
Soeun 16 May 2022អាហ្វហ្គានីស្ថាន ៖ ក្រុមរដ្ឋមន្ត្រីការបរទេសG7 កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា ការរឹតត្បិតសិទ្ធិស្ត្រី និងក្មេងស្រីពីសំណាក់ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងធ្វើឲ្យប្រទេសនេះឯកោ។
«ជាមួយនឹងការរឹតត្បិតទាំងនោះ ក្រុមតាលីបង់កាន់តែធ្វើឲ្យខ្លួនពួកគេឯកោពីសហគមន៍អន្តរជាតិ»។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបនៅក្នុងសេចក្តីប្រកាសរួម។
នេះបើតាមសេចក្តីប្រកាសដែលចេញផ្សាយដោយបារាំង ពួកគេបានអំពាវនាវឲ្យក្រុមតាលីបង់ចាត់វិធានការជាបន្ទាន់ដើម្បីដកការរឹតត្បិតលើស្ត្រី និងក្មេងស្រី និងគោរពសិទ្ធិរបស់ពួកគេ៕ ៖ Reuters