Soeun 18 May 2022 ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)កាលពីថ្ងៃអង្គារទី១៧ឧសភាបានបញ្ជូនក្រុមមួយមានសមាជិក៤២នាក់ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស៊ើបការចោទប្រកាន់ថាមានការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងខ្លួន ។
ក្រុមនេះរួមមាន អ្នកស៊ើបអង្កេត អ្នកជំនាញពិនិត្យសាកសពនិងបុគ្គលិកគាំទ្រហើយពួកគេនឹងធ្វើការជាមួយអាជ្ញាធរអ៊ុយក្រែន នេះបើតាមលោក ការីម ខាន់(Karim Khan)ប្រធានរដ្ឋអាជ្ញាICCដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះតំណាងអោយការបញ្ជូនមនុស្សចេញពីការិយាល័យរបស់ខ្ញុំច្រើនបំផុតទៅកាន់កន្លែងកើតហេតុចាប់តាំងពីការកកើតវាមក»។
សូមបញ្ជាក់ថា ICCនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ដើម្បីស៊ើបអង្កេតបទឧក្រិដ្ឋអាក្រក់ៗបំផុតក្នុងលោក។
លោកបានបន្ថែមថា «ក្រុមនេះនឹងជំរុញការស៊ើបអង្កេតរបស់យើងអោយទៅជាយុត្តាធិការរបស់ICCនិងផ្តល់ការគាំទ្រដល់អាជ្ញាធរថ្នាក់ជាតិអ៊ុយក្រែន តុលាការនេះក៏នឹងធ្វើការជាមួយអ្នកជំនាញការបារាំងដែលបានទៅដល់អ៊ុយក្រែនរួចជាស្រេច» អ៊ុយក្រែនបានបន្ទោសកងកម្លាំងរុស្ស៊ីចំពោះការស្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់រយនាក់ តែរុស្ស៊ីបានបដិសេធមិនទទួលខុសត្រូវនិងបានពណ៌នាព្រឹត្តិការណ៍នៅទីប្រជុំជនប៊ូចាថាក្លែងក្លាយ អ៊ុយក្រែនក៏គាំទ្រគំនិតបង្កើតតុលាការពិសេសមួយសំរាប់កាត់ទោស«បទឧក្រិដ្ឋនៃការឈ្លានពាន»របស់រុស្ស៊ី ជាបទឧក្រិដ្ឋដែលICCនិយាយថាខ្លួនមិនមានសិទ្ធិអំណាដើម្បីកាត់ទោស៕
ក្រុមស៊ើបអង្កេតICCនេះរួមមាន អ្នកស៊ើបអង្កេត អ្នកជំនាញ់ពិនិត្យសាកសព




