ភ្នំពេញៈ តំណាង សហភាព អឺរ៉ុប បាន ជួបពិភាក្សា ជាមួយ គណៈកមា្មធិការ ជាតិ រៀបចំ ការបោះឆ្នោត ( គ.ជ.ប ) ជុំវិញ ដំណើរការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ និង ពង្រឹង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង ភាគី ទាំង ២ ។
លោក សោម សូរីដា អ្នក នាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្រោយ ជំនួប ពិភាក្សា នៅ ថ្ងៃទី ១៨ ខែឧសភា ថា នៅក្នុង ជំនួប នេះ ភាគី សហភាព អឺរ៉ុប ដឹកនាំ ដោយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប ប្រចាំ កម្ពុជា និង ភាគី គ.ជ.ប ដឹកនាំ ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយបាន ពិភាក្សា ផ្តោតជាសំខាន់ ទៅលើ ដំណើរការ រៀបចំ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ ។
លោក ថ្លែងបន្តថា លោក ប្រាជ្ញ ចន្ទ បាន ប្រាប់ សហភាព អឺរ៉ុប ជាទូទៅ អំពី ប្រវត្តិ នៃ ការរៀបចំ ការបោះឆ្នោត នៅ កម្ពុជា ដោយ ចាប់ផ្តើម តាំងពី ឆ្នាំ ១៩៩៣ ដែល រៀបចំ ដោយ អ៊ុនតាក់ និង ក្រោយមក នៅ ឆ្នាំ ១៩៩៨ ត្រូវបាន រៀបចំ ដោយ គ.ជ.ប ខ្លួនឯង ទាំង ការបោះឆ្នោត សកល និង អសកល ដែល រហូត មកទល់ ពេលនេះ បាន ១៧ លើក រួចមកហើយ ដែល ធ្វើឱ្យ ការបោះឆ្នោត នៅ កម្ពុជា នាពេលនេះ ត្រូវបាន វាយតម្លៃ ថា មាន ភាពល្អប្រសើរ ច្រើនជាង ការបោះឆ្នោត លើក មុនៗ ។
លោក បន្តទៀតថា ដោយឡែក ពាក់ព័ន្ធ ទៅនឹង បច្ចុប្បន្នភាព នៃ ដំណើរការ រៀប ចំការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី ៥ នៅពេលនេះ លោក ប្រាជ្ញ ចន្ទ បាន លើកឡើង ពី ចំនួន នៃ អ្នកមាន បញ្ជី បោះឆ្នោត មាន ជាង ៩ លាន ២ សែន នាក់ ដោយ រាប់ គិត ប្រជាពលរដ្ឋ ដែលមាន អាយុ ១៨ ឆ្នាំ ដល់ ថ្ងៃ បោះឆ្នោត ស្មើនឹង ៨៧,៨៤ ភាគរយ ។ ចំនួន នេះ គឺជា លទ្ធផល ដែល គ.ជ.ប ទទួលបាន សម្រាប់ ប្រើប្រាស់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ ។
លោក ថ្លែងថា ៖ « លទ្ធផល មួយទៀត ឯកឧត្តម ប្រាជ្ញ ចន្ទ បាន លើកឡើង ពី ដំណើរការ នៃ ការចុះបញ្ជី បេក្ខជន ឈរឈ្មោះ របស់ គណបក្ស នយោបាយ មាន គណបក្ស នយោបាយ ១៧ ដែល គ.ជ.ប ទទួលស្គាល់ និង ចុះបញ្ជី បេក្ខជន សម្រាប់ ការបោះឆ្នោត ។ បច្ចុប្បន្ននេះ គ.ជ.ប ក៏បាន ត្រៀម រៀបចំ បរិក្ខារ ផ្សេងទៀត អាច វាយតម្លៃ បាន ថា វា ជិត រួចរាល់ ស្ទើរតែ ១០០ ភាគរយ នៅសល់ តែ ការងារ តូចតាច មួយចំនួន ប៉ុណ្ណោះ ដែល ត្រូវបំពេញ តាម ក្រោយ » ។
នៅក្នុង ជំនួប នេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បញ្ជាក់ថា សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នេះ កិច្ចការងារ ដែល គ.ជ.ប ត្រូវធ្វើ គឺ ការជ្រើសរើស និង បណ្តុះបណ្តាល ធនធាន មនុស្ស សម្រាប់ គណៈកម្មការ ឃុំ សង្កាត់ រៀបចំ ការបោះឆ្នោត និង នៅ ខាងមុខ នេះ នឹងត្រូវ ជ្រើសរើស មន្ត្រី គណៈកម្មការ ការិយាល័យ រៀបចំ ការបោះឆ្នោត ជាង ១១ ម៉ឺន នាក់ សម្រាប់ បម្រើ ការងារ នៅតាម ការិយាល័យ បោះឆ្នោត ចំនួន ២៣ ៦០២ ការិយាល័យ ។
ពាក់ព័ន្ធ នឹង ការបោះឆ្នោត នេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប បាន ស្នើសុំ ឱ្យ លោក ប្រាជ្ញ ចន្ទ ពន្យល់ បន្ថែម ទាក់ទង ទៅនឹង ការជ្រើសរើស មន្ត្រី បោះឆ្នោត ការបណ្តុះបណ្តាល ធនធាន មនុស្ស និង ជាពិសេស អំពី ការ លុប បញ្ជី បេក្ខជន គណបក្ស នយោបាយ មួយចំនួន និង ការ កំណត់ហេតុ នៃ ការរាប់ សន្លឹកឆ្នោត ជាដើម ។
លោក ប្រាជ្ញ ចន្ទ ក៏ ពន្យល់ និង ឆ្លើយ សំណួរ ទាំងអស់ យ៉ាង ល្អិតល្អន់ របស់ ភាគី សហភាព អឺរ៉ុប ។ លោកស្រី ក៏បាន ស្នើសុំ គ.ជ.ប ឱ្យ សម្របសម្រួល និង អនុញ្ញាតឱ្យ មន្ត្រី នៃ សហភាព អឺរ៉ុប ចូល ទៅ សង្កេតមើល នៃ ដំណើរការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ដែល នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែ ភាគី គ.ជ.ប បាន បដិសេធ ដោយ ជំនួស មកវិញ សម្រប សម្រួល ឱ្យមាន ការឃ្លាំមើល និង សង្កេតមើល ចំពោះ ការបោះឆ្នោត ជាទូទៅ និង ដោយ គ្មាន ចេញ របាយការណ៍ ឬ វាយតម្លៃ អំពី បរិយាកាស នៃ ដំណើរការ បោះឆ្នោត ។
ឆ្លើយតប ចំណុច នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ជម្រាបជូន លោកស្រី Carmen Moreno ថា កិច្ចការ នេះ គ.ជ.ប ធ្លាប់បាន លើកឡើង កន្លង មក ដោយ ចេញ លិខិតអញ្ជើញ តាម ការស្នើសុំ ធ្វើជា ភ្ញៀវ សង្កេតការណ៍ និង ឃ្លាំមើល ការបោះឆ្នោត ប៉ុន្តែ មិនមែនជា អ្នក សង្កេតការណ៍ នោះទេ ។ ភាគី ទាំង ២ គ.ជ.ប និង សហភាព អឺរ៉ុប នឹង បើក កិច្ចប្រជុំ ពិភាក្សាគ្នា ជា បន្តបន្ទាប់ ទៀត ទាក់ទង ទៅនឹង ការបោះឆ្នោត ដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ន ទាំង ២ ពាក់ព័ន្ធ នឹង ដំណើរការ នៃ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ និង ការបោះឆ្នោត នៅពេល ក្រោយៗ ទៀត ៕