Connect with us

កងកម្លាំងប្រដាប់អាវុធ

តំបន់ ផ្ដាច់ខ្លួន គ្មាន ការទទួលស្គាល់ ដែល រុស្ស៊ី គាំទ្រ រង គំនាប ពី សង្គ្រាម អ៊ុយ ក្រែន

នាយ ទាហាន ម្នាក់ កំពុង ត្រួត មើល ឡាន ដែល បើក បរ ចូល ក្នុង រដ្ឋផ្ដាច់ ខ្លួនត្រេនស្នីស្ទ្រៀរបស់ម៉ុលដាវី នាពេលកន្លងមក។ ប្រហែល ជាជាង ៣  សប្ដាហ៍ មុន មានការ ផ្ទុះ ជាច្រើន កន្លែង បាន កើតឡើង បន្តបន្ទាប់ គ្នា នៅក្នុង សាធារណរដ្ឋ ផ្ដាច់ខ្លួន ត្រេ ន ស្នីស្ទៀ (Transnistria) របស់ ម៉ុ ល ដាវី បង្ក ជាការ ភ័យ ខ្លាច ដែលថា តំបន់ គ្មាន ការ ទទួលស្គាល់ និង គាំទ្រ ដោយ រុស្ស៊ី មួយ នេះ នឹងត្រូវ បាន អូស  ទាញ ឱ្យ ធ្លាក់ ចូលក្នុង សង្គ្រាមនៅ អ៊ុយ ក្រែ ន ។

កាលនោះ អាជ្ញាធរ ក្នុង តំបន់ បាន ស្ដីបន្ទោស ការផ្ទុះ ថា ជា ទង្វើ របស់ អ៊ុយ ក្រែ ន ខណៈ អ៊ុយ ក្រែ ន ចោទ រុស្ស៊ី ថា មាន ចេតនា អូស ត្រេ ន ស្នីស្ទៀ ឱ្យចូល ក្នុង សង្គ្រាម ដើម្បី ធ្វើការ វាយលុក ខ្លួន ពី ភាគ ខាងលិច ។ តែ រុស្ស៊ី ដែលមាន ទ័ព ឈរជើង ក្រោម ផ្លាក « កង រក្សា សន្តិភាព » និយាយថា ខ្លួន ចង់ ចៀសវាង សេណារីយោ បែបនេះ ហើយ ចោទ ក្រុង កៀវ បក វិញ បន្ទាប់ពី មេបញ្ជាការ ជាន់ខ្ពស់ រុស្ស៊ី ម្នាក់ និយាយថា ការដណ្ដើមយក ភាគខាងត្បូង អ៊ុយ ក្រែ ន នឹង បើក ច្រករបៀង ដីគោក ទៅ តំបន់ ត្រេ ន ស្នី ស្ទៀ ។

ត្រេ នស្នីស្ទៀ ដែលមាន ជន  ជាតិ ចម្រុះ ជាតិ សាសន៍ រស់នៅ ទាំង ម៉ុ ល ដាវី អ៊ុយ ក្រែ ន និង រុស្ស៊ី បានប្រកាស ខ្លួន ជា សាធារណ  រដ្ឋ ពី ដើម ទសវត្សរ៍ ឆ្នាំ  ១៩៩០ ។ រុស្ស៊ី បាន ជួយ តំបន់ នេះ ប្រយុទ្ធ នឹង សង្គ្រាម ផ្តាច់ខ្លួន និង បំបែក ចេញពី ម៉ុ ល ដាវី ប៉ុន្តែ មិនមាន ប្រទេស ណា ទទួលស្គាល់ នោះទេ បូករួម នឹង រុស្ស៊ី ផ្ទាល់ ដែល បន្ត គាំទ្រ មកទល់ សព្វថ្ងៃ ។

ប៉ុន្តែ ឥឡូវនេះ ទោះជា ទទួល  បាន អត្ថប្រយោជន៍ យ៉ាងច្រើន សន្ធឹកសន្ធាប់ ជាច្រើន ឆ្នាំ ពី ការ  ឧបត្ថម្ភ និង ការការពារ របស់ រុស្ស៊ី ក្ដី ក៏ ប្រជាជន នៅ ត្រេ នស្នីស្ទៀ មិន ចង់ ពាក់ព័ន្ធ នឹង ផ្នែក ណាមួយ នៃ សង្គ្រាម អ៊ុយ ក្រែ ន ដែរ ។ ម្ចាស់ ហាង កាហ្វេ «Back in the U.S.S.R.» ( ត្រឡប់ ទៅ សម័យ សហភាពសូវៀត ) នៅក្នុង រដ្ឋធានី របស់ តំបន់ ធី រ៉ា ភូ ល លោក Igor Martiniuc បាន និយាយប្រាប់ អ្នកយកព័ត៌មាន របស់ កាសែត ញូវយ៉ក ថា ម ស៍ ថា ៖ « មនុស្ស ភាគច្រើន នៅ ទី  នេះ ចង់ ការពារ ខ្លួន និង អាជីវ  កម្ម របស់ ពួកគេ ។ ពួកគេ មិន ចង់ ចូលរួម [ ក្នុង សង្គ្រាម ] ទេ » ។

ក្នុង រយៈពេល ១  ខែ កន្លងមកនេះ មាន សញ្ញា ដែល បង្ក ការ  ភ័យខ្លាច ថា រុស្ស៊ី ពិតជា កំពុង ព្យាយាម អូសទាញ តំបន់ ត្រេ នស្នីស្ទៀ  ចូលទៅក្នុង សង្គ្រាម ហើយ សាបព្រោះ ការភ័យខ្លាច និង ភាពមិនច្បាស់លាស់ នៅ លោកខាងលិច ។ វិមាន ក្រឹម ឡាំង កន្លងមក ចោទប្រកាន់ថា មានការ រឹតត្បិត អ្នក និយាយ ភាសា រុស្ស៊ី នៅ ត្រេ នស្នីស្ទៀ ជា រូបភាព ដូចគ្នា ដែល ក្រុង ម៉ូស្គូ ប្រើ ដើម្បី បញ្ជូន ទ័ព ចូល ឈ្លានពាន អ៊ុយ ក្រែ ន នៅ តំបន់ ដុន បាស ។ ទោះបី មន្ត្រី បស្ចិម លោក និយាយថា រុស្ស៊ី ខ្វះ សមត្ថភាព យោធា ដើម្បី ធ្វើ ដូច្នេះ គ្រប់ពេលវេលា ក្ដី ក៏ វា បង្ក ឱ្យ ទិដ្ឋភាព នៃ សង្គ្រាម កាន់តែ ខិត ទៅជិត សហភាព  អឺរ៉ុប ភ្លាមៗ ជាពិសេស នៅពេលដែល ការផ្ទុះ បន្ទាប់ បន្ទាប់ គ្នា កើតឡើង កាលពី ខែ មុន ។

យ៉ាងណាមិញ ប្រសិនបើ រុស្ស៊ី ពិតជា សង្ឃឹមថា នឹង បង្កើន ទំនាក់ទំនង ជិតស្និទ្ធ របស់ខ្លួន ជាមួយ តំបន់ ដើម្បី ទទួលបាន អត្ថប្រយោជន៍ នោះ ប្រទេស នេះ អាច នឹង គណនា ខុស ។ អាជ្ញាធរ ត្រេ ន ស្នីស្ទៀ ឥឡូវនេះកំពុងព្យាយាម បង្ហាញសញ្ញាដោយខឹងសម្បាថា មិត្តភាពយូរអង្វែងជាមួយរុស្ស៊ី មាន ដែន កំណត់ ។

លោក Paul Galtsev អ្នក នាំ ពាក្យ ក្រសួងការបរទេស រប ស់ ត្រេ ន ស្នីស្ទៀ ប្រាប់ កាសែត  ញូវយ៉ក ថា ម ស៍ ថា ៖ « យើង គ្មាន គម្រោង ចូលក្នុង សង្គ្រាម ទេ ។ យើង គ្មាន ផែនការ ឈ្លានពាន គ្មាន ការរៀបចំ ការវាយប្រហា រ បែប យុទ្ធសាស្ត្រ គ្មាន សំណើ ទៅ ក្រុង ម៉ូស្គូ ឱ្យមាន ទ័ព បន្ថែម » ។ លោក បន្តថា ៖ « យើង តូច តែមាន សន្តិភាព ។ យើង មិន ចង់ ធ្វើសង្គ្រាម ជាមួយ អ្នកណា ទេ ជា  ពិសេស ជាមួយ អ៊ុយ ក្រែ ន » ។

តាម បច្ចេកទេស ត្រេ នស្នីស្ទៀ ជា ផ្នែក មួយ របស់ ម៉ុ ល ដាវី ប៉ុន្តែ ជាក់ស្ដែង វា មិន ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល  ម៉ុ ល ដាវី នោះទេ ។ តំបន់ ដែលមាន ប្រជាជន ជាង ៤៥០ ០០០  នាក់ រស់នៅ នេះ មាន រូបិយប័ណ្ណ និង ចម្រៀង ជាតិ ផ្ទាល់ខ្លួន និង ដំណើរការ ផ្នែក សេដ្ឋកិច្ច ដោយ ពួក ឥស្សរជន គាំទ្រ វិមាន ក្រឹម ឡាំង ។ស្ទើរ គ្រប់ អ្វីៗទាំងអស់ គឺ ស្ថិតក្រោម ការឧបត្ថម្ភ ធន រាប់ពាន់ លាន ដុល្លារ ពី ក្រុង ម៉ូស្គូ ។

ចំពោះ ការផ្ទុះ ក្នុង តំបន់ ជា បន្ត បន្ទាប់ ដែល មិន បណ្ដាលឱ្យ នរណាម្នាក់ រងរបួស កា លពី ខែ មុន ប្រព័ន្ធ ផ្សព្វផ្សាយ រុស្ស៊ី ដែល គ្របដណ្ដប់ ការផ្សាយ ព័ត៌មាន នៅក្នុង តំបន់ បាន ទម្លាក់កំហុស ទៅលើ អ៊ុយ ក្រែ ន ។ ប៉ុន្តែ ក្រុម អ្នក វិភាគ ខាងក្រៅ ជឿថា នោះ គឺជា ស្នាដៃ របស់ រុស្ស៊ី ដែល ព្យាយាម ពង្រឹង ភាពស្មោះត្រង់ ក្នុង តំបន់ ពោល គឺជា យុទ្ធសាស្ត្រ ដូចគ្នា ដែល ប្រើ ក្នុង តំបន់ ដុន បាស ។

អ្នកវិភាគ យោធា និយាយថា រុស្ស៊ី មាន ទ័ព ឈរជើង នៅ តំបន់ ត្រេ ន ស្នីស្ទៀ យ៉ាងហោចណាស់ ១ ៥០០  នាក់ បូករួម នឹង ទាហាន របស់ តំបន់ ពី ៣ ០០០ ទៅ ១២ ០០០  នាក់ ។ កងកម្លាំង ទាំង ២  នេះ ប្រដាប់ ដោយ អាវុធ ធុន ស្រាល ដោយមាន រថពាសដែក ២-៣  គ្រឿង កាំភ្លើង ធំ ចាស់ៗ មួយចំនួន និង គ្មាន ឧទ្ធម្ភាគចក្រ ដែល មិនអាច ក្លាយជា ទ័ព ឈ្លា ន  ពាន បានទេ ។  លោក Anatoly Dirun ដែលជា អ្នកវិទ្យាសាស្ត្រ នយោបាយ ត្រេ ន ស្នីស្ទៀ និង ដែលជា អ្នក  នយោបាយ បក្សប្រឆាំង និយាយថា ៖ « វា ជា រឿង ឆោតល្ងង់ សម្រាប់ រុស្ស៊ី ក្នុងការ ព្យាយាម ប្រើ វា ( កងកម្លាំង ) ប្រឆាំងនឹង អ៊ុយ ក្រែ ន » ។ លោក និយាយថា អ៊ុយ ក្រែ ន និង រុស្ស៊ី កំពុង បង្កើន ការគំរាមកំហែង ត្រេ នស្នីស្ទៀ ដោយ ហេតុផល ផ្ទាល់ខ្លួន ដោយ រុស្ស៊ី ព្យាយាម ទាញ ទាហាន  អ៊ុយ ក្រែ ន ចេញពី សមរភូមិ ភាគ ខាងកើត ខណៈ អ៊ុយ ក្រែ ន ព្យាយាម គូររូប ភាព ពី ការ រាល  ដាលនៃ សង្គ្រាម ដើម្បីឱ្យ លោកខាងលិច បញ្ជូន អាវុធ បន្ថែម ។

 

លោក Dirun និង អ្នកជំនាញ ផ្សេងទៀត និយាយថា រុស្ស៊ី មិនអាច បន្ថែម កម្លាំង ទៅក្នុង ទឹកដី ត្រេ ន ស្នីស្ទៀ  ដោយ ងាយស្រួល បានទេ ដោយសារ យន្តហោះ ត្រូវ ឆ្លងកាត់ ដែនអាកាស អ៊ុយ  ក្រែ ន ឬ អឺរ៉ុប ដែល ធ្វើឱ្យ ពួកគេ ប្រឈម នឹង ការបាញ់ ទម្លាក់ ។

ប៉ុន្តែ រំហូរ នៃ ហ្គាស រុស្ស៊ី ដែលមាន តម្លៃថោក មិនបាន បញ្ឈប់ ឡើយ ដោយបាន អនុញ្ញាតឱ្យ រោងចក្រ ក្នុង តំបន់ អាចធ្វើ ការផលិត ស្បែកជើង វាយ ន ភណ្ឌ និង របារ ដែក ក្នុងតម្លៃ ប្រកួត  ប្រជែង ។ រុស្ស៊ី ផ្តល់ ឧបត្ថម្ភ ធន ព្រោះ ត្រេ នស្នីស្ទៀ ដើរតួ ជា កម្លាំង ភូមិសាស្ត្រ នយោបាយ ដ៏ មាន ឥទ្ធិពល ជាពិសេស លើ ប្រទេស ម៉ុ ល ដាវី ដែល ដាក់ពាក្យ ចូល សហភាព អឺរ៉ុប កាល  ពី ខែមីនា ប៉ុន្តែ ទទួលបាន ភាព  ទាក់ទាញ តិចជាង ជាមួយ កងទ័ព រុស្ស៊ី នៅ លើដី របស់ខ្លួន ក្នុងចំណោម បញ្ហា ផ្សេងៗ ទៀត ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook