Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទាហាន​ជើង​ចាស់​និង​ជា​អតីតមន្ត្រី​សេវាកម្ម​សន្តិសុខ​សហព័ន្ធរុស្ស៊ីម្នាក់ទទួលស្គាល់ថាបរាជ័យនៅDonetsk

Soeun 17 May 2022រុស្ស៊ី ៖         ទាហាន​ជើង​ចាស់​និង​ជា​អតីតមន្ត្រី​សេវាកម្ម​សន្តិសុខ​សហព័ន្ធរុស្ស៊ីម្នាក់   បាន​និយាយ​ថា ប្រតិបត្តិការ​របស់​ទីក្រុង​ម៉ូ​ស្កូ​ដើម្បី​កម្ចាត់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Donetsk បាន​បរាជ័យ​។

«​ខ្ញុំ​ត្រូវ​តែ​បញ្ជាក់​ដោយ​ការ​សោកស្តាយ​ថា ប្រតិបត្តិការ​ដើម្បី​កម្ចាត់​ក្រុម​សត្រូវ​នៅ Donetsk   ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​យ៉ាង​ទូលំទូលាយ​កាលពី​ចុង​ខែមេសា និង​ដើមខែ​ឧសភា បាន​បរាជ័យ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Igor Girkin ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ឈ្មោះ Igor Strelkov​។

លោក​បាន​សរសេរ​នៅ​លើ​តេ​ឡេ​ក្រាម​ដូច្នេះ​ថា បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជាង ២​ស​ប្តា​ហ៍ គ្មាន​តំបន់​ធំ​ណាមួយ​ត្រូវ​បាន​រំដោះ​ឡើយ លើកលែងតែ​ក្រុង    Rubizhne    ប៉ុន្តែ​សមរភូមិ​សម្រាប់​​​រឿង​នេះ បាន​ចាប់ផ្តើម​មុន​ពេល​រុ​ស្ស៊ី​ប្រកាស​ការ​វា​​យ​លុកសារជាថ្មី​​នៅ​តំបន់ Donbas​       «​ប៉ុន្តែ​វា​ច្បាស់​រួច​ទៅ​ហើយ​ថា​តំបន់    Donbas    នឹង​មិន​ត្រូវ​បាន​រំដោះ​ទាំងស្រុង​នោះ​ទេ​មុន​ពេល​ការ​ចាប់ផ្តើម​រដូវក្តៅ​»។

សូមបញ្ជាក់​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ប្រហែល​មិន​អាច​ត្រូវ​បាន​បណ្តេញចេញ​សូ​ម្បី​ពី​ជាយ​នៃ​តំបន់ Donetsk៕​(Aljazeera)

Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook