Connect with us

ព័ត៌មានអន្តរជាតិ

ប៉ូលិសអារមេនីចាប់ខ្លួនក្រុមបាតុករដែលបិទផ្លូវនានក្នុងទីក្រុងយេរេវ៉ាន

កាលពីព្រឹកថ្ងៃអង្គារ ប៉ូលិសអារមេនីបានចាប់ក្រុមបាតុកររាប់សិបនាក់យកទៅមន្ទីរឃុំឃាំង ខណៈដែលពួកគេកំពុងបិទផ្លូវនានាក្នុងរដ្ឋធានីយេរេវ៉ាន ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។

ការតវ៉ានេះត្រូវបានផ្សាយតាមប្រព័ន្ធអ៊ីនធើណេតដោយគេហទំព័រសារព័ត៌មានក្នុងស្រុក។ ផ្លូវជាច្រើននៅកណ្តាលទីក្រុងយេរេវ៉ានត្រូវបានបិទ ហើយប៉ូលិសកំពុងបន្តចាប់ខ្លួនក្រុមបាតុករទៀត។ ការកកស្ទះចរាចរណ៍ខ្លាំងត្រូវបានរាយការណ៍នៅតាមបណ្តោយផ្លូវដែលនៅក្បែរនោះ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានកូនប្រុសរបស់លោកអតីតប្រធានាធិបតី រ៉ូបឺត កូចារយ៉ាន អតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រ និងអនុប្រធានគណបក្សសាធារណរដ្ឋ Armen Ashotyan និងឥស្សរជននយោបាយ និងសាធារណៈជនផ្សេងៗទៀត។

ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលបាននិងកំពុងផ្ទុះឡើងនៅទូទាំងប្រទេសអារមេនីចាប់តាំងពីថ្ងៃទី១ ខែឧសភាមក។ គណបក្សនយោបាយប្រឆាំងអះអាងថា នាយករដ្ឋមន្ត្រីអារមេនី លោក នីកូល ប៉ាស៊ីនយ៉ានឲ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយទីក្រុងបាគូ និងទទួលស្គាល់តំបន់ណាហ្គោណូ-ការ៉ាបាកហ៍ជាផ្នែកមួយនៃប្រទេសអាស៊ែរបៃហ្សង់។

លោក ប៉ាស៊ីនយ៉ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីមួយជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយេវ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបញ្ចប់អរិភាពនៅក្នុងតំបន់ជម្លោះនោះ។ គូប្រជែងរបស់នាយករដ្ឋមន្ត្រីបានរិះគន់ដល់កិច្ចព្រមព្រៀងនេះថា ជាការទម្លាក់កំហុសដោយអារមេនី ហើយបាតុកម្មបានចាប់ផ្តើមកើតឡើងនៅក្នុងប្រទេសនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook