Connect with us

កងកម្លាំងប្រដាប់អាវុធ

អំណោយពីមិត្តចិន

បន្ថែមបរិមាណចង្ក្រានព្រៃមាន់ខ្មែរសន្សំសំចៃឋាមពដល់អ្នកស្រុកបន្ទាយស្រី

សៀមរាប៖ ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ថ្លែងពីភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានមានប្រសាសន៍គាំទ្រដល់បទបង្ហាញរបស់លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីស្តីពីអត្ថប្រយោជន៍នៃការចង្ក្រានព្រៃមាន់ខ្មែរដែលជាប្រភេទចង្ក្រានសន្សំសំចៃ និងចូលរួមកាត់បន្ថយការប្រើអុសនិងធ្យូង ហើយបានបង្កើនការចូលរួមចំណែកនៅក្នុងការកាត់ បន្ថយភាពក្រី ក្រជូនដល់ប្រជាជនកម្ពុជាទៀតផង។

លើសពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក Bao Ji អគ្គនាយកក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd. មូលនិធិPeaceland និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិនដែលបានចូលរួមចំណែកបរិច្ចាគថវិកាសម្រាប់ផ្តល់ចង្ក្រាន ជូនដល់ផ្ទះបាយផ្ទាល់ របស់ប្រជា ជន កម្ពុជានៅក្នុងភូមិបន្ទាយស្រី និងភូមិត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តមក៏ បានកោត សរសើរដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ដែល បានចូលរួមសម្របសម្រួលជាមួយភាគីចិនក្នុង ការរួមចំណែកយ៉ាងសកម្ម នៅក្នុងការថែ រក្សាបរិស្ថានសកល និងបង្កើនកិច្ចសហប្រតិបត្តិការសំដៅ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ អភិវឌ្ឍ ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។

តំណាងប្រជាជនរស់នៅក្នុងស្រុកបន្ទាយស្រី លោកស្រី ឈួយ ឡាយ ដែលបានទទួលចង្ក្រានលេខកូដ3602ដែលជាអំណោយរបស់មិត្តចិនបានរីករាយចំពោះអំណោយដ៏មានប្រយោជន៍ហើយបានចូលរួមសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារ និងបានបង្កើនភាពស្និទ្ធស្នាលរវាងលោកស្រីនិងផ្ទះបាយ ដោយសារភាព ស្រស់ស្អាតនៃចង្ក្រាន រួមជាមួយគុណភាពល្អឯករបស់ចង្ក្រានក្នុង ការចូលរួមមិនត្រឹមបង្កើន សម្រស់ផ្ទះបាយ របស់លោកស្រីប៉ុណ្ណោះទេតែថែមទាំងបានផ្តល់ឱកាសដល់សមាជិកគ្រួសារទទួលបានផលពីការកាត់ប ន្ថយ ចំណាយយ៉ាងច្រើនពីការប្រើប្រាស់អុសនិងធ្យូងនាពេលកន្លងមក។ មកទល់ពេលនេះ  មិត្ត ចិនបាន ផ្តល់ ចង្ក្រានចំនួន៤០០០ដល់ផ្ទះបាយប្រជាជនកម្ពុជា!

Click to comment

Leave a Reply

Your email address will not be published.

Facebook