Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាម៉េរិក​សាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​ដោយ​ជោគជ័យ​

Soeun 17 May 2022  កងទ័ពអាកាស​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​បាន​និយាយថា ខ្លួន​បាន​ធ្វើ​ការសាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​មួយ​ដោយ​ជោគជ័យ​ដែល​វា​បាន​ហោះ​លឿន​ជាង​​សម្លេង​ប្រាំ​ដង​។​

​កងទ័ពអាកាស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការសាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯនាយ​ឆ្នេរ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង នៅពេល​យន្តហោះ B-52​មួយ​បញ្ចេញ​សព្វាវុធ​ឆ្លើយ​​តប​រហ័ស​(ARRW)​មួយ​។​

​វា​បាន​និយាយថា​«​ក្រោយ​ផ្តាច់ចេញ​យន្តហោះ ផ្នែក​ជំរុញ​របស់​កាំជ្រួច​ARRW​បាន​ឆេះ​រុញ​ល្បឿន​ឡើង​ដល់​កំរិត​ល្បឿន​លឿន​ជាង​សម្ល​ង​ប្រាំ​ដង​»​។​

​សូមបញ្ជាក់​ថា មិនមែន​អាម៉េរិក​តែឯង​ទេ​ដែល​កំពុង​អភិវឌ្ឍ​សព្វាវុធ​លឿន​ជាង​សម្លេង ដែល​ល្បឿន​និង​ភាពបត់បែន​របស់​វា​ពិបាក​អោយ​សត្រូវ​តាម​ចាប់​និង​កំទេច​បាន​។​

​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ប្រភេទ​នេះ​លើ​គោលដៅ​ក្នុង​ប្រទេស​អ៊ុ​យក្រែន             ហើយ​មន្ត្រី​អាម៉េរិក​បាន​និយាយ​ថា​ចិន​ក៏​បាន​សាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​ផងដែរ​៕

​                                                   សព្វាវុធ​ឆ្លើយតប​រហ័ស​(ARRW)​ត្រូវ​បាន​បាញ់​ចេញពី​យន្តហោះ B-52

Click to comment

Leave a Reply

Your email address will not be published.

Facebook