Connect with us

ព័ត៌មានទាន់ហេតុការណ៍

បេសកកម្ម​យាន Tianwen-1 ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៅ​លើ​ភព​អង្គារ​

Soeun 17 May 2022  ៖ វា​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​ចាប់តាំងពី​បេសកកម្ម​យានទ្យៀនវេន-១( Tianwen-1 )របស់​ចិន​បាន​ចុះចត​នៅ​ភព​ព្រះ​អង្គារ​។ ​បេសកកម្ម​នេះ​មិន​ត្រឹមតែ​បាន​កត់សម្គាល់​​នូវ​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ការរុករក​អន្តរ​ភព​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​នៅក្នុង​អំឡុងពេល​នោះ​ផងដែរ​។​

​បេសកកម្ម​យាន Tianwen-1 គឺ​មាន​យាន​គោចរ​មួយ យាន​ចុះចត​មួ​យ​និង​យាន​រុករក​មួយ​ នៅ​ថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ ២០២១​វា​បាន​ចុះ​នៅ​តំបន់​ដែល​បានជ្រើសរើស​ជា​មុន​របស់​វា​នៅ​ទំនាប​​យូ​ថូ​ភៀ​ផ្លានី​ធៀ (Utopia Planitia) ជា​វាលទំនាប​ភព​ក្រហម​ដ៏​ធំ​ទូលាយ ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ចិន​បាន​ចុះចត​យានអវកាស​នៅ​លើ​ភព​នេះ​។​

​មួយ​សប្តាហ៍​ក្រោយមក នៅ​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០២១   យាន​រុករក​ភព​ព្រះ​អង្គារ Zhurong   ដែល​ស្រដៀង​នឹង​មេអំបៅ បាន​បើក​ចុះ​ពី​វេទិកា​របស់​វា​ទៅ​កាន់​ផ្ទៃ​ដី​ភព​ព្រះ​អង្គារ​។ នៅ​ថ្ងៃទី ១១​ខែ​​មិថុនា   រដ្ឋបាល​អវកាស​ជាតិចិន​បាន​បញ្ចេញ​រូបថត​ដំបូង​ដែល​ថត​ដោយ​យាន Zhurong          ដែល​បង្ហាញ​ពី​ភាពជោគជ័យ​ពេញលេញ​នៅក្នុង​បេសកកម្ម​រុករក​ភព​ព្រះ​អង្គារ​ជា​លើកដំបូង​របស់​ប្រទេស​។

​ចាប់តាំងពី​ចុះចត​រួចមក យាន Zhurong     បាន​បន្ត​ផ្លាស់​ទី​ទៅ​ភាគ​ខាងត្បូង​និង​បញ្ជូន​ទិន្នន័យ​ត្រឡប់​មក​ផែនដី​វិញ​។ វា​បាន​បំពេញ​ការរុករក​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ ឆ្លងកាត់​តំបន់​ស្មុគស្មាញ​ជាច្រើន និង​បាន​រកឃើញ​ផ្ទាំង​ថ្ម រណ្តៅ​ខ្សាច់ និង​រណ្ដៅ​ភ្នំភ្លើង​របស់​ភព​ព្រះ​អង្គារ ដោយ​ទទួលបាន​ទិន្នន័យ​យ៉ាងច្រើន​ដោយ​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ​នៅលើ​យាន​។​

​នៅត្រឹម​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ ២០២១ យាន Zhurong   បានធ្វើការ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ​រយៈពេល ៩០ ថ្ងៃ ឬ​ប្រហែល​បី​ខែ​នៅ​លើ​ផែនដី             ដោយ​សម្រេច​បាន​រាល់​កិច្ច​ការរុករក​និង​រាវរក​តាម​ការគ្រោងទុក​។ វា​ស្ថិតក្នុង​ស្ថានភាព​ល្អ​និង​បន្ត​សេវាកម្ម ទោះបីជា​ឈានដល់​គោលដៅ​ការងារ​ដែល​បានគ្រោង​ទុក​រយៈពេល ៩០ ថ្ងៃ​ក៏ដោយ​៕

​បេសកកម្ម​យាន Tianwen-1 នៅ​លើ​ភព​ព្រះ​អង្គារ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែ​ឧសភា​ឆ្នាំ​២០២២

Click to comment

Leave a Reply

Your email address will not be published.

Facebook