Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក​ច​ន​សុន​ចុះ​ពិនិត្យមើល​អាវុធ​ដែល​ប្រើ​ដោយ​ទាហាន​អ៊ុយ​ក្រែន​នៅ​ខ្សែត្រៀម​ជួរមុខ

Soeun 17 May 2022    ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​ត្រួតពិនិត្យ​ប្រព័ន្ធ​សព្វាវុធ​មួយចំនួន​ដែល​កំពុង​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​អ៊ុ​យក្រែន​។​
​លោក​ច​ន​សុន​បាន​ចុះ​ទៅ​មើល​រោងចក្រ    Thales   UK   ​នៅ​ភាគ​ខាងកើត​ទីក្រុង​បែ​ល​ហ្វាស (Belfast)    ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ថ្ងៃ​ទៅកាន់​អៀរ​ឡង់​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​។​

​លោក​បាន​ស្ថិតនៅក្នុង​តំបន់​នេះ​ដើម្បី​លើកទឹកចិត្ត​សមាជិក​សភា​អៀរ​ឡង់​ខាងជើង          ​ឱ្យ​បង្កើត​អង្គនីតិប្រតិបត្តិ​ថ្មី ប៉ុន្តែ​ការយកចិត្តទុកដាក់រ​បស់​គាត់​ក្រោយមក​បាន​ងាក​ទៅរក​ខ្សែត្រៀម​ជួរមុខ​របស់​អ៊ុយ​ក្រែន​វិញ​។​

​ចក្រភព​អង់គ្លេស​បាន​ផ្តល់​អាវុធ​ប្រឆាំង​រថក្រោះ​ជាង​៤.០០០​ដើម​ដល់​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុ​យក្រែន រួម​ទាំង​ប្រព័ន្ធ​អាវុធ​ប្រឆាំង​រថក្រោះ​ធុន​ស្រាល​ជំនាន់​ក្រោយ ឬ NLAWs​និង​មី​ស៊ី​ល​ចាវើ​លីន​( Javelin)​។​

​រដ្ឋាភិបាល​ក៏​កំពុង​ផ្គត់ផ្គង់​មី​ស៊ី​ល​ការពារ​ដែនអាកាស​ល្បឿន​លឿន ស្តា​ស្ត្រេក​(Starstreak) ដើម្បី​ជួយ​អ៊ុយ​ក្រែន​ការពារ​ខ្លួន​ពី​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស ក៏ដូចជា​អាវ​ក្រោះ មួកសុវត្ថិភាព និង​ស្បែកជើង​ប្រយុទ្ធ​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​ពេល​ពីរ​បី​ម៉ោង​នៅ​ឯ​រោងចក្រ Thales ដើម្បី​ជួប​អ្នក​គ្រប់​គ្រង់​និង​ទស្សនា​រោងចក្រ​ក៏ដូចជា​ស្វែងយល់​ដោយ​ផ្ទាល់​ពី​របៀប​ដែល​ប្រព័ន្ធ​អាវុធ​ដូចជា Starstreak ត្រូវបាន​ផលិតឡើង​។​

​លោក​ច​ន​សុន​បាន​និយាយ​លេងសើច​ថា “​សូម​ប្រយ័ត្ន​ទាំងអស់គ្នា​” នៅ​ពេល​គាត់​ដើរ​មើល​កន្លែង​ផលិត​ប្រព័ន្ធ​មី​ស៊ី​ល​លី​លើ​ស្មា​ទម្ងន់​ស្រាល​។​

​លោក​បាន​ពណ៌នា​រោងចក្រ​នេះ​ថា “​អស្ចារ្យ​” និង “​ពិតជា​មាន​សារៈសំខាន់​ចំពោះ​អ្វី​ដែល​អ៊ុយ​ក្រែន​អាច​ធ្វើបាន​ដើម្បី​ការពា​រ​ខ្លួន​”​។​

​រោងចក្រ Thales ជួល​បុគ្គលិក​ជាច្រើន​រយ​នាក់​នៅ​អៀរ​ឡង់​ខាងជើង​នៅ​ទូទាំង​រោងចក្រ​មួយចំនួន​របស់​ខ្លួន​នៅ​ទីក្រុង​បែ​ល​ហ្វាស​និង​ខូ​ដោ​ន (Co Down)៕

                        លោក​ច​ន​សុន​ចុះ​មើល​រោងចក្រ Thales UK នៅ​ភាគ​ខាងកើត​ទីក្រុង​បែ​ល​ហ្វាស​កាលពី​ថ្ងៃ​ចន្ទ​

Click to comment

Leave a Reply

Your email address will not be published.

Facebook