Connect with us

ព័ត៌មានទាន់ហេតុការណ៍

កូរ៉េខាងជើងបានចល័តយោធាចែកថ្នាំព្យាបាលកូវីដ-១៩ ដល់ប្រជាជនខ្លួន និងបញ្ជូនបុគ្គលិកពេទ្យរាប់ម៉ឺននាក់ ដើម្បីព្យាបាលអ្នកជំងឺ

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានចល័តយោធារបស់ខ្លួន ដើម្បីចែកចាយថ្នាំព្យាបាលកូវីដ និងដាក់ពង្រាយបុគ្គលិកសុខាភិបាលជាង១ម៉ឺននាក់ ដើម្បីជួយតាមដានសុខភាពអ្នកជំងឺ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំង នឹងរលកនៃមេរោគឆ្លងដែលកំពុងរីករាលដាលខ្លាំងក្នុងប្រទេសជាលើកដំបូង។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ឧសភា។

ប្រទេសឯកោកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ជាលើកដំបូងរបស់ខ្លួន ដែលបានរកឃើញកាលពីសប្តាហ៍មុន ដោយជំរុញឱ្យមានការព្រួយបារម្ភ អំពីវិបត្តិដ៏ធំមួយដោយសារតែកង្វះវ៉ាក់សាំង និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រគ្រប់គ្រាន់។ KCNA បាននិយាយថា ទីស្នាក់ការការពារការរាតត្បាតជាបន្ទាន់របស់រដ្ឋបានរាយការណ៍ថាមនុស្ស ២៦៩,៥១០នាក់ទៀតដែលមានរោគសញ្ញាគ្រុនក្តៅ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១,៤៨៣,០៦០ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់៥៦នាក់គិតត្រឹមល្ងាចថ្ងៃចន្ទ។

KCNA បានរាយការណ៍ថា «កម្លាំងដ៏មានឥទ្ធិពល» នៃក្រុមពេទ្យរបស់កងទ័ព ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីបង្កើនការផ្គត់ផ្គង់ថ្នាំនៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលជាមជ្ឈមណ្ឌលនៃការរីករាលដាលនៃជំងឺនេះ តាមបញ្ជារបស់មេដឹកនាំ Kim Jong Un ។បេសកកម្ម​របស់​ក្រុម​នេះ​គឺ​មាន​គោល​បំណង​ដើម្បី «ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ» នៅ​ក្រុង​ព្យុងយ៉ាង៕

Click to comment

Leave a Reply

Your email address will not be published.

Facebook