Connect with us

កងកម្លាំងប្រដាប់អាវុធ

រុស្ស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា  រុស្ស៊ីឱ្យកាន់តែសកម្ម និងរឹងមាំខ្លាំងឡើង។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១៨ខែឧសភា នៅឯទីបញ្ជាការកងទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាលើក ឡើងអំពី ទំនាក់ទំនង កិច្ចស ហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមកផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវឆន្ទៈក្នុង ការបន្តពង្រឹង កិច្ចសហ ប្រតិបត្តិការ រវាងកង ទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និង រឹងមាំបន្ថែមទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេប ញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជា ជន ទាំងពីរ មានភាពល្អប្រសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការរ វាងកង ទ័ពនៃ ប្រទេស ទាំង ពីរ។ ពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម៕

Click to comment

Leave a Reply

Your email address will not be published.

Facebook