Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី​ថា​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ក្នុង​អង្គការ​ណា​តូ​ជា​កំហុស​មួយ និង​គំរាម​ដាក់តាំង​នុយក្លេអ៊ែ​រ

Soeun 17 May 2022 ៖​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​​ អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ាប​កូវ​(Sergei Ryabkov)​​បាន​និយាយថា ហ្វាំង​ឡង់​និង​ស៊ុយអែ​តគួរ​កុំ​ភាន់ច្រឡំ​ថា     រដ្ឋា​ភិ​​បាល​ទីក្រុង​មូ​ស្គូ​នឹង​ទប់ទល់​នឹង​ការចូលរួម​របស់​ពួកគេ​ទៅ​ក្នុង​បក្ខ​សម្ពន្ធ​យោធា​ណា​តូ​ដោយ​ងាយៗ​អោយសោះ ដោយ​លោក​បាន​ហៅ​វា​ថា​ជា​កំហុស​មួយ​ដែល​នឹង​នាំ​មក​ផលវិបាក​ហួស​ពី​ការ​គិតដល់​។​

​ចំណាត់ការ​របស់​ប្រទេស​ទាំង​ពីរ​ងាក​ចេញពី​ជំហរ​អព្យាក្រិតជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន         ជា​ការផ្លាស់ប្តូរ​ធំ​បំផុត​មួយ​ក្នុង​ស្ថាបត្យកម្ម​សន្តិសុខ​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ទី​​ក្រុង​មូ​ស្គូ​បញ្ជូនទ័​ពចូល​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​

​លោក​រី​យ៉ាប​កូវ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​អាំងទែរ​ហ្វាក់​(Interfax)​របស់​រុស្ស៊ី​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​ពិត​ហើយ សភាពការណ៍​ផ្លាស់ប្តូរ​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​កំពុង​កើត​    ​ការពិត​គឺ​ថា​​សន្តិសុខ​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​នឹង​មិន​ត្រូវបាន​ពង្រឹង​ទេ​តាមរយៈ​ការ​ចូល​ក្នុង​អង្គការ​យោធា​លោក​ខាងលិច​នេះ            ហើយ​ពួកគេ​មិន​ត្រូវ​ភាន់ច្រឡំ​ថា​យើង​នឹង​សង់រ​បាំង​ទប់ទល់​ពួក​គេ​ដោយ​ងាយៗ​អោយ​​សោះ​»​។​

​លោក​បាន​បន្តថា « កំរិត​ភាព​តានតឹង​យោធា​នឹង​កើនឡើង ដោយ​យើង​អាច​ទាយ​បាន​ថា​យ៉ាងហោច​ណាស់​នឹង​កើនឡើង​នៅ​តំបន់​នេះ​…»​។​

​                                               អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ាប​កូវ

​សូមបញ្ជាក់​ថា   ៖        អង្គការ​ណា​តូ​និង​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​មាន​ជំនឿ​ថា​ប្រទេស​តួ​ក​គី ដែល​ជា​សមាជិក​ណា​តូ​នឹង​មិន​រារាំង​ប្រទេស​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ​ទេ​។​

ចំណែក​រុស្ស៊ីវិញ ​បាន​គំរាម​បញ្ជូន​សព្វាវុធ​នុយក្លេអ៊ែ​រ​ទៅ​ដាក់​តាំង​នៅ​ព្រំដែន​អឺរ៉ុប​របស់ខ្លួន  នៅពេល​អង្គការ​ណា​តូ​ទំនង​ជា​ដាក់​មូលដ្ឋាន​នៅ​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ក្រោយ​ប្រទេស​ទាំងពី​បាន​សំរេចចិត្ត​ចូលក្នុង​ប​ក្ខ​​សម្ពន្ធ​យោធា​នេះ​។​

​ទូរទស្សន៍​រុស្ស៊ី​បាន​និយាយថា    រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អាច​បញ្ជូន​សព្វាវុធ​នុយក្លេអ៊ែ​រកល​យុទ្ធ​ទៅកាន់​ព្រំដែន​អឺរ៉ុប​របស់ខ្លួន បើសិនជា​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​អនុញ្ញាត​អោយ​មូលដ្ឋាន​យោធា​តាំង​នៅ​លើទឹក​​ដី​របស់​គេ​ក្រោយ​ពួកគេ​ចូលរួម​ក្នុង​អង្គការ​ណា​តូ​។​

​អ្នក​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ទូរទស្សន៍រ៉ូស៊ី​យ៉ា វ័ន​(Rossiya One)  ​ម្នាក់​បាន​និយាយថា​«​ហេតុផល​ផ្លូវការ​របស់​គេ​មក​ពី​ភ័យខ្លាច តែ​ពួកគេ​នឹង​កាន់តែ​ភ័យខ្លាច​នៅក្នុង​អង្គការ​ណា​តូ​។​នៅពេល​មូលដ្ឋាន​យោ​​ធា​របស់​ណា​តូ​ស្ថិត​នៅ​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត រុស្ស៊ី​នឹង​គ្មាន​ជំរើស​ណា​ក្រៅពី​ដាក់ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​កល​យុទ្ធ ដើម្បី​អោយ​មាន​តុល្យភាព​អំណាច​»​។​

​ឌី​មី​ទ្រី ម៉េ​តវ៉េ​ដេ​វ​(Dmitry Medvedev) អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​រុស្ស៊ី បាន​និយាយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ថា រុស្ស៊ី​អាច​នឹង​ដាក់​តាំង​សព្វាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​លឿន​ជាង​សម្លេង​នៅ​បរិ​ពន្ធ​​ភូមិ កាលី​នី​ន​ហ្ក្រា​ដ​(Kaliningrad)​នៅ​ចន្លោះ​ប៉ូឡូញ​និង​លី​ទុយ​អា​នី ជា​ការឆ្លើយតប​នឹង​ការពង្រីក​អង្គការ​ណា​តូ​៕

​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំង​ឡ​ង់​បានប្រកាស​ចូលរួម​ក្នុង​អង្គការ​ណា​តូ​

​                   ផែនទី​បង្ហាញ​សមាជិក​បច្ចុប្បន្ន​របស់​ណា​តូ (​ពណ៌​ខៀវ​) និង​ប្រទេស​អាច​នឹង​ចូល​បន្ថែម​(​ពណ៌​បៃតង​)

Click to comment

Leave a Reply

Your email address will not be published.

Facebook