Connect with us

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកបានក្លាយជារដ្ឋសត្រូវរបស់រុស្ស៊ីហើយ

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយថា បណ្តាប្រទេសលោកខាងលិចដោយរួមទាំងសហរដ្ឋអាមេរិកដែលកំពុងធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ីនោះ បានក្លាយជារដ្ឋសត្រូវរបស់រុស្ស៊ីហើយ។

លោកបានបញ្ជាក់ថា «សង្គ្រាមកូនកាត់ គឺជាអ្វីដែលកំពុងកើតឡើងនៅពេលនេះ និងជាអ្វីដែលយើងបានជួបប្រទះ។ វាមិនត្រូវបានកំណត់ចំពោះទីប្រឹក្សាសហរដ្ឋអាមេរិក និងអង់គ្លេសដែលកំពុងប្រាប់ដល់ក្រុមអ្នកជាតិនិយមអ៊ុយក្រែនដែលប្រដាប់អាវុធនូវអ្វីដែលត្រូវធ្វើ និងជាអ្នកផ្តល់ទិន្នន័យស៊ើបការណ៍សម្ងាត់ដល់ពួកគេនោះទេ តែវាជាសង្រ្គាមការទូត និងជាសង្រ្គាមនយោបាយ។ វាជាការប៉ុនប៉ងធ្វើឱ្យយើងនៅដាច់ពីគេក្នុងពិភពលោក ហើយវាជាសង្គ្រាមសេដ្ឋកិច្ច»។

លោក ប៉េស្កូវ បាននិយាយថា «វាជាការពិតដែលយើងបន្តសំដៅទៅលើពួកគេដោយស្លូតបូតថាជារដ្ឋដែលមិនមានភាពរាក់ទាក់ ប៉ុន្តែខ្ញុំគួរតែនិយាយថាពួកគេជារដ្ឋសត្រូវ ពីព្រោះអ្វីដែលពួកគេកំពុងធ្វើគឺជាសង្គ្រាម»។

លោក ប៉េស្កូវឲ បាននិយាយបន្ថែមថា «លុយជាតិរបស់យើងត្រូវបានគេយក និងរារាំង។ ម្យ៉ាងវិញទៀត ទ្រព្យសម្បត្តិដែលកំណត់ជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូរបស់យើងក្នុងគណនីនៅទីនោះ (នៅក្នុងបណ្តាប្រទេសលោកខាងលិច) ត្រូវបានបង្កក។ តាមពិតលុយទាំងនោះត្រូវបានគេលួចយក។ ប៉ុន្តែយើងនឹងប្រយុទ្ធប្រឆាំងដើម្បីលុយជាតិយើងទាំងនេះ»។ លោកបាននិយាយបន្ថែមថា ការបង្ហាញពីអរិភាពបែបនេះមានជាច្រើនទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook