Soeun 18 May 2022 អ៊ុយក្រែន ៖ អ៊ុយក្រែនទំនងជាយល់ព្រមចំពោះលក្ខខណ្ឌរបស់រុស្ស៊ីក្នុងការឲ្យទាហានរបស់ខ្លួននៅក្នុងរោងចក្រស្លដែកចុះចាញ់ ខណៈកំពុងមានការចរចារជាមួយរុស្ស៊ីដើម្បីជម្លៀសទាហានចេញពីរោងចក្រ Azovstal ស្ថិតក្នុងទីក្រុង Mariuopol។ នេះបើយោងតាមការបញ្ជាក់របស់វិទ្យាស្ថានសិក្សាពីសង្គ្រាម។
វិទ្យាស្ថាននេះនិយាយក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួនថា «អ្នកការពារនៅក្នុងទីក្រុង Mariupol ដែលជាប់នៅក្នុងរោងចក្រស្លដែក Azovstal ទំនងជាធ្វើការចុះចាញ់ ក្រោយពេលមន្ត្រីអ៊ុយក្រែនធ្វើការចរចារពីវិធានការជម្លៀសចេញជាមួយវិមានក្រឹមឡាំង»។
«វិមានក្រឹមឡាំងប្រហែលជាយល់ព្រមចំពោះការចុះចាញ់របស់ទាហាននៅរោងចក្រស្លដែក Azovstal ដើម្បីពន្លឿនសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រកាសការគ្រប់គ្រងទាំងស្រុងលើទីក្រុង Mariupol»។
វិទ្យាស្ថាននេះក៏បាននិយាយផងដែរថា មានការឆ្លើយតបចម្រុះនៅលើបណ្តាញសង្គមចំពោះព្រឹត្តិការណ៍នេះ ដោយមានអ្នកខ្លះរិះគន់រដ្ឋាភិបាលរុស្ស៊ីចំពោះការចរចារជាមួយនឹងភេរវករ និងពួកណាស៊ីអ៊ុយក្រែន៕ ( Aljazeera)