រូបតំណាង៖ យន្តហោះត្រៀមចុះចត នៅ អាកាសយានដ្ឋាន ក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ AFP ក្រុង ម៉ៃ អា មី៖ ប្រព័ន្ធ ផ្សព្វផ្សាយ អាមេរិក បាន រាយការណ៍ កាលពីសប្ដាហ៍ មុន ថា អ្នកដំណើរ ម្នាក់ ដែល គ្មាន បទពិសោធ ហោះហើរ បាន ចុះចត យន្តហោះ តូច មួយ នៅឯ អាកាសយានដ្ឋាន រដ្ឋ ផ្លរីដា បន្ទាប់ពី អ្នកបើក យន្តហោះ ជួប បញ្ហារវើរវាយ ដោយត្រូវ ការសង្គ្រោះ បន្ទាន់ ផ្នែក វេជ្ជសាស្ត្រ ។
សារព័ត៌មាន NBC បាន រាយការណ៍ ថាអ្នកបើកបរ យន្តហោះដ៏ចៃដន្យ រូប នេះ ជា អ្នកដំណើរ តែម្នាក់គត់ នៅលើ យន្ដហោះ ម៉ាស៊ីន តែមួយ Cessna 208 បាន ពឹង ផ្អែកលើ ការ ណែនាំ ចរាចរណ៍ ផ្លូវអាកាសដើម្បី ធ្វើ ការ ចុះចត នៅ អាកាសយានដ្ឋាន អន្តរជាតិ Palm Beach ចម្ងាយ ប្រហែល ១១០ គីឡូម៉ែត្រ ភាគ ខាងជើង នៃ ទីក្រុងម៉ៃអាមី ។
NBC បាន រាយការណ៍ ថាមន្ត្រី នៅ Fort Pierce ភាគ ខាងជើង នៃ Palm Beach បានទទួល ការហៅ ទូរស័ព្ទ បន្ទាន់ មួយ នៅ វេលា ថ្ងៃត្រង់នៃ ថ្ងៃ អង្គារ ពី អ្នកដំណើរ ដោយនិយាយ ថា៖« ខ្ញុំ ជួប ស្ថានភាព ធ្ងន់ធ្ងរ នៅទីនេះ »។ លោក បាន បន្ដថា ៖ « អ្នក បើកបរ របស់ខ្ញុំ មាន ការ រវើរវាយ ។
ខ្ញុំ មិនដឹង ពី របៀប ហោះហើរ យន្តហោះ នោះទេ »។ ពេល សួររក មុខតំណែង បុរស រូប នេះ បាន និយាយ ថា « ខ្ញុំ មិនដឹង ទេ » ប៉ុន្តែ ថា លោក អាច មើលឃើញ ឆ្នេរផ្លរីដា។
មន្ត្រី ចរាចរណ៍ ផ្លូវអាកាស បាន ប្រាប់ ថា៖ « រក្សា កម្រិត ស្លាបហើយ គ្រាន់តែ ព្យាយាម ហោះតាម ឆ្នេរសមុទ្រមិន ថា ខាងជើង ឬ ខាងត្បូង ទេ។ យើង កំពុង ព្យាយាម ស្វែងរក អ្នក»។ រូបតំណាង៖ យន្តហោះ សំចត នៅ អាកាសយានដ្ឋាន ក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ AFP
អ្នកត្រួតពិនិត្យ ចរាចរណ៍ ផ្លូវអាកាសលោក Robert Morgan បាន និយាយថាបទពិសោធ របស់ លោក ជា គ្រូបង្រៀន ជើងហោះហើរ បាន ជួយ លោក ណែនាំ អ្នកដំណើរដែល ឈ្មោះ មិន ត្រូវបាន បញ្ចេញ ឱ្យដឹងឡើយ នៅពេល ចុះចត យន្តហោះ ។

លោក Morgan បាន ប្រាប់ CNN ថា៖ « គាត់ មាន ស្មារតី នឹងនរល្អ ណាស់គាត់ គ្រាន់តែ និយាយថា៖ «ហេ!ខ្ញុំ គ្រាន់តែ មិនដឹង ពី របៀប ហោះហើរទេតើ ដឹង ទេ? ខ្ញុំ មិនដឹងថា ត្រូវ បញ្ឈប់ រឿងនេះ ដោយ របៀប ណា ប្រសិនបើ ខ្ញុំអាច ឱ្យ ចុះ ដល់ ដី បាន »។
លោក បាន បន្ថែមថា៖ « ខ្ញុំ មាន អារម្មណ៍ ថាខ្ញុំ ស្ទើរ តែ ស្រែក យំដោយសារ តែ ការ បារម្ភ ព្រឺព្រួច យ៉ាង ខ្លាំង បន្ទាប់ពី ឧបទ្ទវ ហេតុនេះ»។លោក Morgan បាន បន្ថែមថាអ្នកដំណើរ រូបនោះ បាន ឱប លោក និង អរគុណ លោក ដែល បាន ជួយ រូប គេ ឱ្យ ត្រឡប់ ទៅជួប ប្រពន្ធ មាន ផ្ទៃពោះ វិញ ដោយ សុវត្ថិភាព ។
ស្ថានភាព របស់ អ្នកបើក យន្តហោះ ឬ បញ្ហា នៃ ការសង្គ្រោះ បន្ទាន់ ផ្នែក វេជ្ជសាស្ដ្រ មិនត្រូវ បាន បញ្ចេញឱ្យដឹង ភ្លាមៗ នោះទេ។ ប៉ុន្តែកង កម្លាំង សង្គ្រោះ អគ្គិភ័យ Palm Beach Fire Rescue បាន ឱ្យដឹង ថា មានអ្នកជំងឺ ម្នាក់ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យបន្ទាប់ពី យន្តហោះចុះ ដល់