Connect with us

កងកម្លាំងប្រដាប់អាវុធ

កូរ៉េខាងត្បូងនិយាយថា ខ្លួននឹងមិនជួយកូរ៉េខាងជើង ចំពោះមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩

អន្តរជាតិ៖ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសលោកនឹងមិនជួយកូរ៉េខាងជើងឡើយ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការរាត ត្បាតនៃជំងឺកូវីដ-១៩ ហើយបានអះអាងជាថ្មីថា លោកនឹងនៅតែបើកចំហសម្រាប់ជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី ១៦ ខែឧសភា។ លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា “ប្រសិនបើប្រទេសកូរ៉េខាង ជើងឆ្លើយតប ចំពោះការគាំទ្ររបស់យើង យើងនឹងមិនទុកថ្នាំ រួមទាំងវ៉ាក់សាំងកូវីដ-១៩ បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលទេ”។ ដោយឡែកនៅក្នុងសុន្ទរកថា លោក Yoon ក៏បាននិយាយផងដែរថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។ លោក Biden គ្រោងនឹងធ្វើ ទស្សនកិច្ច នៅប្រទេសនេះ ក្នុងសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារក្សាស្ថិរភាពការចែក ចាយថ្នាំព្យាបាលកូវីដ-១៩ នៅក្នុងរដ្ឋធានីព្យុងយ៉ាង ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសនេះ។ លោក Kim បានបញ្ជាឱ្យដាក់ពង្រាយ “កងកម្លាំងដ៏មានអំណាច” នៃក្រុមពេទ្យរបស់កងទ័ពជាបន្ទាន់ ដើម្បី “ស្ថិរភាពការផ្គត់ផ្គង់ថ្នាំនៅក្នុងទីក្រុង ព្យុងយ៉ាង” ។ លោក Kim បានបន្ថែមថា ទោះបីជាអាជ្ញាធរបានបញ្ជាឱ្យចែកចាយថ្នាំបម្រុងជាតិក៏ដោយ ឱសថស្ថានមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីបំពេញមុខងាររបស់ពួកគេដោយរលូននោះទេ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook