Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុន សែន ចោទសួរ អាមេរិក ថា តើ ការគប់ ស្បែកជើង លើ លោក ជាសិទ្ធិ បញ្ចេញមតិ ឬ ហិង្សា?

ភ្នំពេញៈ សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរ សហរដ្ឋ – អាមេរិក ថា តើ ករណី គប់ ស្បែកជើង មកលើ រូបលោក នៅឯ សហរដ្ឋ – អាមេរិក កាលពី សប្តាហ៍ មុន ជា  សិទ្ធិ បញ្ចេញមតិ ឬ ជា ហិង្សា ដោយ លោក បញ្ជាក់ថា តែបើ ករណី ត្រូវបាន ចាត់ទុកជា សិទ្ធិ បញ្ចេញមតិ នៅ អាមេរិក នៅ កម្ពុជា ក៏ ធ្វើ បានដែរ ។ លោក ថ្លែង បែបនេះ ក្នុង ពិធី សំណេះសំណាល ជាមួយ « ក្រុមគ្រូពេទ្យ សម្តេច តេជោ ប្រឆាំង កូវីដ  ១៩» នៅ សាល ពិព័រណ៍ ជ្រោយចង្វារ  រាជធានី ភ្នំពេញ ។

កាលពី សប្តាហ៍ មុន ពលរដ្ឋ ខ្មែរ ម្នាក់ ដែល រស់នៅ សហរដ្ឋ – អាមេរិក ដែល គេ ស្គាល់ ថា ឈ្មោះ អ៊ុក ទូច បាន យក ស្បែកជើង គប់ មកលើ លោក ហ៊ុន សែន នៅពេល លោក កំពុង ជួបជុំ ជាមួយ អ្នកគាំទ្រ របស់លោក នៅមុន កិច្ចប្រជុំ កំពូល ពិសេស អាស៊ាន – អាមេរិក នៅ ថ្ងៃទី  ១២- ១៣ ខែឧសភា តែ ស្បែកជើង នោះ មិន ចំ លោក នោះទេ តែ ចំ ទូរស័ព្ទដៃ របស់ អ្នកគាំទ្រ ម្នាក់ ដែល កំពុង ឈរ ថតរូប សែលហ្វ៊ី ជាមួយ លោក ។

សម្តេចតេជោ ថ្លែង ក្នុង ពិធី នេះ ថា ភ្លាមនោះ បើសិនជា សម្តេចតេជោ បញ្ជា ឱ្យ ប្រឆាំង តបត វិញ បុរស ដែល គប់ ស្បែកជើង នេះ អាច នឹងមាន គ្រោះថ្នាក់ ព្រោះ ក្រៅពី កម្លាំង អាមេរិក នៅមាន កម្លាំង ដែល មក គាំទ្រ សម្តេចតេជោ អាចធ្វើ សកម្មភាព បាន ភ្លាម ប៉ុន្តែ លោក មិន អនុញ្ញាត ឱ្យធ្វើ សកម្មភាព តបត ដាច់ខាត ដោយ សម្តេចតេជោ អះអាង នេះ ជា ភ័ព្វសំណាង របស់ បុរស ដែល គប់ ស្បែកជើង ដែលសម្តេចតេជោ មិន ធ្វើ សកម្មភាព តបត វិញ នៅពេលនោះ ។

សម្តេចតេជោ ហ៊ុន សែន ចោទ ជា សំណួរ ថា ៖ « សុំ អ្នក កុំ ភ្លេច ភាគី អាមេរិក ខ្លួនឯង ដែលជា អ្នកទទួល ខុសត្រូវ លើ បញ្ហា សន្តិសុខ តើ ទង្វើ គប់ បែបនេះ ដោយមាន ការប៉ុនប៉ង យ៉ាងច្បាស់ ក្រឡែត តាមរយៈ បទសម្ភាស ដែលមាន តាម ទៅដល់ សេអ៊ូល [ កូរ៉េខាងត្បូង ] មាន របៀប រៀបចំ ធ្វើ យ៉ាងម៉េច ដើម្បី ឱ្យបាន ចូល ជាការ ប៉ុនប៉ង ហើយក៏ បានធ្វើ សកម្មភាព ហើយ ដែរ ។

តើ សហរដ្ឋអាមេរិក ចាត់ទុក ថា នេះ ជា សិទ្ធិ បញ្ចេញ មតិ ឬក៏ ជា ហិង្សា ? ខ្ញុំ ផ្តាំផ្ញើ ទៅ ភាគី អាមេរិក ។ ខ្ញុំ មិន ប្រដៅ  អាមេរិក ទេ ។ អាមេរិក ត្រូវ គិត ឱ្យ ច្បាស់ លើ ចំណុច នេះ ។ សង្ឃឹមថា ឯកឧត្តម ឯកអគ្គ រដ្ឋទូត អាមេរិក នៅ ទីក្រុង ភ្នំពេញ បញ្ជូន សារ នេះ ទាំងស្រុង ទៅកាន់ រដ្ឋបាល អាមេរិក » ។

សម្តេចតេជោ មិន សំណូមពរ ឱ្យ អាមេរិក ចាត់វិធានការ ផ្លូវច្បាប់ ចំពោះ បុរស ដែល គប់ ស្បែកជើង នោះទេ តែ លោក គ្រាន់តែ ផ្តាំផ្ញើ ទៅ អាមេរិក ថា បើ សហរដ្ឋ អាមេរិក ចាត់ទុក « សកម្មភាព ហិង្សា តាមរបៀប ការ វាយប្រហារ ដោយ ស្បែកជើង » ជា សិទ្ធិ បញ្ចេញមតិ នៅលើ ពិភពលោក គ្មាន ច្បាប់ទម្លាប់ ទៀត ទេ ហើយ នៅ កម្ពុជា ក៏ គ្មាន ច្បាប់ ទម្លាប់ ដែរ ។

សម្តេចតេជោ ចាត់ទុកថា ករណី នេះ មិនមែនជា ករណី តូចតាច នោះទេ និង ស្នើឱ្យ សហរដ្ឋ – អាមេរិក គិតគូរ ឱ្យបាន ច្បាស់ ។សម្តេចតេជោ បញ្ជាក់ថា ៖ « គេ បានដឹងថា អ្នកណា នៅ ទីក្រុង ភ្នំពេញ ជា ក្រុម ហ្នឹង អ្នក ហ្នឹង ក៏ត្រូវ ត្រៀម ត្រូវ ក្បាល នឹង ស្បែកជើង ដែរ ។ នេះ មិនមែន ជាការ គំរាម ទេ តែ ជាការ វិភាគ ជូន ទិដ្ឋភាព ច្បាប់ តភ្ជាប់ នឹង ផ្លូវ នយោបាយ ។ ខ្ញុំ សង្ស័យថា បងប្អូន យើង កំពុង កត់ ឈ្មោះ ទុក អ្នក ដែល ចាត់ទុក អ្នក ដែល គប់ នេះ ជា  វីរបុរស ព្រោះ បើ នៅ អាមេរិក ធ្វើបាន នៅ ស្រុក ខ្មែរ ក៏ ធ្វើបាន ដូចគ្នា ។ នេះ ជាការ ឡង មួយ ដ៏ខ្ពស់ ហើយ ហានិភ័យ ខ្ពស់ ណាស់ តែ ខ្ញុំ សំណូមពរ ឱ្យ បងប្អូន យើង អត់ធ្មត់ តែ ក្រែងលោ យើង គ្រប់គ្រង គេ អត់ បាន ព្រោះ កំហឹង ឈឺចាប់ របស់ វា ធំធេង ពេក » ។

សម្តេចតេជោ ក៏ ចង់ដឹង ផងដែរ ថា  តើ អង្គការ ក្រៅ រដ្ឋាភិបាល មួយចំនួន ដែល តែង ជំទាស់ នឹង ហិង្សា នឹងធ្វើ សេចក្តី ថ្លែងការណ៍ បែបណា ដោយ លោក បន្តថា មកដល់ ពេលនេះ មិនមាន ការចេញ សេចក្តី ថ្លែងការណ៍ ណាមួយ នោះទេ ។លោក ថា លោក មិន ទាមទារ ឱ្យ អាមេរិក ដាក់ទោស បុរស ដែល គប់ ស្បែកជើង មកលើ រូបសម្តេច នោះទេ ប៉ុន្តែ ច្បាប់ អាមេរិក យ៉ាងណា នោះ គឺ ទុកឱ្យ អាមេរិក ជា អ្នកសម្រេច ដោយ លោក អះអាងថា ៖ « បើ អាមេរិក ចាត់ទុក ថា ការយក ស្បែកជើង គប់ ក្បាល គេ ជា សិទ្ធិ បញ្ចេញមតិ ករណីនេះ វា នឹង ក្លាយជា ករណី រាលដាល ដល់ ប្រទេស ដទៃ ហើយក៏ មាននៅ កម្ពុជា » ។សម្តេចតេជោ ស្នើ ដល់ អង្គការ ក្រៅ រដ្ឋាភិបាល ប្រយ័ត្នប្រយែង ទៅលើ ការធ្វើ អត្ថាធិប្បាយ ខុស ព្រោះ នៅ ប្រទេស កម្ពុជា កំពុងមាន ការខឹង សម្បា យ៉ាងខ្លាំង ដែល ត្រៀម តែ នឹង ផ្ទុះ ហើយ លោក បញ្ជាក់ថា អ្វីដែល លោក កំពុងតែ ព្រួយបារម្ភ នោះ គឺ សុវត្ថិភាព មេដឹកនាំ ប្រឆាំង ព្រោះ បើ នៅ សហរដ្ឋអាមេរិក ចាត់ទុក ការ គប់ ស្បែកជើង នេះ ជា សេរីភាព នៃ ការបញ្ចេញមតិ នៅ កម្ពុជា ក៏ អាច យក ស្បែកជើង គប់ ទៅលើ មេដឹកនាំ ប្រឆាំង បានដែរ ។

សម្តេចតេជោ អំពាវនាវ ដល់ អ្នក គាំទ្រ រូបលោក គណបក្ស ប្រជាជន កម្ពុជា ក៏ដូចជា អ្នកគាំទ្រ រាជរដ្ឋាភិបាល ទាំង នៅក្នុង ប្រទេស និង ក្រៅប្រទេស រក្សា នូវ ភាពស្ងប់ស្ងាត់ ដោយ ទុកឱ្យ ភាគី អាមេរិក ចាត់ចែង ករណី នេះ ហើយ លោក និង អ្នកគាំទ្រ លោក នឹង រង់ ចាំមើល ។ សម្តេចតេជោ ប្រកាស ដល់ ក្រសួង ការបរទេស កម្ពុជានិង អគ្គរាជទូត កម្ពុជា ប្រចាំ សហរដ្ឋអាមេរិក ហាម ធ្វើ « ណោត ទូត » ប្តឹងផ្តល់ ទៅ ក្រសួង ការបរទេស អាមេរិក ។លោក យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យ សភា កម្ពុជា ចាត់ទុក ការ គប់ ស្បែកជើង នេះ គឺជា  « អំពើ អសីលធម៌ » ដែល លោក អ៊ុក ទូច បានធ្វើ ក្នុងខណៈ ដែល លោក បានរស់នៅ ក្នុងប្រទេស អរិយធម៌ ខ្ពង់ ខ្ពង់ មួយ ប៉ុន្តែ លោក មិនបាន យល់ អំពី អរិយធម៌ ខ្ពង់ខ្ពស់ នេះ ទេ ។សម្តេចតេជោ បញ្ជក់ថា ៖ « គាត់ បង្ហាញ អំពី ចេតនា អាក្រក់ របស់គាត់ ហើយ ចេតនា នេះ វា មិនល្អ ទេ សម្រាប់ ប្រជាជាតិ យើង ជា ជាតិខ្មែរ ដែលមាន អរិយធម៌ រុងរឿង ពីមុនមក » ។

លោក Chad Roedemeier អ្នកនាំពាក្យ ស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំ កម្ពុជា កាលពី ម្សិលមិញ ថ្លែង ដោយ មិន ឆ្លើយតប នឹង សំណួរ ពាក់ព័ន្ធ ដោយ ចំ ចំពោះ ករណី គប់ ស្បែកជើង លើ សម្តេចតេជោ ហ៊ុន សែន នោះទេ ប៉ុន្តែ លោក បាន បញ្ជាក់ថា សហរដ្ឋអាមេរិក បាន ស្វាគមន៍ សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន និង ប្រមុខរដ្ឋ អាស៊ាន ដទៃទៀត ទៅកាន់ ទីក្រុង វ៉ាស៊ីនតោន សម្រាប់ កិច្ចប្រជុំ កំពូល ពិសេស អាមេរិក – អាស៊ាន ប្រកបដោយ ជោគជ័យ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook