ព័ត៌មានទាន់ហេតុការណ៍ នុះវីវ៉ល់ហើយអ្នកវិភាគរុស្ស៊ីម្នាក់ ប្រាប់យោធារបស់ខ្លួនឲ្យវាយប្រហារលើចក្រភពអង់គ្លេសដើម្បីធ្វើឱ្យពួកគេវិលត្រឡប់ទៅរកយុគសម័យថ្មបំបែកវិញ Share Tweet Soeun 19 May 2022 រុស្ស៊ី ៖ អ្នកវិភាគជនជាតិរុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ បានប្រាប់យោធាប្រទេសខ្លួនឱ្យទម្លាក់គ្រាប់បែកលើស្ថានីយថាមពលរបស់ចក្រភពអង់គ្លេស។ ដើម្បីធ្វើឱ្យពួកគេវិលត្រឡប់ទៅរកយុគសម័យថ្មបំបែកវិញ។ នេះបើយោងតាមប្រភពពី Metro បានចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ លោក Yaakov Kedmi បាននិយាយថា រុស្ស៊ីគួរតែវាយប្រហារចក្រភពអង់គ្លេសជាមួយនឹងមីស៊ីល Zircon។ ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេង និងមានសមត្ថភាពឈានដល់ ១០,៧៣៤គីឡូម៉ែត្រក្នុង១ម៉ោង។ ហើយគាត់ក៏បានលើកឡើងថា «Sarmat» ដែលជាកាំជ្រួចនុយក្លេអ៊ែរអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី មិនសាកសមប្រើលើចក្រភពអង់គ្លេសនោះទេ។ លោក Kedmi បាននិយាយបែបមើលស្រាលយ៉ាងដូច្នេះថា «យើងមិនចាំបាច់ប្រើអាវុធធុនធំបែបនេះ សម្រាប់ចក្រភពអង់គ្លេសទាល់តែសោះ។ ការបាញ់ត្រឹមមួយ ឬមួយកន្លះចេញពីនាវាមុជទឹកជាមួយគ្រាប់មីស៊ីល Zircon គឺគ្រប់គ្រាន់ណាស់ទៅហើយ»។ អ្នកវិភាគវ័យ ៧៥ឆ្នាំរូបនេះ បានបន្តទៀតថា «ស្ថានីយ៍ថាមពលប្រហែល ៥០ ឬ ៦០ កន្លែងរបស់ចក្រភពអង់គ្លេសនឹងរលាយបាត់ត្រឹម១០នាទីប៉ុណ្ណោះ។ ១០នាទី មិនត្រូវការអ្វីបន្ថែមទៀតទេ។ ហើយពួកគេនឹងត្រឡប់ទៅយុគសម័យថ្មបំបែកវិញ»។ សុន្ទរកថារបស់លោក Yaakov Kedmi កើតឡើងយ៉ាងក្តៅគគុកឆ្លើយតបទៅនឹងវរសេនីយ៍ចូលនិវត្តន៍របស់រុស្ស៊ី លោក Mikhail Khodarenok ដែលបានព្រមានរុស្ស៊ីថា នឹងស្ថិតនៅក្នុងភាពឯកោភូមិសាស្ត្រនយោបាយពេញលេញ បន្ទាប់ពីឈ្លានពានអ៊ុយក្រែន។ ហើយគាត់ថែមទាំងបានចំអកការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់លោកពូទីន ដោយនិយាយថា វាមើលទៅពិតជាគួរឱ្យអស់សំណើចណាស់៕ Post Views: 55 Related Topics: Up Next ប្រមុខអ.ស.បសង្ឃឹមសម្រេចកិច្ចព្រមព្រៀងស្តីពីធញ្ញជាតិជាមួយអ៊ុយក្រែនដើម្បីជួយដោះស្រាយវិបត្តិស្បៀង Don't Miss លោកDmitry Medvedev អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីព្រមានថា រុស្ស៊ីឆ្លើយតបភ្លាមៗចំពោះរាល់ការឃ្លានពានទាំងឡាយ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍8 hours ago យន្តហោះ Emirates ហោះជិត១៤ម៉ោងទាំងមានប្រហោងធ្លុះនៅចំហៀងតួយន្តហោះទៅដល់អូស្ត្រាលីដោយសុវត្ថិភាព ព័ត៌មានទាន់ហេតុការណ៍8 hours ago ព្រលឹតយក្សថ្មីមួយប្រភេទ ដែលមានស្លឹកសន្ធឹងជាង៣ម៉ែត្រនិងផ្កាធំប៉ុនក្បាលមនុស្ស ត្រូវបានចាត់ថ្នាក់ជាព្រលឹតធំជាងគេបំផុតលើពិភពលោក ព័ត៌មានទាន់ហេតុការណ៍11 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook