ខេត្ត ណាខនផាធុំ៖ អ្នក ដាំ ផ្កាអ័រគីដេ ថៃដែល ត្រូវ នឿយហត់ នឹងការ ថែទាំ បុប្លា ម្ដង រួច ទៅ ហើយបែរជា ត្រូវ ខូច ចិត្ត ម្ដង ទៀត ខណៈ សង្គ្រាម នៅ អ៊ុយ ក្រែ ន ការផ្លាស់ប្តូរ អាកាសធាតុ និងជំងឺ រាតត្បាត បាន ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួកគេ។
ធ្លាប់ ត្រូវបាន ចាត់ទុកថា ជា ល្បែងថែសួន កម្សាន្ត ដ៏ ពេញនិយម ក្នុងចំណោម អ្នកមានទ្រព្យស្ដុក នៅ ប្រទេស ថៃ ការដាំ ផ្កាអ័រគីដេ បាន អភិវឌ្ឍ ទៅជា ឧស្សាហកម្ម តម្លៃ រាប់លាន ដុល្លារ ហើយ រាជាណាចក្រថៃ គឺជា អ្នក ផលិតនិង នាំចេញ ផ្កាអ័រគីដេពណ៌ ស្វាយ ដ៏ ធំ បំផុត របស់ ពិភពលោក ។

ប៉ុន្តែ ជំងឺ រាតត្បាត បានធ្វើ ឱ្យ កសិដ្ឋាន ១ ក្នុងចំណោម កសិដ្ឋាន ចំនួន ៥ បាន បិទ កាលពីពេល ថ្មីៗ នេ។ នេះ បើ យោងតាម សមាគម អ្នក នាំចេញ អ័ រ គី ដេ ថៃ ។
សម្លឹងមើល ដោយ ក្តី អស់សង្ឃឹម ទៅ កាន់ វាល បុប្ផា ពណ៌ ស្វាយ នៅឯ កសិដ្ឋាន ផ្កាអ័រគីដេខាង លិច ទីក្រុង បាងកក លោក ស៊ុមឆៃ ឡឺទ្រង់វីតាយ៉ាឆៃ បាន និយាយថា៖ « គ្មាន នរណាម្នាក់ មាន អារម្មណ៍ ទិញ ផ្កា ទេហើយ ការ ដឹកជញ្ជូនរឹត តែ មាន ភាពស្មុគស្មាញ ណាស់»។លោក បាន ដាំ ផ្កាអ័រគីដេ Dendrobium Sonia ដែលជា ពូជ កូនកាត់ ដែលមាន ផ្កា ពណ៌ ស និង ពណ៌ ស្វាយ ដិត ។

ជាផ្កា ពេញនិយម នៅក្នុង ប្រទេស ជប៉ុនចិននិង សហរដ្ឋអាមេរិក ពួកវា ត្រូវបាន គេ ប្រើ ស្ទើរ តែ គ្រប់ កម្មវិធី រាប់តាំង ពី ពិធី សាសនា រហូតដល់ ការបញ្ចប់ ការសិក្សា នៅ មហាវិទ្យាល័យ ។
នៅឯ ដី ទំហំ២០ ហិកតា របស់លោក កម្មករ បាន រក្សា ផ្កា ដែល កាត់រួច ដោយ ប្រើ ដប តូច មួយ ដែល មាន ជីវជាតិ និង សារធាតុចិញ្ចឹមដើម្បី រក្សា រូបរាង ដ៏ស្រស់ របស់ ផ្កា បានរហូតដល់ ២ស ប្តា ហ៍ ។
កម្មករបាញ់ទឹកស្រោចផ្កា នៅ កសិដ្ឋាន ផ្កាអ័រគីដេ ក្នុង ខេត្ត ណាខនផាធុំ ភាគ កណ្តាល ប្រទេស ថៃ ។ AFPប៉ុន្តែ ពេលវេលា ប៉ុន្មានឆ្នាំ នេះ លំបាកខ្លាំង។ លោក ស៊ុមឆៃ បាន ប្រើប្រាក់ សន្សំ របស់លោក អស់ រយៈ ពេល ១ ឆ្នាំ ដើម្បី បន្ត ផ្តល់ ប្រាក់ខែ ដល់ បុគ្គលិក ចំនួន៥០ នាក់របស់ លោក។លោក បាន និយាយថា Covid-19 និង ការឈ្លានពាន របស់ រុស្ស៊ី លើ អ៊ុយ ក្រែ ន បានធ្វើឱ្យ តម្លៃ ជី និង ថ្នាំ សម្លាប់ សត្វ ល្អិត កើនឡើង ៣០ ភាគរយ ។

បន្ថែម លើ បញ្ហា របស់គាត់ គឺ ការលក់ ធ្លាក់ចុះ យ៉ាងខ្លាំង ។ មុន ជំងឺ រាតត្បាតប្រទេស ចិន បាន ទិញ ដើម អ័រគីដេ ចំនួន ២៧០ លាន ដើម ក្នុង ១ ឆ្នាំ ពី ប្រទេស ថៃ ជា តួលេខ ដែល បាន ធ្លាក់ចុះ ដល់ ១៧០ លាន កាលពី ឆ្នាំមុន ។ នៅ ពេល ដែលមាន ចំនួន ៨០ ភាគរយ នៃ ប្រាក់ចំណូល នាំចេញ របស់ លោក ស៊ុមឆៃ ប្រទេស ចិន បាន រង ការ វាយ ប្រហារ ដោយ បិទខ្ទប់ការពារ មេរោគ ឆ្លង នៅក្នុង ទីក្រុង មួយចំនួន រួមទាំង ទីក្រុង ធំ សៀងហៃ។
ការដឹកជញ្ជូន ផ្កាអ័រគីដេ ទៅកាន់ ទីផ្សារ សំខាន់ តាម ដងផ្លូវ ធ្លាប់ ចំណាយពេល ដល់ ទៅ ៣ថ្ងៃ ប៉ុន្តែ ការ ធ្វើ ដំណើរ ដូចគ្នា ឥឡូវនេះ អាច ចំណាយពេល ពី ៨ ទៅ ១០ ថ្ងៃ ។នៅក្នុង អាជីវកម្ម ផ្កាពេលវេលា គឺជា លុយហើយ ផ្កាអ័រគីដេ ដែល ស្រពោន ត្រូវបាន គេ បោះចោល ជា ញឹកញាប់ មុន ពេលដែល ពួកវា អាច ត្រូវ លក់ចែកចាយ ទៅដល់ ផ្ទះ របស់ អតិថិជន នៅ ទីក្រុង សៀង ហៃ ។
ពេលវេលា ជិត អស់ហើយ ខណៈពេលដែល លោកស៊ុមឆៃចែកចាយ ផលិតផល របស់លោក ដោយផ្ទាល់ ទៅ ក្រៅប្រទេស អ្នក ដាំ ផ្កាអ័រគីដេ ភាគច្រើន នៅក្នុង ប្រទេស ថៃ ប្រើប្រាស់ ក្រុមហ៊ុននាំចេញ ដ៏ ធំ ដែលមាន មូលដ្ឋាន នៅ ទីក្រុង បាងកក ។
ផ្កាអ័រគីដេ រីក នៅ ចម្ការ ផ្កាអ័រគីដេ មួយ ក្នុង ខេត្ត ណាខនផាធុំភាគ កណ្តាល ប្រទេស ថៃ ។ AFPលោក វុទ្ធីឆៃ ភីផាតមនោម៉ៃ អនុប្រធាន សមាគម អ្នក នាំចេញ ផ្កាអ័រគីដេ ថៃនិង ជា សហ ម្ចាស់ ក្រុមហ៊ុន Sun International Flower ដែលជា ក្រុមហ៊ុននាំចេញ ដ៏ ធំ បាន និយាយថាថ្លៃ ដឹកជញ្ជូន តាមផ្លូវ អាកាស បាន កើនឡើង ៣ ដងឬ ៤ ដង ក្នុង ប៉ុន្មាន ខែ ថ្មីៗ នេះអាស្រ័យ លើ ទិសដៅ ។
មុនពេល ជំងឺ រាតត្បាត នេះក្រុមហ៊ុន របស់លោក បាន ចែកចាយ ផ្កាអ័រគីដេ ចំនួន ៣,៦ លាន ក្នុង ១ ខែ ទៅកាន់ ប្រទេស ចិន ជប៉ុន វៀតណាម និង សហរដ្ឋអាមេរិក ។ ឥឡូវនេះ មានផ្កាតែ ១,២ លានទង ប៉ុណ្ណោះ ដែល ចាក ចេញពី ឃ្លាំងហើយលោក ត្រូវ ឈប់ជួល បុគ្គលិក ពាក់កណ្តាល ។

លោក វុទ្ធីឆៃ បាន និយាយ ថា ៖ « យើង បាន ស្នើសុំ អាជ្ញាធរ សម្រាប់ ការជួយ ផ្នែក ហិរញ្ញវត្ថុប៉ុន្តែ យើង មិនបាន ទទួល អ្វី ទេ ។ពេលវេលា ជិត អស់ហើយ »។ការបង្កើន តម្លៃ លក់ របស់គាត់ ២០ ភាគរយ បាន បណ្តាលឱ្យទីផ្សារ នៅ អឺរ៉ុបផាត់លោកចោលហើយ ផ្ដោត លើ ទីផ្សារ ផ្កា ក្នុងស្រុក បន្ថែមទៀត ។
លោក បាន និយាយថា ក្តីសង្ឃឹម តែ ១ គត់ គឺ ការលក់ ទៅកាន់ ប្រទេស ជប៉ុន ដែល នៅតែមាន ស្ថិរភាព ហើយ ការលក់ ទៅ សហរដ្ឋអាមេរិកបាន កើនឡើង នៅពេល ចាប់ផ្តើម រដូវ កាល អាពាហ៍ពិពាហ៍ ។ទោះជា យ៉ាងណាក៏ដោយក្នុង រយៈពេល វែងការប្រែប្រួល អាកាសធាតុ ក៏ ជា បញ្ហា សម្រាប់ អ្នក ដាំ ដុះ ផងដែរ។លោក វុទ្ធីឆៃ បាន និយាយថា៖ «យើង កំពុង ជួបប្រទះ កាន់តែខ្លាំង ឡើង នូវ ឥទ្ធិពល នៃ ការប្រែប្រួល អាកាសធាតុ ដោយ ចង្អុល ទៅ ភាព ត្រជាក់ ដ៏ គួរឱ្យភ្ញាក់ផ្អើល មួយ កាលពីដើម ខែមេសាដែល សីតុណ្ហភាព បានធ្លាក់ចុះ យ៉ាងខ្លាំង ពី ៣៦ អង្សា សេដល់ ២១ អង្សារ សេ ក្នុង រយៈពេល ត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ ដែល ប៉ះពាល់ ដល់ ផលិតកម្ម ផ្កាអ័រគីដេ» ។
លោក ត្អូញថា៖ « យើង ព្រួយបារម្ភ ថា ស្ថានភាព ទាំងនេះ នឹង កើតឡើង កាន់តែ ញឹកញាប់ » ។ផ្កាអ័រគីដេ រីក នៅ ចម្ការ ផ្កាអ័រគីដេ មួយ ក្នុង ខេត្ត ណាខនផាធុំភាគ កណ្តាល ប្រទេស ថៃ ។ AFPសំណាងអាក្រក់ ការដាក់កំហិត ជំងឺ រាតត្បាត របស់ ប្រទេស ថៃ ក៏បាន ប៉ះពាល់ ដល់ ការលក់ ក្នុងស្រុក ផងដែរ។ កង្វះ អ្នក ទេសចរ មានន័យថា ភោជនីយដ្ឋាននិង សណ្ឋាគារ បាន កាត់បន្ថយ ការបញ្ជាទិញ ហើយ ការ ហាម ឃាត់ ការ ជួបជុំ ក៏ ប៉ះពាល់ ដល់ ពិធី ព្រះពុទ្ធសាសនា ថៃ ដែរ។
ទោះបីជា ព្រះរាជាណាចក្រ មានការ បើក ដំណើរការ ជា អន្តរជាតិ ឡើងវិញ ក៏ដោយ ក៏ តម្រូវការ ក្នុងស្រុក នៅ តែ មិនសូវ ហក់ ខ្លាំងឡើងដែរ។ ខណៈពេលដែល ទីផ្សារ លក់ ផ្កា ដ៏ ធំ បំផុត របស់ ទីក្រុង បាងកក ហាក់ មាន ភាព មមាញឹក អ្នកលក់ ដុំ អាច ត្រូវ បាន គេ មើលឃើញថា កំពុង ភ័យ ស្លន់ស្លោ តាម ច្រក ផ្លូវ ចម្រុះ ពណ៌ ដែល ផ្ទុក ដោយ កន្ត្រក ធំ ដែលមាន ផ្កាអ្នកលក់ ប្រាប់ រឿង ផ្សេង ។
អាជីវករ លក់ផ្កាថានថាវីនដែល រង់ចាំ អតិថិជន ដោយ អត់ធ្មត់ នៅ តូប លក់ ផ្កាអ័រគីដេ បាន និយាយថា ប្រាក់ ចំណូល របស់ អ្នកស្រី បាន ធ្លាក់ចុះ ៧០ ភាគរយ ។
អាជីវករ រូប នេះ បាន និយាយថា ៖ « អ្នក រាល់គ្នា នៅតែ ភ័យខ្លាច ក្នុងការ មក ផ្សារ ដោយសារតែ Covid-19» ។ ជាមួយគ្នានេះអាជីវករ ឈ្មោះវេអ៊ីវ អាយុ ៤៥ ឆ្នាំបាន និយាយថា សព្វថ្ងៃ អ្នកស្រី មាន ដើម ផ្កាអ័រគីដេ ដែល មិន ទាន់ លក់បាន ប្រហែល ៦០០ ដើម ដែល នៅ សេសសល់ ជា រៀងរាល់ថ្ងៃហើយអ្នកស្រីបាន ព្យាយាម បកស្រទាប់ និងដាក់លក់ដាច់ដោយឡែកក្នុងតម្លៃធូរៗ ។
អាជីវករ រូបនេះ បាន និយាយថា៖ «ឈប់លក់ ផ្កាអ័រគីដេ ម៉េចកើត ? មិនអាច ទៅរួច ទេខ្ញុំ មិនដឹងថា ត្រូវធ្វើ អ្វី ផ្សេងទៀត ទេ »៕ AFPកម្មករ រក្សា ផ្កាអ័រគីដេ ក្នុង បន្ទប់ ត្រជាក់ នៅ កសិដ្ឋាន ផ្កាអ័រគីដេ ក្នុង ខេត្តខេត្ត ណាខនផាធុំ ភាគ កណ្តាល ប្រទេស ថៃ ។