Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើត មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា បានប្រកាសស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ។

សម្ដេច បានលើកឡើងបែបនេះនាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ បានបញ្ជាក់ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្តេចជឿថាដោយសារឆុងឆ្នាំ ព្រោះក្នុងត្រកូលរបស់សម្តេចមិនមានអ្នកណាម្នាក់មានជំងឺបេះដូងនោះទេ។ ដោយសារតែរឿងនេះហើយទើបសម្តេចបានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើការស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook