Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុម គ្រួសារ Rajapaksa ដែល ដឹកនាំ ប្រទេស លាក់ ខ្លួន ខណៈ សេដ្ឋកិច្ច ស្រីលង្កា ដាំ ក្បាល ចុះ

ថ្លែង ទៅ កាន់ សមាជិក នៃ ក្រុម រដ្ឋាភិបាល ចម្រុះ  ក្នុង ពិធី ជប់ លៀង មួយ នៅ ឯ គេហដ្ឋាន លោក  ប្រធានាធិបតី   Gotabaya Rajapaksa  កាល ពី រដូវ ក្តៅ   ឆ្នាំ មុន  រដ្ឋមន្ត្រី ថាមពល ស្រីលង្កា លោក  Udaya Gammanpila  បាន ការពារ ការ ដំឡើង តម្លៃ ប្រេង ឥន្ធនៈ  តិច តួច  ដើម្បី ដោះ ស្រាយ បញ្ហា កង្វះ ខាត ប្រាក់ ដុល្លារ ដែល កោះនេះ ត្រូវការសម្រាប់ការនាំចូលប្រេង ឥន្ធនៈ  ថ្នាំ ពេទ្យ  និង តម្រូវ ការ ផ្សេងៗ ទៀត។

លោក ប្រធានាធិបតី  Gotabaya   និង ប្អូន ប្រុស  លោក  Mahinda Rajapaksa  ដែល  ជា នាយក រដ្ឋមន្ត្រី បាន ចូល រួម លើ វិធានការ នេះ  បន្ទាប់ ពី ពិភាក្សា អស់ រយៈពេល  ១  ឆ្នាំ។  ប៉ុន្តែ បងប្អូន ប្រុស ម្នាក់ ទៀត  ដែល ជា រដ្ឋ មន្រ្តី ហិរញ្ញវត្ថុ  និង ជា មនុស្ស ម្នាក់ នៃ គ្រួសារ ត្រកូល  Rajapaksa  ដែល ធ្វើ ការ ក្នុង គណៈ រដ្ឋមន្រ្តី  គឺ លោក  Basil  Rajapaksa  មាន គំនិត ផ្សេង ពី នេះ។

មុន ពេល ភ្ញៀវ ចេញ ពី តុ ទៅ កន្លែង រាំ  លោក  Basil Rajapaksa   ក្រោក ឡើង  ដើម្បី ប្រកាស ថា  ប្រទេស ស្រី លង្កា ពិត ជា មិន ទទួល រង  វិបត្តិ រូបិយប័ណ្ណ បរទេស ឡើយ។   នេះ បើ តាម ការ ចុះ ផ្សាយ របស់ កាសែត ញូវយ៉ក ថាមស៍  ដែល ស្រង់ សម្ដី របស់ លោក Gammanpila  និង មនុស្ស ម្នាក់ ទៀត  ដែល មាន វត្តមាន ក្នុង ពិធី ជប់លៀង នាពេល   នោះ ។  លោក  Basil  អះអាង  ថា   ឧក្រិដ្ឋជន  កំពុង លួច លុយ  ដុល្លារ  ចេញ   ពី  ប្រព័ន្ធ  ធនាគារ  របស់  ប្រទេស  ហើយ  ទុក ពេល ឱ្យ លោក  ២  សប្ដាហ៍  ដើម្បី ជួសជុល វា ។

ជិត  ១  ឆ្នាំ ក្រោយ មក  លោក មិន បាន ធ្វើ   ទេ  ខណៈ ដែល   ស្រីលង្កា ស្ថិត នៅ ក្នុង ការ បំផ្លិច បំផ្លាញ ផ្នែក សេដ្ឋកិច្ច  ដោយសារ កង្វះ ខាត ស្បៀង     ថ្នាំ ពេទ្យ   និង ថាមពល ខណៈ  ដែល ទុន បម្រុង បរទេស របស់ ប្រទេស ក៏ ត្រូវ  អស់ ។  រលក  នៃ  កំហឹង   ដែល  កំពុង  វាយលុក   ប្រទេស  នេះ    មាន ខ្លាំង ចំពោះ   ក្រុម គ្រួសារ ដែល   កំពុង  គ្រប់គ្រង  ប្រទេស  ស្រីលង្កា  ដូច ដែល វា ខ្លាំង ចំពោះ   មហន្តរាយ  សេដ្ឋកិច្ច ដែល អាក្រក់ បំផុត តាំង ពី កោះ នេះ  ទទួល ឯករាជ្យ ពី អង់គ្លេស ក្នុង ឆ្នាំ  ១៩៤៨ មក ។

ក្រុម គ្រួសារ ត្រកូល  Rajapaksa   បាន គ្រប់គ្រង ស្រី លង្កា អស់ រយៈពេល ជិត  ២  ទសវត្សរ៍   ហើយ វា ក៏ ជិត ត្រូវ ដល់ ទី បញ្ចប់ ដែរ ពេល ក្រុម គ្រួសារ នេះ ភាគ ច្រើន លាក់ ខ្លួន នៅ ឯមូលដ្ឋាន យោធា ដោយ មាន តែ លោក ប្រធានាធិបតី  Gotabaya  ប៉ុណ្ណោះ  ដែល បន្ត កាន់ អំណាច ។  លោក   Mahinda បាន   លា ចេញ ពី តំណែង  ហើយ ត្រូវ ជម្លៀស ពី ផ្ទះ  របស់ ខ្លួន កាល ពី សប្ដាហ៍ មុន  ក្រោយ ការ ប៉ះ  ទង្គិច គ្នា រវាង ក្រុម អ្នក គាំទ្រ រដ្ឋាភិបាល  និង  បាតុករ ប្រឆាំង ដែល  បណ្តាល ឱ្យ មនុស្ស  ៨   នាក់ ស្លាប់  នៅ ទូទាំង ប្រទេស ។

លោក រដ្ឋមន្ត្រី ថាមពល  Gammanpila    និយាយ ថា គ្រួសារ ត្រកូល Rajapaksas  ជា ពិសេស លោក  Basil  ដែល ជា ឈ្មួញ កណ្តាល ថាមពល ស្រមោល  មុន  ក្លាយ ជា រដ្ឋមន្ត្រី ហិរញ្ញវត្ថុ  គួរ តែ  ឃើញ គ្រោះ មហន្តរាយ ថា  នឹង មក ដល់ ។លោក និយាយ ថា ៖  « លោក  Basil  គ្មាន ឆន្ទៈ ក្នុង ការ ទទួល យក ការ ពិត ដែល ថា  វិបត្តិ ហិរញ្ញវត្ថុ នេះ  នឹង នាំ ឱ្យ មាន វិបត្តិ សេដ្ឋកិច្ច ទេ  ហើយ ប្រសិន បើ យើង នឹង ដោះស្រាយ វា នោះ វា នឹង នាំ ឱ្យ មាន វិបត្តិ នយោបាយ»។  ស្រដៀង នឹង ការ គិត ដូច គ្នា ទៅ នឹង  មន្ត្រី  និង អ្នក ការ ទូត ផ្សេង ទៀត  លោក  Gammanpila   បន្ថែម ថា  លោក  Basil  គ្រប់គ្រង  គ្រប់ អ្វីៗ តែ លោក «   មិន ដឹង   អីសោះ »។

ការ  ឆ្ពោះ ទៅ រក វិបត្តិ សេដ្ឋកិច្ច របស់ ស្រីលង្កា  មាន ភាព កាន់ តែ ច្បាស់ សម្រាប់ អ្នក វិភាគ ក្នុង ប៉ុន្មាន ឆ្នាំ ថ្មីៗ នេះ។  ពួក គេ   ព្រមាន ថា សមតុល្យ នៃ ការ ទូទាត់ របស់ ប្រទេស  និង  និន្នាការ ម៉ាក្រូ សេដ្ឋកិច្ច មិន ស្រប គ្នា ទេ។  ក្នុង រយៈ ពេល ជា ច្រើន ទសវត្សរ៍   ស្រីលង្កា បាន កសាង វិស័យ រដ្ឋ យ៉ាង អាប់អួ  កម្មវិធី សុខុមាល ភាព សង្គម ដ៏ រឹង មាំ  ដែល លើស ពី មធ្យោបាយ របស់ ប្រទេស  យោធា ដ៏ ធំ  និង  គម្រោង សាងសង់ ផ្សេងៗ យ៉ាង ហួស ហេតុ  ក្រោយ  សង្គ្រាម ។

ប៉ុន្តែ  ដោយសារ   តែ   កំណើន សេដ្ឋកិច្ច   ធ្លាក់  ចុះ ប្រទេស  នេះ     នៅ តែ  បន្ត  ខ្ចី ប្រាក់  ដើម្បី  ទូទាត់សង ម្ចាស់ បំណុល។ភាព តាន តឹង ផ្នែក សេដ្ឋកិច្ច  កើន ឡើង នៅ ពេល ដែល ការ រឹត បន្តឹង កូវីដ  ចំពោះ ការ ធ្វើ ដំណើរ   ធ្វើ ឱ្យ ប្រាក់ ដុល្លារ ពី វិស័យ ទេស ចរណ៍ ធ្លាក់ ចុះ ។  បន្ទាប់ មក  មាន ការ ហាម ឃាត់   លើ ការ ប្រើ ប្រាស់ ជី គីមី  ខណៈ រដ្ឋាភិបាល លោក  Rajapaksa បាន ជំរុញ ការ ធ្វើ កសិកម្ម សរីរាង្គ  ស្រប ពេល ដែល ការ ប្រែប្រួល អាកាសធាតុ  កំពុង គំរាម កំហែង ដល់ ការ ប្រមូល ផល  និង សន្តិសុខ ស្បៀង រួច ទៅ ហើយ។

ទោះ ដឹង  ថា  រដ្ឋាភិបាល ខ្លួន ត្រូវ ការ ជំនួយ ពី ស្ថាប័ន ហិរញ្ញវត្ថុ  ដូច ជា មូលនិធិ រូបិយវត្ថុ អន្តរជាតិ  ក្រុម គ្រួសារ ត្រកូល  Rajapaksas  នៅ តែ ចេញ សកម្មភាព យឺត ៗ ។  ក្រុម មន្ត្រី  និង អ្នក ការ ទូត  និយាយ ថា  ដោយ ធ្លាប់ បាន ប្រាក់ កម្ចី ងាយ ស្រួល ពី សម្ព័ន្ធ មិត្ត ដូច ជា  ចិន  ពួក គេ មាន ការ ភ័យ ខ្លាច  ចំពោះ ការ រំពឹង ទុក ដ៏ តឹងរ៉ឹង  ដែល ភ្ជាប់ មក ជាមួយ កញ្ចប់ ប្រាក់ កម្ចី បែប នេះ។

ការ  ដួល រលំ សេដ្ឋកិច្ច បាន ធ្វើ ឱ្យ មាន ចលនា តវ៉ា ។   ការ  តវ៉ា ប្រឆាំង នឹង គ្រួសារ  Rajapaksas  ធ្វើ ឡើង ដោយ សន្តិវិធី អស់ រយៈពេល ជា ច្រើន សប្តាហ៍  ហើយ បាតុករ  និង អ្នក វិភាគ ជា ច្រើន មាន ការ ភ្ញាក់ ផ្អើល នៅ ពេល  លោក ប្រធានាធិបតី  ដែល ពី មុន មក រង ការ ចោទ ប្រកាន់ ពី បទ រំលោភ បំពាន  ក្នុង ឋានៈ ជា លេខាធិការ ការពារ ជាតិ ក្នុង អំឡុង ពេល សង្គ្រាម ស៊ីវិល  មិន ឆ្លើយ តប ជា អ្វី ធំដុំ ទៅ នឹង សកម្មភាព នេះ ឡើយ។

ប៉ុន្តែ កំហឹង  ឈាន ដល់ កម្រិត កំពូល  កាល ពី ថ្ងៃ ចន្ទ សប្ដាហ៍ មុន   នៅ ពេល លោក នាយក រដ្ឋមន្រ្តី  Mahinda   ធ្វើ ឱ្យ ការ លាលែង ចេញ  ពី  តំណែង  របស់  លោក   ទៅ ជា ការ បំផ្លិចបំផ្លាញ ដែល បង ប្រុស  លោក កំពុង តស៊ូ  ដើម្បី ទប់ ស្កាត់ ។  ក្រុម អ្នកគាំទ្រ របស់ លោក  Mahinda  បាន ប្រើ អំពើ ហិង្សា លើ ក្រុម បាតុករ សន្តិវិធី  ដែល បោះតង់ នៅ ជិត គេហដ្ឋាន របស់ លោក បង្ក ជា រលក នៃ កំហឹង  និង អំពើ ហិង្សា ពី បាតុករ វិញ ដោយ   ហ្វូង  មនុស្ស  ដុត  ផ្ទះ សមាជិក  បក្ស  កាន់  អំណាច រាប់  សិប  ខ្នង    ។ នៅ ទីក្រុង កូឡុំបូ  អ្នក គាំទ្រ នាយក រដ្ឋមន្ត្រី មួយ ចំនួន ត្រូវ បាន បង្ខំ ខ្លួន លោត ចូល ទៅ ក្នុង បឹង មួយ  ដើម្បី ភៀស ខ្លួន ទៅ ទី សុវត្ថិភាព។

ដោយ មាន ការ ខឹង សម្បា តាមរយៈ ទូរស័ព្ទ  ដែល បញ្ជា ឱ្យ កង កម្លាំង គ្រប់គ្រង ភាព រញ៉េរញ៉ៃ  លោក ប្រធានា ធិបតី  Gotabaya    ក៏ បញ្ជា ឱ្យ ប៉ូលិស បាញ់ កាណុង ទឹក ទៅ លើ  ហ្វូង បាតុករ  ដើម្បី បំបែក ពួក គេ ផង ដែរ ។   ប៉ុន្មាន ថ្ងៃ មក នេះ  ប្រធានាធិបតី បាន រឹត បន្តឹង បម្រាម គោចរ  ដោយ បញ្ជា ឱ្យ កង កម្លាំង សន្តិសុខ  នៅ នឹង កន្លែង  បញ្ឈប់ ការ បំផ្លិច បំផ្លាញ ទ្រព្យ សម្បត្តិ សាធារណៈ  និង ការ ដុត បំផ្លាញ   ប៉ុន្តែ កាល ពី ថ្ងៃ ពុធ  សប្ដាហ៍ មុន  លោក ថ្កោល ទោស លើ ការ វាយ ដំ លើ ក្រុម បាតុករ  និង អំពើ ហិង្សា  ដែល  កើត ឡើង  ហើយ  សន្យា ថា  នឹង កាត់ បន្ថយ អំណាច បោស សម្អាត របស់ លោក ផ្ទាល់ ។

សំណួរ ដែល ថា តើ ប្រធានាធិបតី អាច កាន់ តំណែង  បាន ផុត អាណត្តិ រយៈពេល  ២  ឆ្នាំ ទៀត  យ៉ាង ណា នោះ  អាច ត្រូវ បាន កំណត់ ដោយ សំណួរ ថា  តើ យោធា គាំទ្រ លោក ដល់ កម្រិត ណា។  លោក  Rajapaksa  ដែល អតីត ជា វរសេនីយ៍ ឯកកង ទ័ព ១  រូប បាន ការពារ មន្រ្តី យោធា ពី ការ ស៊ើប អង្កេត ឧក្រិដ្ឋកម្ម សង្រ្គាម  និង ផ្តល់ រង្វាន់ ដល់ អ្នក ស្មោះត្រង់ របស់ លោក ទៀត ផង។

លោក  Hemasiri Fernando  អតីត រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ  និយាយ ថា  យោធា  គិត គូរ ពី ផល ប្រយោជន៍ ផ្ទាល់ ខ្លួន ដើម្បី ឱ្យ មន្រ្តី គាំទ្រ ប្រធានាធិបតី ដោយ ងងឹត ងងល់  ទោះបី ជា មាន ការ ខឹង សម្បា ជា សាធារណៈ ក្ដី ។  លោក ថា   នៅ ពេល វិបត្តិ សេដ្ឋកិច្ច រីក រាលដាល ខ្លាំង ពេក  ក៏ ធ្វើ ឱ្យ  ប៉ះពាល់ ដល់ គ្រួសារ អ្នក នៅ ក្នុង ជួរ យោធា ផង ដែរ   ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook