ព័ត៌មានជាតិ វត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀបចំពិធីបុណ្យវិសាខបូជា Share Tweet Soeun 16 May 2022ស្វាយរៀង ៖ នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យវិសាខបូជា បានយ៉ាងឱឡារិក។ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថាថ្ងៃនេះមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែងរបស់ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ក្នុងនោះដែរមានការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។ សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ លោកបន្តថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេគឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ ៕សរន-PC Post Views: 42 Related Topics: Up Next ក្រុមរដ្ឋមន្ត្រីការបរទេសG7ព្រមានក្រុមតាលីបង់ឲ្យបញ្ឈប់រឹតត្បិតសិទ្ធិស្រ្តីនិងក្មេងស្រីអាហ្វហ្គានីស្ថាន Don't Miss លោក Kim Jong-un ៖ ការផ្ទុះរាលដាលវីរុស COVID -19 គឺជាមហន្តរាយដ៏ធ្ងន់ធ្ងរ ខណៈអ្នកស្លាប់ឡើងដល់ ៥០នាក់ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍7 hours ago យន្តហោះ Emirates ហោះជិត១៤ម៉ោងទាំងមានប្រហោងធ្លុះនៅចំហៀងតួយន្តហោះទៅដល់អូស្ត្រាលីដោយសុវត្ថិភាព ព័ត៌មានទាន់ហេតុការណ៍8 hours ago ព្រលឹតយក្សថ្មីមួយប្រភេទ ដែលមានស្លឹកសន្ធឹងជាង៣ម៉ែត្រនិងផ្កាធំប៉ុនក្បាលមនុស្ស ត្រូវបានចាត់ថ្នាក់ជាព្រលឹតធំជាងគេបំផុតលើពិភពលោក ព័ត៌មានទាន់ហេតុការណ៍11 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook
Soeun 16 May 2022ស្វាយរៀង ៖ នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យវិសាខបូជា បានយ៉ាងឱឡារិក។ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថាថ្ងៃនេះមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែងរបស់ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ក្នុងនោះដែរមានការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។ សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ លោកបន្តថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេគឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ ៕សរន-PC