soeun 16 May 2022ព្យុយ៉ាង ៖ កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី១៥ឧសភាបាននិយាយថា មនុស្ស៤២នាក់បានស្លាប់នៅពេលប្រទេសបានចាប់ផ្តើមការបិទខ្ទប់ទូទាំងប្រទេសដល់ថ្ងៃទីបួនដើម្បីបញ្ឈប់ការផ្ទុះកូវីដ១៩ជាលើកដំបូង។
ការទទួលស្គាល់របស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ១៩បានបង្កការព្រួយបារម្ភថា វីរុសនេះអាចបំផ្លាញប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលអន់ខ្សោយ សមត្ថភាពធ្វើតេស្តិ៍មានកំរិតនិងមិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNAបាននិយាយថា អាជ្ញាធរកូរ៉េខាងជើងបានចាត់«វិធានការគ្រាអាសន្នយ៉ាងរហ័ស»ដើម្បីគ្រប់គ្រងជំងឺឆ្លងនេះ តែមិនមានសញ្ញាណាមួយដែលថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងព្រមទទួលយកសំណើសុំជួយវ៉ាក់សាំងពីអន្តរជាតិឬប្រទេសជាមិត្តទេ។
KCNAបានរាយការណ៍កាលពីថ្ងៃអាទិត្យថា «គ្រប់ខេត្ត ក្រុងនិងខណ្ឌក្នុងប្រទេសត្រូវបានបិទខ្ទប់ទាំងស្រុង ។ក្រុមការងារ កងផលិត និងសង្កាត់មនុស្សរស់នៅត្រូវបានបិទខណ្ឌចែកដាច់ៗពីគ្នាចាប់តាំងពីថ្ងៃ១២ឧសភា និងការត្រួតពិនិត្យមនុស្សក៏កំពុងធ្វើ»។អាជ្ញាធរសុខាភិបាលបានបង្កើតប៉ុស្តិ៍បង្ការជំងឺឆ្លង និងធ្វើការដឹកជញ្ជូនបរិក្ខានិងថ្នាំពេទ្យទៅកាន់មន្ទីរពេទ្យនិងគ្លីនិច នៅពេលមន្ត្រីជាន់ខ្ពស់ធ្វើបញ្ចេញថ្នាំពេទ្យដែលបំរុងទុក។
បើតាមទីភ្នាក់ងារសារព័ត៌មានខាងលើ ការស្លាប់មនុស្សដ៏ច្រើននេះបណ្តាលមកពីប្រជាជន«ប្រហែសមិនលេបថ្នាំ ដោយសារខ្វះការយល់ដឹងអំពីជំងឺបង្កឡើងដោយវីរុសអូមីក្រុងព្រមទាំងវិធីព្យាបាលវា»។
ទូរទស្សន៍រដ្ឋកូរ៉េកាលពីយប់ថ្ងៃសៅរ៍ បានចាក់ផ្សាយអំពីវិធីព្យាបាលរោគក្តៅខ្លួន ហើយវេជ្ជបណ្ឌិតម្នាក់បានណែនាំអោយដោយខ្ពុរមាត់នឹងទឹកអំបិល ព្រមទាំងលេបថ្នាំពេទ្យផ្សេងក្នុងករណីឡើងកំដៅខ្លាំងឈឺក្បាលនិងឈឺសាច់ដុំឈឺសន្លាក់។KCNA ក៏បានណែនាំអោយផឹកតែម្យ៉ាងមួយថ្ងៃបីដង។
ទីភ្នាក់ងារនេះបាននិយាយថា មនុស្ស២៩៦.១៨០នាក់បានចេញរោគសញ្ញាក្តៅខ្លួន និងបានស្លាប់១៥នាក់ទៀតកាលពីថ្ងៃអាទិត្យ។
សរុប កូរ៉េខាងជើងបានរាយការណ៍អ្នកចេញរោញសញ្ញាក្តៅខ្លួន៨២០.៦២០នាក់ ក្នុងនេះជាង៣០០.០០០នាក់កំពុងស្ថិតក្រោមការព្យាបាល នៅពេលអ្នកជំនាញការសុខភាពអន្តរជាតិសង្ស័យថាប្រទេសនេះខ្វះលទ្ធភាពធ្វើតេស្តិ៍រកកូវីដ១៩៕
កាលពីមួយថ្ងៃមុន មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បាននិយាយងថាការឆ្លងរាលដាលកូវីដ១៩ បានរុញប្រទេសលោកអោយចូលក្នុង«មហាចលាចល» និងបានអំពាវនាវអោយមានការប្រយុទ្ធពេញទំហឹងមួយ


