យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ
លោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ដោយកត់សម្គាល់
ថា បរិយាកាសសន្តិសុខឥឡូវនេះបានផ្លាស់ប្តូរ នៅក្នុងតំបន់ដោយសារតែជម្លោះនៅអ៊ុយក្រែន លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា ការដាក់ពង្រាយគឺជាការជំនួសអង្គភាពមួយសម្រាប់មួយ ដែលនឹងទុកឱ្យជំហរកម្លាំងរួម របស់យើងនៅក្នុងតំបន់ – ប្រហែល 100 000 នាក់ មិនផ្លាស់ប្តូរ ។
អង្គភាពដែលត្រូវបានជំនួសគឺនឹងត្រឡប់ទៅអង្គភាពដើម របស់ពួកគេវិញបន្ទាប់ពីការផ្លាស់ប្តូរការទទួលខុសត្រូវសមស្រប ៕