ​ទេ ប៉ុន្តែ​ពួកវា​អាច​មាន​សភាព​តក់ស្លុត​ជាខ្លាំង ។​​ដំណឹង​ដ៏​គួរ​អោយ​រីករាយ​នោះ គឺ​ការព្យាបាល​ជាធម្មតា​អាច​ធ្វើ​ការគ្រប់គ្រង និង កាត់បន្ថយ​នូវ​ការ​ប្រកាច់ ។​

ជំងឺ​ឆ្កួតជ្រូក គឺ​មិនមែន​ជា​ប្រភេទ​នៃ​ជំងឺ​ផ្លូវចិត្ត ឬ អសម្ថភាព​នៃ​បញ្ញា​នោះទេ​។ វា​ជា​ទូទៅ មិន​ប៉ះពាល់​ដល់​ការ​​គិត ឬ ការរៀនសូត្រ​របស់​អ្នកជំងឺ​ទេ​។ អ្នក​មិន​អាច​ឆ្លង​ជំងឺឆ្កួតជ្រូក ពី​នរណា​ម្នាក់ ( ដូច​ជា​ជំងឺ​ផ្តាសាយ​ទេ​) ហើយ​​ពួកគេ ក៏​មិន​អាច​ទទួលយក​វាពី​អ្នក​ផងដែរ ។​

​តើ​រោគសញ្ញា​របស់​ជំងឺឆ្កួតជ្រូក​មាន​អ្វីខ្លះ ?

​រោគសញ្ញា​សំខាន់ៗ​របស់​ជំងឺឆ្កួតជ្រូក គឺ ជាការ​ប្រកាច់​ផ្ទួនៗ​ដែល​កើតមាន ដោយ​មិន​មាន​ការព្រមាន​ទុក​មុន​។ ​បើ​មិន​មាន​ការព្យាបាល​នោះទេ ការ​ប្រកាច់​អាច​នឹង​បន្ត រួច​ថែមទាំង​មាន​សភាព​អាក្រក់​ជាង​មុននិង កាន់តែ​ញឹក​​ញាប់​ជាង​មុន​។

ការ​ប្រកាច់​មាន​ប្រភេទ​ផ្សេងៗ​គ្នា ។ អ្នក​អាច នឹង​មាន​ប្រភេទ​តែ​មួយ​នៃ​ការ​ប្រកាច់​របស់​ជំងឺឆ្កួតជ្រូក​នេះ ។​ហើយ​មាន​អ្នកខ្លះ​ទៀត អាច​មាន​ការ​ប្រកាច់​ច្រើន​ជាង​មួយ​ប្រភេទ ។ វា​អាស្រ័យ​ទៅលើ​ថា តើ​ការ​ប្រកាច់​ប្រភេទ​​ណា​ដែល​អ្នកមាន ៖

  • ​ញាណ​របស់​អ្នក អាច​នឹង​ដំណើរការ​មិន​បាន​ត្រឹមត្រូវ ។ ឧទាហរណ៍ អ្នក​អាច​សំគាល់​ពី​ក្លិន ឬ សំលេង​ចំលែក​។​
  • អ្នក​អាច​បាត់បង់ នូវ​ការគ្រប់គ្រង​សាច់ដុំ​របស់​អ្នក ។​
  • អ្នក​អាច​នឹង​ដួល ហើយ​ខ្លួនប្រាណ​របស់​អ្នក​អាច​កន្ត្រាក់ ឬ អង្រន់ ។​
  • អ្នក​អាច​នឹង​សំលឹង​ចុះមក​ក្រោម ។​
  • ​អ្នក​អាច​នឹង​សន្លប់ ( បាត់បង់​ស្មារតី ) ។​

មិនមែន​អ្នក​រាល់គ្នា​ដែល មានការ​ប្រកាច់​សុទ្ធ​តែ​កើតមាន​ជំងឺឆ្កួតជ្រូក​នោះទេ ។ ពេលខ្លះ ការ​ប្រកាច់​អាច​កើត​​ឡើង​ដោយសារតែ​ការ​របួស , ជំងឺ ឬ បញ្ហា​ផ្សេងៗ​ដទៃទៀត ។ នៅក្នុង​ករណី​ទាំងនេះ ការ​ប្រកាច់​នឹង​ឈប់ នៅពេលដែល បញ្ហា​ទាំងនោះ​មាន​ភាពប្រសើរ ឬ បាត់​ទៅ​វិញ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook