ព័ត៌មានទាន់ហេតុការណ៍ អង្គការណាតូសន្យាគាំទ្រផ្នែកយោធាបើកចំហសម្រាប់អ៊ុយក្រែន Share Tweet Soeun 16 May 2022 ៖ អង្គការណាតូកាលពីថ្ងៃអាទិត្យទី១៥ឧសភាបានសន្យាគាំទ្រផ្នែកយោធាបើកចំហសម្រាប់អ៊ុយក្រែន ខណៈហ្វាំងឡង់បានសាទរចំពោះការប្រឹងប្រែង “ជាប្រវត្តិសាស្ត្រ” របស់ខ្លួនដើម្បីចូលរួមសម្ពន្ធភាពនេះ ហើយគណបក្សកាន់អំណាចរបស់ស៊ុយអែតបាននិយាយថា ខ្លួនគាំទ្រការស្នើសុំចូលជាសមាជិករបស់ណាតូ។ ការសន្យានេះបានធ្វើឡើងបន្ទាប់ពីហ្វាំងឡង់បានទម្លាក់ចោលការមិនចូលបក្ខសម្ពន្ធយោធាជាច្រើនទសវត្សរ៍ ដោយបានគូរវាសឡើងវិញនូវតុល្យភាពអំណាចនៅអឺរ៉ុបនិងធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បា។ នៅលើទឹកដីអ៊ុយក្រែនឯណោះវិញ រុស្ស៊ីបានប្រកាសពីការវាយប្រហារតាមអាកាសនៅភាគខាងកើត និងនៅទីក្រុងល្វីវ (Lviv)នៅភាគខាងលិចខណៈចារកម្មលោកខាងលិចបានព្យាករណ៍ថាយុទ្ធនាការរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែននឹងជាប់គាំងចំពេលមានការបាត់បង់យ៉ាងធ្ងន់ធ្ងរ និងការតស៊ូទប់ទល់យ៉ាងខ្លាំងក្លា។ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងបែរឡាំង លោកស្រី អានណាឡេណា បែបុក (Annalena Baerbock) នៃប្រទេសអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា “ដរាបណាអ៊ុយក្រែនត្រូវការការគាំទ្រនេះសម្រាប់ការការពារប្រទេសរបស់ពួកគេ”។ ប្រធានអង្គការណាតូលោក ជែន ស្តូលធិនបឺក (Jens Stoltenberg) បានបន្ថែមថា “អ៊ុយក្រែនអាចឈ្នះសង្គ្រាមនេះ។ប្រជាជនអ៊ុយក្រែនកំពុងការពារប្រទេសកំណើតរបស់ពួកគេដោយក្លាហាន”។ ក្នុងពេលជាមួយគ្នា គណបក្សកាន់អំណាចរបស់ស៊ុយអែតបាននិយាយថា ខ្លួនគាំទ្រការចូលជាសមាជិកណាតូ គឺតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់ហ្វាំងឡង់នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងមតិនយោបាយនិងសាធារណៈបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្រី្តបក្សសង្គមប្រជាធិបតេយ្យលោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) បាននិយាយថា”អ្វីដែលល្អបំផុតសម្រាប់សន្តិសុខរបស់ស៊ុយអែតគឺយើងត្រូវដាក់ពាក្យសុំចូលជាសមាជិកឥឡូវនេះ ហើយយើងធ្វើវាជាមួយហ្វាំងឡង់”។ លោកស្តូលធិនបឺកបាននិយាយថា សម្ពន្ធភាពនេះនឹងស្វែងរកការធានាសន្តិសុខបណ្តោះអាសន្ន ខណៈការដាក់ពាក្យសុំចូលសមាជិកកំពុងត្រូវបានដំណើរការរួមទាំងលទ្ធភាពបង្កើនកងទ័ពនៅក្នុងតំបន់៕ ខ្មោចរថក្រោះរុស្ស៊ីស្ថិតនៅកៀកផ្ទះខូចខាតមួយនៅភាគខាងកើតក្រុងខាគីវ Post Views: 41 Related Topics: Up Next សមាជិកព្រឹទ្ធសភាកំពូលអាម៉េរិក ជួបប្រធានាធិបតីអ៊ុយក្រែន Don't Miss សម្តេចតេជោ មានប្រសាសន៍ថា មានញាតិមិត្តយល់សប្តិឃើញសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ធ្វើដំណើរទៅអាមេរិកជាមួយសម្តេចដើម្បីការពារសម្តេចនៅទីនោះ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍3 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានទាន់ហេតុការណ៍3 hours ago ជប៉ុនផ្ទុះការតវ៉ា នាវាកងទ័ពជើងទឹកចិន១គ្រឿង ក្រោយពេលបើកចូលដែនទឹកមានជម្លោះ កងកម្លាំងប្រដាប់អាវុធ4 hours ago មេបញ្ជាការ កងទ័ពជើងគោក លើកឡើងថា ការបោះឆ្នោតជាង៨០ភាគរយ គឺបង្ហាញពីប្រជាធិបតេយ្យនៅកម្ពុជា ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago តារាៗ អ្នកចម្រៀង និងតន្ត្រីករល្បីៗ ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Pleng Music Awards 2022 ចំណេះដឹង-អប់រំ3 months ago សម្តេចទាំងទ្វេជាកល្យាណមិត្តពិតឥតល្អៀង ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook