Connect with us

ព័ត៌មានទាន់ហេតុការណ៍

សមាជិក​ព្រឹទ្ធសភា​កំពូល​អាម៉េរិក ជួប​ប្រធានាធិបតី​​អ៊ុ​យក្រែន​

Soeun 16 may 2022 ៖ មី​ត ម៉ាក់​ខូន​ណែ​ល​( Mitch McConnell)​សមាជិក​កំពូល​របស់​បក្ស​សាធារណរដ្ឋ​នៅក្នុង​ព្រឹទ្ធសភា បាន​ធ្វើ​ទស្សនកិច្ច​មិន​ប្រកាសប្រាប់​ជា​មុន​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​សៅរ៍​​ទី​១៤​ឧសភា         ជាមួយ​សមាជិក​ព្រឹទ្ធសភា​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត និង​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​។​

​លោក ម៉ាក់​ខូន​ណែ​ល កំពុង​ជំរុញ​អោយ​ព្រឹទ្ធ​សមាជិក​បក្ស​សាធារណរដ្ឋ រ៉ែ​ន ផូល​(Rand Paul)​អោយ​បញ្ចប់​ការ​ជំទាស់​នឹង​កញ្ចប់​ជំនួយ​៤០​ពាន់​លាន​ដុល្លារ​ដែល​សភា​ទើប​អនុម័ត​សំរាប់​អ៊ុ​យក្រែន       ដែល​​ទទួលបាន​ការគាំទ្រ​លើ​លប់​ពី​គណបក្ស​អាម៉េរិក​ទាំងពីរ​។​

​លោក​ហ្សេ​លេន​ស្គី បាន​អបអរ​អ្វី​ដែល​លោក​បាន​និយាយថា សញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​ការគាំទ្រ​មក​ពី​បក្ស​ទាំង​ពីរ​សំរាប់​អ៊ុ​យក្រែន​។​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា    «​អរគុណ​អ្នក​ចំ​​ពោះ​ការដឹកនាំ​របស់​អ្នក​ក្នុង​ការជួយ​មិន​ត្រឹមតែ​ប្រទេស​របស់​យើង តែ​ក៏​ដើម្បី​តំលៃ​ប្រជាថិបតេយ្យ​និង​សេរីភាព​ផងដែរ​។​យើង​ពិតជា​អោយ​តំលៃ​វា​ខ្ពស់​»​។​

​លោក ម៉ាក់​ខូន​ណែ​ល អមដំណើរ​ដោយ​សមាជិក​ព្រឹទ្ធសភា​លោកស្រី ស៊ូ​សាន ចូល​លី​នស៍ លោក ច​ន បា​រ៉ា​ស​សូ និង​លោក​ច​ន ខរ​នី​ន​។​

​សូមបញ្ជាក់​ថា   អ្នកនយោបាយ​និង​ពួក​តារា​បរទេស​ជាច្រើន​បាន​ទៅ​ទស្សនកិច្ច​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ចុងខែ​កុម្ភៈ          ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​គេ​ចំពោះ​អ៊ុ​យក្រែន​។​ភ​រិ​​យា​របស់​ប្រធានាធិបតី ចូ បៃ​ដិន លោកស្រី ជី​ល បៃ​ដិន ក៏​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​គៀវ​ដោយ​មិន​ប្រកាសប្រាប់​មុន​កាលពី​ថ្ងៃអាទិត្យ​មុន​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី (​កណ្តាល​)​ស្វាគមន៍​គណៈប្រតិភូ​ព្រឹទ្ធសភា​អាម៉េរិក ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក មី​ត ម៉ាក់​ខូន​ណែ​ល​(​ឆ្វេង​ទី​ពីរ​)

FILE PHOTO: FILE PHOTO: Ukraine’s President Volodymyr Zelenskiy visits positions of armed forces near the frontline with Russian-backed separatists in Donbass region, Ukraine April 9, 2021. Ukrainian Presidential Press Service/Handout via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY./File Photo/File Photo

Click to comment

Leave a Reply

Your email address will not be published.

Facebook