Connect with us

ព័ត៌មានទាន់ហេតុការណ៍

ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​តំបន់ Donbasណា​តូ​ថា​ អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម​នេះ

Soeun 16 May 2022  ​រុស្ស៊ី៖ ​រុស្ស៊ី​បាន​និយាយថា កងទ័ព​របស់ខ្លួន​បាន​វាយ​សន្ធាប់​ទៅលើ​តំបន់​មួយ​ចំនួន​ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ ខណៈ​ព្យាយាម​ឡោមព័ទ្ធ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រយុទ្ធ​ដណ្ដើម​តំបន់ ​Donbas ​និង​ការពារ​តំបន់​នេះ​ពី​វាយប្រហារ​នៅ​ជុំវិញ​ទីក្រុង​យុទ្ធសាស្ត្រ​អ៊ី​ហ្ស៊ូ​ម ​(Izium) ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​។

 

​ក្នុង​ប្រទេស​អាល្លឺម៉ង់    អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ឬ​ហៅថា  សម្ព័ន្ធ​យោធា​ណា​តូបាន​និយាយថា ​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​ឈ្នះ​សង្គ្រាម     ​ ដោយ​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​ខាង​យោធា​បន្ថែមទៀត និង​អនុម័ត​ឲ្យ​បាន​លឿន​នូវ​សំណើ​របស់​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​នេះ​។ ​អ៊ុយ​ក្រែ​ន​បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់ ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​ដោយ​បង្ខំ​ឲ្យ​មេបញ្ជាការ​របស់​រុស្ស៊ី​បោះបង់​ចោល ការ​រុល​ទៅមុខ​ក្នុងការ​ដណ្ដើមយក​រដ្ឋ​ធានី    Kyiv មុន​ពេល​វាយ​បណ្ដេញ​កងទ័ព​រុស្ស៊ី​យ៉ាង​ឆាប់រហ័ស​ចេញពី​ទីក្រុង Kharkiv ដែលជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន​។​

សូមបញ្ជាក់ថា៖   ​ការ​លុកលុយ​របស់​ទីក្រុង Moscow ដែល​ខ្លួន​ហៅថា​ជា “​ប្រតិបត្តិការ​សឹក​ពិសេស​” ដើម្បី​រំសាយ​អាវុធ​អ៊ុយ​ក្រែ​ន និង​ការពារ​វា​ពី​ពួក​ហ្វា​ស៊ី​ស​និយមបាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សន្តិសុខ​អឺរ៉ុប​។

ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​និយាយថា ការអះអាង​អំពី​បញ្ហា​ហ្វា​ស៊ី​ស​និយម​គឺជា​លេស​គ្មាន​មូលដ្ឋាន​របស់​រុស្ស៊ី ដើម្បី​ឆ្លៀតឱកាស​ចូលលុកលុយ​ប្រទេស​ដែល​ពុំបាន​បង្កហេតុ​ណាមួយ​ទាល់តែសោះ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook