រុស្ស៊ី ៖ លោក Dmitry Medvedev អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី និយាយថា ៖ ទីក្រុងម៉ូស្កូត្រូវតែរម្លឹកប្រទេសផ្សេងៗពីសមត្ថភាពរបស់រុស្ស៊ីក្នុងការឆ្លើយតបភ្លាមៗ និងខ្លាំងលើសលប់ចំពោះការវាយប្រហារលើប្រទេសរបស់យើង។
«យើងអាចបាញ់ផ្ចាញ់រាល់ការឈ្លានពានដែលគំរាមកំហែងដល់ប្រទេសយើង»។ នេះជាការថ្លែងបញ្ជាក់របស់លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានសន្តិសុខសហព័ន្ធ នៅលើតេឡេក្រាមរបស់គាត់ បន្ទាប់ពីធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុង Sarov ដែលជាមជ្ឍមណ្ឌលសម្រាប់សិក្សាស្រាវជ្រាវពីនុយក្លេអ៊ែរ។
ការបង្ហោះក្នុងតេឡេក្រាមនោះមានភ្ជាប់ជាមួយនឹងវីដេអូ ដែលលោកបាននិយាយជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្ររុស្ស៊ីនៃការពិសោធន៍រូបសាស្ត្រ។ នៅទីនោះ គ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់សូវៀតត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។
លោកថ្លែងបន្តទៀតថា «ប្រវត្តិសាស្ត្រនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅទីក្រុង Sarov ត្រូវបានភ្ជាប់គ្នារៀងរហូតទៅនឹងឈ្មោះអ្នកដែលបានបង្កើតខែលនុយក្លេអ៊ែរនៃប្រទេសរបស់យើង»។
សូមបញ្ជាក់ថា៖ «ឃ្លាំងអាវុ.ធទំនើប ដែលគួរឲ្យទុកចិត្តបាន និងមានប្រសិទ្ធភាព បានកាត់បន្ថយមហិច្ឆតារបស់អ្នកដែលបានត្រៀមខ្លួនចាប់ផ្តើមសង្គ្រាមលោកលើកទី ៣។ យើងនឹងមិនអនុញ្ញាតឲ្យស្ថានភាពបែបនេះកើតឡើងនោះទេ»៕ (Aljazeera)