Connect with us

កងកម្លាំងប្រដាប់អាវុធ

ភាសាចិនឡើងកម្តៅនៅកម្ពុជា

ក្នុងនាមជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនដែលមានស្នាក់ការនៅកម្ពុជា និងក្នុង នាមជា អ្នកផ្តល់ ពុទ្ធិនិង បទពិសោធន៍ភាសាចិនរួមទាំងការយល់ដឹងនិងការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគុណតម្លៃនៃព្រះពុទ្ធសាសនា សមាគមពុទ្ធសាសនិកកម្ពុជា-ចិន បានបង្កើតនូវវេទិកាឈ្វេងយល់ពីព្រះធម៌ ការជជែកពីគម្ពីរព្រះត្រៃបិដក ការចែកទាន និងការបង្រៀនភាសាចិនដោយឥតគិតថ្លៃជាដើម។

ជារៀងរាល់ល្ងាចថ្ងៃចន្ទដល់ថ្ងៃសុក្រពីម៉ោង១៧៖៣០នាទី ដល់ម៉ោង១៩៖០០នាទី នៅសមាគមពុទ្ធសាសនិក កម្ពុជា-ចិនស្ថិតនៅផ្ទះលេខ៦០-៦៦ផ្លូវលេខ១៣បុរីពិភពថ្មីកំបូល៣មានបង្រៀនភាសាចិនដោយឥតគិតថ្លៃ។

-ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន បានមានសង្ឃដីការថា ចាប់តាំងពី ថ្ងៃ ទី៦ ខែឧសភា ឆ្នាំ២០២២មកសមាគមបានបង្រៀនភាសាចិន ដោយផ្តោតលើការសិក្សាមូលដ្ឋាននិងពាក្យ បច្ចេកទេសសម្របតាមតម្រូវការជាក់ស្តែងទីផ្សារការងារ ហើយបន្ថែមពីលើនេះ សមាគមដែលជាសង្គម ស៊ីវិល មួយរបស់ប្រទេសចិនបានសហការយ៉ាងជិតស្និទ្ធជាមួយសហគ្រាស ក្រុមហ៊ុនចិនក្នុងការផ្តល់ឱកាស ការងារ ដល់យុវជនកម្ពុជាដែលអាចប្រើប្រាស់ភាសាចិន។

សមាគមក៏នៅជាមជ្ឈមណ្ឌលផ្តល់ការបំប៉ន និងការធ្វើ វិក្រឹត្យ ការភាសាចិនដល់យុវជនដែលមានបំណង បម្រើ ការងារ ដោយប្រើប្រាស់ភាសាចិនផងដែរ។

ព័ត៌មានបន្ថែមសូមមេត្តាទំនាក់ទំនងផ្ទាល់មកកាន់អ្នកគ្រូ LEI តាមរយៈទូរស័ព្ទលេខ៖ 089808891។

Click to comment

Leave a Reply

Your email address will not be published.

Facebook