Connect with us

កងកម្លាំងប្រដាប់អាវុធ

កសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំខ្ទឹមសសុវត្ថិភាពដើម្បីលក់បានតម្លៃថ្លៃនៅក្នុងទីផ្សារ

កសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំខ្ទឹមសសុវត្ថិភាពដើម្បីលក់បានតម្លៃថ្លៃនៅក្នុងទីផ្សារ

កសិករខេត្តមណ្ឌលគិរីនាំគ្នាដាំដំណាំខ្ទឹមសសុវត្ថិ ភាពតាមបច្ចេកទេសត្រឹមត្រូវ មិនប្រើប្រាស់ជីគីមី គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ខណៈដំណាំខ្ទឹមសនេះកំពុង មានតម្រូវការ ទីផ្សារនិងលក់បានតម្លៃថ្លៃ។

លោក មុយរ៉ាដូ កសិករដាំ ដំណាំខ្ទឹមសសុវត្ថិភាព បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ យកការដាំដំ ណាំខ្ទឹមសនេះ អស់រយៈពេលជាង១ឆ្នាំ សម្រាប់ទទួលខ្លួនឯងផ្ទាល់ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារ ព្រោះខ្ទឹមសសុវត្ថិភាពនេះមានតម្លៃថ្លៃជាង ប្រភេទខ្ទឹមសធម្មតាដែល ដាំមិនមានបច្ចេកទេស សុវត្ថិភាពត្រឹមត្រូវ ។

លោកបានបន្ត សម្រាប់ខ្ទឹមសដែលលោកកំពុងដាំជាប្រភេទខ្លឹមសសុវត្ថិភាព ដែលនាំយកពូជមកពីប្រទេស ថៃ ដោយដាំដុះតាមស្តង់ដារសុវត្ថិភាព ដោយមិនមានប្រើប្រាស់ជីគីមី ដែលបណ្តាលឱ្យប៉ះពាល់ទៅ ដល់សុខភាពអ្នកបរិភោគឡើយ ។

អ្នកជំនាញសុខភាពបានឱ្យដឹងថា ខ្ទឹមសនេះមាន គុណប្រយោជន៍ជា ច្រើន ទី១ ខ្ទឹមសប្រយុទ្ធប្រឆាំង នឹងជំងឺជាច្រើនប្រភេទ ខ្ទឹមសត្រូវបានគេទទួលស្គាល់ថា គឺជាថ្នាំជំរុញមុខងារនៃប្រព័ន្ធភាព ស៊ាំ ទី២ ជួយកាត់បន្ថយ សម្ពាធឈាម ជំងឺសរសៃ ឈាមបេះដូង ជំងឺគាំងបេះ ដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ទី៣ ជួយធ្វើឱ្យប្រសើរឡើង នូវកម្រិតកូឡេស្តេរ៉ូល ដែលអាចបន្ថយហានិភ័យ នៃជំងឺបេះដូង ទី៤ ខ្ទឹមសផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ ការពារជំងឺភ្លេចភ្លាំង ទី៥ ការបរិភោគខ្ទឹមស អាចជួយបន្សាបជាតិពុលនៅក្នុងរាង កាយ ទី៦ ខ្ទឹមសអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពឆ្អឹងរបស់មនុស្ស ។

លោកបានបន្ថែមថា សម្រាប់ការដាំខ្ទឹមសសុវត្ថិភាពនេះ គឺវាមាន ការលំបាកច្រើន ដោយយើងត្រូវពិបាកក្នុងការថែទាំ ណា មួយចំណាយថវិកាច្រើន ប៉ុន្តែទទួលបានទិន្នផលតិច ដោយសារយើងមិនទាន់យល់ច្បាស់ពីការថែទាំឱ្យទទួលបានទិន្នផលច្រើនទៅតាមតម្រូវការដែលយើងចង់បាន។ ក្នុងនោះដែលកសិកររូបនេះបានអំពាវនាវ ទៅដល់ប្រជា ពលរដ្ឋខ្មែរទាំងអស់ សូមជួយគាំ ទ្រផលិតផលដែលជាទិន្នផលរបស់កសិករយើងដាំ ឱ្យបានច្រើន ទោះបីមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែរាល់ទិន្ន ផលដែលកសិករខ្មែរយើងដាំនាពេលបច្ចុប្បន្នសុទ្ធសឹងតែជាដំណាំបន្លែផ្លែឈើ សុវត្ថិ ភាព ដែលដាំតាម ស្ដង់ដារបច្ចេកទេសត្រឹមត្រូវមិនមានប្រើប្រាស់ជីគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

<<សូមសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងមន្រ្តីរាជការ ទាំងអាជីវករទាំងអស់ ឱ្យជួយទិញបន្លែផ្លែឈើរបស់កសិករ ដែលយើងដាំដោយខ្លួនឯងនឹង ហើយបើយើងអត់គាំទ្របន្លែផ្លែឈើប្រជាពលរដ្ឋ យើងដាំដូចជាកសិកដូចខ្ញុំដាំទេ គឺលក់អត់ដាច់ប្រឈមនឹងហានិភ័យឈប់ដាំប្រសិនបើគ្មានអ្នកគាំទ្រ>>។

សូមបញ្ជាក់ថា ចម្ការសម្រាប់ដាំដំណាំខ្ទឹមសរបស់លោកមុយរ៉ាដូនេះ មានទីតាំងស្ថិត នៅក្នុងស្រុកកោះញ៉ែក ខេត្ត មណ្ឌលគិរី លើទំហំផ្ទៃដីកន្លះហិកតា ដែលលក់ក្នុងតម្លៃបោះដុំមួយគីឡូក្រាម ១៥០០០រៀល និងលក់រាយ ២៥០០០រៀល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook