Connect with us

ព័ត៌មានទាន់ហេតុការណ៍

គិតត្រឹមថ្ងៃអង្គារនេះតួលេខអ្នកឆ្លងកូវីដនៅកូរ៉េខាងជើងកើនជិតដល់ ១,៥លាននាក់និងមរណភាព ៥៦នាក់

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ NDTV បានឲ្យដឹងថា អាជ្ញាធរសុខាភិបាកូរ៉េខាងជើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦៩,៥១០នាក់ និងអ្នកស្លាប់ចំនួន ៦នាក់បន្ថែមទៀតនៅល្ងាចថ្ងៃចន្ទ ទី១៦ ខែឧសភាម្សិលមិញនេះ។ តាមរយៈតួលេខអ្នកស្លាប់និងឆ្លងថ្មីដ៏ច្រើននេះបានធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនដល់ចំនួន ១,៤៨០,០៦០នាក់ និងចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ៥៦នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧​ ខែឧសភានេះ។

នៅចំពោះមុខស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងនេះ អាជ្ញាធរកូរ៉េខាងជើងបានសម្រេចដាក់ចេញវិធានការបន្ទាន់ជាច្រើនមានដូចជាប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធានាថាថ្នាំអាចទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ អាជ្ញាធរកូរ៉េខាងជើងក៏បានសម្រេចបិទខ្ទប់ទីក្រុង ហាមឃាត់ការជួបជុំ និងបិទច្រកព្រំដែនប្រទេសយ៉ាងតឹងរឹងផងដែរ។ គួរបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួននោះទេ ទើបរលកនៃជំងឺកូវីដ-១៩អាចរាតត្បាតនៅក្នុងប្រទេសមួយនេះបានយ៉ាងឆាប់រហ័សដូចនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook