Connect with us

ព័ត៌មានទាន់ហេតុការណ៍

យុទ្ធជន​អ៊ុ​យក្រែន​៦៩៤​នាក់​ទៀត​បាន​សារភាព​ចុះចាញ់​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​

Soeun 19 May 2022 ៖ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូបា​ននិយាយថា យុទ្ធជន​អ៊ុយ​ក្រែន​ជិត​៧០០​នាក់​ទៀត​បាន​ទម្លាក់អាវុធ​ចុះចាញ់​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​នៅពេល​ខ្លួន​ពង្រឹង​ការគ្រប់គ្រង​ភាគខាងត្បូង​​អ៊ុ​យក្រែន​។​

​អ៊ុយ​ក្រែន​បាន​បញ្ជា​អោយ​ពួក​យុទ្ធជន​សេសសល់​ចុង​ក្រោយ​នៅ​បន្ទាយ​ក្នុង​រោងចក្រ​ដែក​មួយ​ក្នុង​ក្រុង​ម៉ា​រី​វ​ប៉ូល​ទម្លាក់អាវុធ​ប្រគល់​ខ្លួន​អោយ​កងកម្លាំង​រុស្ស៊ី​ដើម្បី​រក្សា​អាយុជីវិត​វីរបុរស​របស់ខ្លួន តែ​​សង្គ្រាម​បង្ហូរឈាម​បំផុត​ប្រចាំ​អឺរ៉ុប​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​នៅតែ​មិន​ទាន់​ដោះស្រាយ​បាន​នៅឡើយ​ទេ​។​

​យោង​តាម​មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​ដែល​គ្រប់គ្រង​តំបន់​នោះ    ​លោក ដេ​នីស ពូ​ស៊ី​លីន​( Denis Pushilin)​បាន​និយាយថា ពួក​មេបញ្ជាការ​កំពូលៗ​របស់​ពួក​យុទ្ធជន​អ៊ុយ​ក្រែន​នៅ​សម្ងំ​លាក់​ខ្លួន​ក្នុង​​រូង​នៃ​រោងចក្រ​ដែក​អា​ហ្សូ​វស្តា​ល់​នៅឡើយ​ទេ​។​

​អ៊ុយ​ក្រែន​បានបញ្ជាក់​ថា យុទ្ធជន​ខ្លួន​ជាង​២៥០​នាក់​បាន​ចុះចាញ់​កាលពី​ថ្ងៃ​អង្គារ នៅពេល​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​យុទ្ធជន​អ៊ុ​យក្រែន​៦៩៤​នាក់​ទៀត​បាន​ចេញមក​សារភាព​ចុះចាញ់ ដែល​​នាំ​អោយ​ចំនួន​ទាហាន​អ៊ុយ​ក្រែន​ទម្លាក់អាវុធ​ប្រគល់ខ្លួន​អោយ​រុស្ស៊ី​កើន​ដល់​៩៥៩​នាក់​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​។​

                                   ​ទាហាន​អ៊ុយ​ក្រែន​ទទួលបាន​ការព្យាបាល​ក្រោយ​ចេញ​មក​សារភាព​នៅ​ម៉ា​រី​វ​ប៉ូល​

​សូមបញ្ជាក់​ថា ម៉ា​រី​វ​ប៉ូល ជា​ទីក្រុង​ធំ​បំផុត​របស់​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​ចាប់​យក​មក​គ្រប់គ្រង​ចាប់តាំងពី​មុន​មក​និង​អនុញ្ញាត​អោយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន អះអាង​ជ័យជម្នះ​ដ៏​កម្រ​មួយ​នៅក្នុង​​ការឈ្លានពាន​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​២៤​កុម្ភៈ​៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook