Connect with us

ព័ត៌មានជាតិ

អង្គការ WMF បញ្ជូនអ្នកជំនាញខួងថ្ម មកខួងថ្មភ្នំធម្មជាតិ នៅជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ

ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានបញ្ជូនអ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិ នៅជណ្តើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ ពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ។

ឯកឧត្ដម គង់ ពុទ្ធិការ បានឱ្យដឹងទៀតថា តបតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានបញ្ជូន លោក សុខា អ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិ នៅថ្នាក់ដៃជណ្តើរទី៧ នៃជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដែលមានបញ្ហាគ្រឹះ ថ្មភ្នំធម្មជាតិពុកផុយ និងបែកចេញពីគ្នា បានចំនួន ១២រន្ធដែលមានជម្រៅពី ១០៥ ទៅ ១៣០សង់ទីម៉ែត្រ និង អង្កត់ផ្ចិត ២២មីលីម៉ែត្រ ដើម្បីដាក់ដែកថែប និង កាវភ្ជាប់គ្រឹះថ្មភ្នំដែលបែកចេញពីគ្នាឱ្យរឹងមាំឡើងវិញ។

គួរបញ្ជាក់ថា មូលនិធិ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ បានផ្តល់ថវិកាជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន គម្រោងនេះកំពុងអនុវត្តន៍ដំណាក់កាលទី៣ នៅថ្នាក់ដៃទី៦ និង៧ ដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook