Connect with us

កងកម្លាំងប្រដាប់អាវុធ

លោក ពូទីន ព្រមាន ហ្វាំងឡង់ ថា សមាជិកភាព ណាតូ នឹង ធ្វើ ឱ្យ ខូចខាត ទំនាក់ទំនង

លោក  ពូទីន  ព្រមាន ហ្វាំងឡង់ ថា  សមាជិកភាព ណាតូ នឹង ធ្វើ ឱ្យ ខូចខាត ទំនាក់ទំនង

កាល ពី ថ្ងៃទី  ១៧ ឧសភា  ប្រធានាធិបតី រុស្ស៊ី  លោក  វ្ល៉ាឌីមៀរ ពូទីន  បាន ព្រមាន សមភាគី ហ្វាំងឡង់ របស់ លោក  ថា  ទំនាក់ទំនង  រវាង ប្រទេស ទាំង  ២  អាច រង ផល «ប៉ះពាល់ អវិជ្ជមាន» ប្រសិន បើ  ហ្វាំងឡង់ អនុវត្ត ផែនការ ចូល ជា សមាជិក អង្គការ ណាតូ។

ការិយាល័យ សារព័ត៌មាន របស់  វិមាន ក្រឹមឡាំង បាន និយាយ ក្នុង សេចក្ដី ថ្លែងការណ៍ មួយ ថា  លោក  ពូទីន  បាន ប្រាប់ លោក  សូលី នីនីស្តូ  តាម រយៈ ការ សន្ទនា ទូរស័ព្ទ ថា  ការ សម្រេច  ចិត្ត របស់ ហ្វាំងឡង់ ក្នុង ការ បោះ បង់ ចោល  «គោល នយោបាយ  ប្រពៃណី របស់ ខ្លួន  ចំពោះ ការ មាន   ភាព អព្យាក្រឹត យោធា  នឹង  ជា កំហុស មួយ  ដោយសារ មិនមាន ការ គំរាម កំហែង ដល់ សន្តិសុខ របស់ ហ្វាំងឡង់»។

លោក  ពូទីន  បន្ត ទៀត ថា ៖ «ការ ផ្លាស់ ប្ដូរ បែប នេះ  ក្នុង គោល នយោបាយ របស់ ប្រទេស នេះ  អាច ជះ  ផល ប៉ះពាល់ អវិជ្ជមាន  ទៅ លើ ទំនាក់ទំនង រុស្ស៊ី-ហ្វាំងឡង់  ដែល ត្រូវ បាន កសាង ឡើង ក្នុង ស្មារតី នៃ ភាព ជា អ្នក ជិត ខាង ល្អ  និង ភាព ជា ដៃគូ អស់ រយៈពេល ជា ច្រើន ឆ្នាំ  ហើយ  ផ្ដល់ ប្រយោជន៍ គ្នា ទៅ វិញ ទៅ មក»។

ការ ឆ្លើយ តប បែប នេះ  បាន កើត ឡើង បន្ទាប់ ពី លោក  នីនីស្តូ  ប្រាប់ លោក  ពូទីន  ថា  ហ្វាំងឡង់ នឹង  «ធ្វើ ការ សម្រេច ចិត្ត ដាក់ ពាក្យ ចូល ជា សមាជិក អង្គការ ណាតូ នៅ រយៈពេល ប៉ុន្មាន ថ្ងៃ ខាង មុខ នេះ » ដោយសារ បរិស្ថាន  សន្តិសុខ បាន ផ្លាស់ ប្ដូរ បន្ទាប់ ពី ការ ឈ្លានពាន របស់ រុស្ស៊ី ទៅ លើ អ៊ុយក្រែន ។

រួម ជាមួយ ប្រទេស ហ្វាំងឡង់ ប្រទេស ស៊ុយអែត  ក៏ ត្រូវ បាន គេ រំពឹង ថា  នឹង ដាក់ ពាក្យ ចូល សមាជិក អង្គការ ណាតូ នៅ ពេល  ឆាប់ៗ នេះ ផង ដែរ ។

អ្នក នាំ ពាក្យ វិមាន ក្រឹមឡាំង  លោក  ឌីមីទ្រី ប៉េស្កូវ  និយាយ   ថា ៖ «ការ ពង្រីក អង្គការ ណាតូ និង កាន់ តែ ខិត ជិត នៃ សម្ព័ន្ធភាព នេះ ទៅ កាន់ ព្រំដែន របស់ យើង មិន ធ្វើ ឱ្យ ពិភព លោក និង ទ្វីប របស់    យើង កាន់ តែ មាន ស្ថិរភាព និង សុវត្ថិភាព នោះ ទេ» ហើយ រុស្ស៊ី នឹង ត្រូវ «បង្ខំ ឱ្យ ចាត់ វិធាន ការ  ឆ្លើយ តប បច្ចេកទេស យោធា និង ផ្សេង ទៀត ដើម្បី ដោះ ស្រាយ ការ គំរាម កំហែង ជា លទ្ធផល ចំពោះ សន្តិសុខ ជាតិ របស់ ខ្លួន»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook