
Soeun 17 May 2022 រុស្ស៊ី ៖ លោក Putin ទំនងផ្លាស់ប្តូរជំហរលើការប្រឆាំងរបស់រុស្ស៊ីចំពោះការចូលអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដោយលោកនិយាយថា ទីក្រុងម៉ូស្កូមិនមានបញ្ហាអ្វីនោះទេចំពោះការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំងពីរនេះ។
«ខ្ញុំចង់ផ្តល់ដំណឹងដល់ដៃគូជាទីស្រឡាញ់ថា រុស្ស៊ីមិនមានបញ្ហាចំពោះរដ្ឋទាំងនោះទេ ដូច្នេះ ក្នុងន័យនេះ ការពង្រីកខ្លួនដោយបន្ថែមប្រទេសទាំងនោះមិនបង្កការគំរា.មកំហែងផ្ទាល់សម្រាប់យើងនោះទេ»។
នេះជាការថ្លែងរបស់ Putin អំឡុងកិច្ចប្រជុំជាមួយនឹងមេដឹកនាំប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន «ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងទឹកដីទាំងនេះនឹងធ្វើឲ្យមានការឆ្លើយតបរបស់យើង តើការឆ្លើយតបនោះនឹងជាអ្វី យើ់ងនឹងឃើញការគំរាមកំហែងអ្វីដែលបង្កើតឡើងសម្រាប់យើង»។
សូមបញ្ជាក់ថា មេដឹកនាំហ្វាំងឡ់ង និងស៊ុយអែតបានសម្រេចចិត្តចូលរួមជាមួយនឹងអង្គការណាតូ ក្រោយពេលរុស្ស៊ីធ្វើការឈ្លានពានអ៊ុយក្រែន។
ប្រទេសទាំងពីរនឹងដាក់ពាក្យផ្លូវការដើម្បីសុំចូលរួមអង្គការណាតូនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ( Aljazeera)