Connect with us

កងកម្លាំងប្រដាប់អាវុធ

គំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ចិនបង្កើនកម្លាំងឫទ្ធានុភាពដល់ក្រុមប្រទេសBRICS

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

-គំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ចិនបង្កើនកម្លាំងឫទ្ធានុភាពដល់ក្រុមប្រទេសBRICS                         BRICSគឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌាចិននិងអាហ្វ្រិកខាងត្បូង។ថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង ស៊ែម៉ឹន ចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះលើកទី១៤ដោយបង្ហាញពី BRICS Political Parties,Think Tanks and Civil Society Organisationsដែលបានរៀបចំឡើងនៅក្រុងXiamenខេត្តFujian ប្រទេសចិនដោយ ផ្តោតជាសំខាន់លើប្រធានបទ Solidarity and Cooperation Towards Common Development and a Bright er Future។

កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS គឺជាភស្តុតាងនៃទសវត្សរ៍ ដ៏រុងរឿងមួយ។ ទោះបីជាមានរនាំង ខណ្ឌ ចែកពីគ្នាដោយភ្នំ និងមហាសមុទ្រក៏ដោយក្តី ក៏ប្រទេសទាំងប្រាំរបស់យើងមាន ចំណងចងចងភ្ជាប់ គ្នា យ៉ាងជិតស្និទ្ធដោយ ការប្តេជ្ញារួមដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ដូចដែលជនជាតិចិន សម័យ បុរាណ ធ្លាប់បាននិយាយថា ភាពជាដៃគូគ្នានឹងបោះជំហានទៅមុខជាមួយគ្នាប្រកបដោយ វិធីសាស្រ្តដ៏ត្រឹមត្រូវដោយ មិនគិតពីចម្ងាយភូមិសាស្រ្ត វាស្អិតជាប់ជាងកាវ និងមានភាពរឹងមាំជាងលោហៈ និងថ្មទៅទៀត។ការ អភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS កើតឡើងចេញពីវិធី សាស្រ្ តត្រឹមត្រូវ ដែលយើងបានអនុម័ត។

ក្រោមការដឹកនាំរបស់វិធីសាស្រ្តនេះ យើងបានធ្វើការគោរព និងគាំទ្រ គ្នាទៅ វិញ ទៅ មក ក្នុងការអនុវត្តតាមមាគ៌ានៃការអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់យើងនីមួយៗ យើង បានឆ្ពោះទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រជាជន នៅក្នុងស្មារតី បើកចំហប្រកបដោយបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយយើងបានធ្វើការយ៉ាងស្រុះស្រួល ធ្វើការយ៉ាងស្រុះស្រួលគ្នាជាមួយនឹងប្រទេសទីផ្សារដែលទើបលេចរូបរាងឡើង ក៏ដូចជាបណ្តាប្រទែសកំពុង អភិវឌ្ឍនានាដែលកំពុងរីកចម្រើន ដើម្បីលើកស្ទួយយុត្តិធម៌ និងសមធម៌អន្ដរជាតិ ហើយ ជំរុញបរិយាកាស ខាងក្រៅដ៏ល្អ។

នៅក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុងពិភពលោក កិច្ចសហប្រតិ បត្តិការ របស់ក្រុម ប្រទេសBRICS កាន់តែមានសារៈសំខាន់។ ប្រជាជននៅក្នុងប្រទេសរបស់យើង ទាំងប្រាំរំពឹង លើពួកយើងក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ សហគមន៍ អន្តរជាតិ រំពឹងពួកយើងក្នុងការចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរួមរបស់ពិភពលោក។ យើង ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងឲ្យបានទ្វេដង ដើម្បីពង្រឹងភាពជាដៃគូរបស់ក្រុមប្រទេសBRICS ហើយនិងបើកបង្ហាញនូវដំណើរការនូវទសវត្សរ៍មាសទី២នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS។

ក្រុមប្រទេសBRICSតែងលើកកម្ពស់សណ្តាប់ធ្នាប់អន្ដរជាតិដែលប្រកបទៅដោយភាពយុត្តិធម៌ និងសមធម៌ថែមទៀត។ ជាពិសេសចិនកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងពីក្រុមប្រទេសBRICSលើគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ក្រុមប្រទេសBRICSជាមួយពិភពលោកទាំងមូលជាងពេលណាៗទាំងអស់ ទាមទារឲ្យក្រុមប្រទេសBRICSដើរតួនាទីយ៉ាងសកម្ម នៅក្នុងអភិបាលកិច្ចជាសកល។ បើគ្មានការចូលរួមរបស់ក្រុមប្រទេសBRICSទេនោះ បញ្ហាប្រឈមជាសកល នឹងមិនអាចដោះស្រាយប្រកបដោយភាពស័ក្តិសិទ្ធិបាននោះទេ។ យើងគួរតែធ្វើការថ្លែងនិយាយពីវា ក្រោមសម្លេងរួមតែមួយ ហើយរួមគ្នាបង្ហាញពីវិធីសាស្រ្តរបស់យើង ចំពោះបញ្ហានានាដែលពាក់ ន្ធនឹងសន្តិភាព និងការអភិវឌ្ឍអន្តរជាតិ។ ការណ៍នេះនឹងឆ្លើយតបទៅនឹងសេចក្តីចង់បានរបស់  សហគមន៍អន្ដរជាតិ ហើយវានឹងជួយការពារផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា យើងគួរតែរក្សានូវការប្តេជ្ញាប្រកាន់យកបែបបទដែលមានលក្ខណៈពហុភាគីនិយម និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ធ្វើការដើម្បីបង្កើតជាទំនាក់ទំនងអន្ដរជាតិធុនថ្មី ហើយជំរុញឲ្យមានជាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងអស់។

ក្រុមប្រទេសBRICSតែងបានពង្រឹងការបំពេញបន្ថែមឲ្យគ្នានូវយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់ខ្លួន។ ថ្វីបើ លក្ខខណ្ឌរបស់ជាតិយើងនីមួយៗមានលក្ខណៈខុសគ្នាក៏ដោយ ក៏ប្រទេសទាំង ប្រាំរបស់ យើង ស្ថិតក្នុង ដំណាក់កាលនៃការអភិវឌ្ឍប្រហាក់ប្រហែលគ្នា និងមានគោលដៅក្នុងការអភិវឌ្ឍរួម។  កិច្ចការ ដ៏លំបាក ក្រៃលែងក្នុងការបង្កើនកំណើនសេដ្ឋកិច្ចរបស់យើង។ ការបង្កើនការបំពេញ បន្ថែមឲ្យគ្នានូវ យុទ្ធសាស្រ្តនៃ ការអភិវឌ្ឍរបស់ក្រុមប្រទេសBRICSនឹងជួយលើកកម្ពស់ចំណុចខ្លាំង នៃការប្រកួតប្រជែងផ្នែកធនធាន ទីផ្សារ និងកម្លាំងពលកម្មរបស់យើង ហើយវានឹងបញ្ចេញនូវសក្ដានុពល នៃកំណើនសេដ្ឋកិច្ចរបស់ ក្រុមប្រទេស BRICS  រួមទាំង គំនិតច្នៃប្រឌិតរបស់ប្រជាជនចំនួនជាង៣ពាន់លាននាក់ ដែលបើកឲ្យមាននូវលំហនៃការ អភិវឌ្ឍដ៏ធំធេង។

នៅក្នុងទសវត្សកន្លងទៅ ក្នុងនាមជាសមាជិកមួយរូបនៃក្រុមបញ្ញាញាណជាន់ខ្ពស់ និងក្នុងនាមជាវាគ្មិនដែល តែងបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ សង្កេតឃើញយ៉ាង ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមប្រទេសBRICS ក្នុងការបន្តការអភិវឌ្ឍ និងភាពជា ដៃគូស ហការកាន់តែជ្រៅ ដែលនេះជាការចាប់ផ្តើមជាប្រវត្តិសាស្ត្រនៃ កិច្ចសហប្រតិបត្តិការ របស់ក្រុម ប្រទេស BRICS។ ដោយសម្លឹងមើលទៅមុខ កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS ត្រូវបានរៀបចំ ឡើងដើម្បី ពង្រីក និងដើរតួនាទីកាន់តែធំជាងមុននៅក្នុងកិច្ចការអន្តរជាតិ។ ក្រុមប្រទេសBRICSរួមដៃគ្នាក្នុងការ បើកបង្ហាញទសវត្សរ៍មាសទី២នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS ហើយ នាំយកនូវផល ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់ក្រុមប្រទេសBRICS និងប្រជាជននៅជុំវិញពិភពលោក។

Click to comment

Leave a Reply

Your email address will not be published.

Facebook