Soeun 18 May 2022 ៖អាជ្ញាធរបាននិយាយនៅថ្ងៃពុធទី១៨ឧសភានេះថា មនុស្សជាង៥០០.០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់គេនៅក្នុងរដ្ឋអាសាមនៅឥណ្ឌាភាគឦសានដើម្បីគេចចេញពីទឹកជំំនន់ដ៏ខ្លាំងបង្កឡើងដោយការធ្លាក់ភ្លៀងមុនរដូវវស្សាដែលបានសម្លាប់មនុស្សប្រាំពីរនាក់រួចជាស្រេចហើយ នៅពេលមានការព្រមានថាស្ថានភាពទឹកជំនន់នឹងកាន់តែអាក្រក់ទៅ។
ជាទន្លេធំបំផុតមួយក្នុងលោក ប្រាម៉ាពូទ្រា(Brahmaputra)ដែលហូរមកពីទីបេតិ៍កាត់ឥណ្ឌានិងបង់ក្លាដែស ត្រូវទឹកឡើងពេញដល់ធ្លាយច្រាំងចូលក្នុងរដ្ឋអាសាមនៅបីថ្ងៃមកនេះ ដោយពន្លិចភូមិជាង១.៥០០។
ការធ្លាក់ភ្លៀងខ្លាំងបានវាយប្រហាររដ្ឋក្រីក្រមួយនេះ និងភ្លៀងនៅបន្តធ្លាក់កាលពីថ្ងៃពុធ ដោយការព្យាករណ៍ថាវានឹងធ្លាក់នៅពីរថ្ងៃទៀត។
រដ្ឋមន្ត្រីប្រភពធនធានទឹករដ្ឋអាសាមបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «មនុស្សជាង៥០០.០០០នាក់រងផលប៉ះពាល់ ដោយស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗរាល់ម៉ោង»។
ទាហានទៅពីកងទ័ពឥណ្ឌា បានជួយមនុស្សជាង២.០០០នាក់ដែលជាប់នៅក្នុងស្រុកមួយក្នុងកិច្ចខិតខំជួយសង្គ្រោះមួយដែលនៅបន្តធ្វើនៅឡើយ។ក្នុងពេលជាមួយគ្នា អាជ្ញាធរថ្នាក់ជាតិបាននិយាយថាគេរំពឹងថាកំរិតទឹកនៅទន្លេប្រាម៉ាពូទ្រានឹងបន្តឡើង៕
រថភ្លើងធ្លាក់ចេញពីផ្លូវចូលក្នុងទឹកភក់ក្រោយការរអិលបាក់ដីមួយបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងនៅក្នុងរដ្ឋអាសាមកាលពីថងៃ១៦ឧសភា