Connect with us

កងកម្លាំងប្រដាប់អាវុធ

គ.ជ.ប ណែនាំ ដល់ ភាគី ពាក់ព័ន្ធ ការបោះឆ្នោត រៀបចំ សន្តិសុខ សម្រាប់ ការបោះឆ្នោត

ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ( គ.ជ.ប  ) បានចេញ សេចក្ដី ណែនាំ គណៈកម្មការ បោះឆ្នោត ត្រូវ ត្រៀម រៀបចំ ពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់  និង របៀបរៀបរយ នៅក្នុង ការិយាល័យ បោះឆ្នោត និង រាប់ សន្លឹកឆ្នោត ដល់ ដំណើរការ បោះឆ្នោត ក្រុមប្រឹក្សាឃុំ – សង្កាត់ ដែល គ្រោង នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃអាទិត្យ ទី  ៥ ខែមិថុនា ឆ្នាំ  ២០២២ ។

យោងតាម សេចក្ដី ណែនាំ របស់ គ.ជ.ប ដែល បានចេញ ផ្សាយ កាលពី ថ្ងៃទី  ១៤ ខែឧសភា បានឱ្យ ដឹងថា គណៈកម្មការ រាជធានី ខេត្ត រៀបចំ ការបោះឆ្នោត ( គធ.ខប ) ប្រធាន គណៈកម្មការ ឃុំ សង្កាត់ រៀបចំ ការបោះឆ្នោត ( គឃ.សប ) និង ប្រធាន គណៈកម្មការ ការិយាល័យ បោះឆ្នោត និង រាប់ សន្លឹកឆ្នោត ត្រូវ ត្រៀម ពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និង របៀប រៀបរយ ក្នុង ការិយាល័យ បោះឆ្នោត និង ការិយាល័យ រាប់ សន្លឹកឆ្នោត ទាំងអស់ ក្នុង ដំណើរការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ។

អ្នកមាន ឈ្មោះ នៅក្នុង បញ្ជី បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី  ៥ ឆ្នាំ  ២០២២ មាន ចំនួន ជាង ៩  លាន ២ សែន នាក់ ដោយ រាប់ គិត ប្រជាពលរដ្ឋ ដែលមាន អាយុ ១៨ ឆ្នាំ ដល់ ថ្ងៃ បោះឆ្នោត ស្មើនឹង ៨៧,៨៤ ភាគរយ និង ការិយាល័យ បោះឆ្នោត មាន ចំនួន ២៣ ៦០២ ការិយាល័យ នៅក្នុង ឃុំ សង្កាត់ ចំនួន  ១៦៥២ នៅ ទូទាំង ប្រទេស ។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់  សារព័ត៌មានកម្ពុជាសន្តភាព នៅ ថ្ងៃទី  ១៩ ខែឧសភា ថា ជាទូទៅ នៅ មុនពេល បោះឆ្នោត អំឡុងពេល បោះឆ្នោត និង ក្រោយពេល បោះឆ្នោត គ.ជ.ប  តែងតែ តម្រូវ ឱ្យ មាន ការពង្រឹង សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សាធារណៈ ហើយ ការឃោសនាបោះឆ្នោត លើក នេះ នឹង ចាប់ផ្ដើម ពីថ្ងៃ ទី ២១ ខែឧសភា ។

លោក សូរីដា ថ្លែងថា ៖ « អាជ្ញាធរ រៀបចំ ការបោះឆ្នោត ត្រូវ សហការ ជាមួយនឹង អាជ្ញាធរ ដែនដី មាន ទាំង រដ្ឋបាល រាជធានី ខេត្ត រដ្ឋបាល ស្រុក – ខណ្ឌ និង រដ្ឋបាល ឃុំ សង្កាត់ ដើម្បី ធ្វើ យ៉ាងណា ទាក់ទង គ្នា ឱ្យបាន ជិតស្និទ្ធ ដើម្បី រួមគ្នា រៀបចំ ជាការ ប្រជុំ ឱ្យបាន ទៀងទាត់ ដោះស្រាយ នូវ រាល់ បញ្ហា និង សម្របសម្រួល ពី អាជ្ញាធរ ដែនដី ។ អ៊ីចឹង ទេ អ្វីដែល យើង ធ្វើ ទាំងអស់នេះ ត្រូវធ្វើ កិច្ចសហការ និង វិធានការ ទប់ស្កាត់  នូវ បទល្មើស ផ្សេងៗ ។

យោងតាម សេចក្តី ណែនាំ របស់ គ.ជ.ប បាន បញ្ជាក់ថា អ្នក ដែលមាន សិទ្ធិ ចូលក្នុង ការិយាល័យ បោះឆ្នោត បាន មាន មន្ត្រី បោះឆ្នោត ដែល បានទទួល ការតែងតាំង ពី គ.ជ.ប ភ្នាក់ងារ គណបក្សនយោបាយ ដែលមាន បញ្ជី បេក្ខជន ឈរឈ្មោះ និង ដែល បានអនុញ្ញាត និង អ្នក សង្កេតការណ៍ ដែលមាន បណ្ណសម្គាល់ ផ្តល់ឱ្យ ដោយ គ.ជ.ប និង ចំពោះ អ្នកសារព័ត៌មាន ដែលមាន បណ្ណ សម្គាល់ ផ្តល់ឱ្យ ដោយ គ.ជ.ប ។

ចំពោះ អ្នកសារព័ត៌មាន ក្នុង ករណី គ្មាន បណ្ណ សម្គាល់ អនុញ្ញាត ពី គ.ជ.ប អ្នកសារព័ត៌មាន រូប នោះ អាច ចូលក្នុង ការិយាល័យ បោះឆ្នោត ដើម្បី គោលបំណង បោះឆ្នោត តែប៉ុណ្ណោះ ប្រសិនបើ គាត់ មានឈ្មោះ បោះឆ្នោត នៅ ការិយាល័យ បោះឆ្នោត នោះ អ្នក ដែលមាន សិទ្ធិ បោះឆ្នោត ហើយ ត្រូវ បោះឆ្នោត នៅ ការិយាល័យ បោះឆ្នោត នោះ ហើយ អ្នក ដែល អមដំណើរ អ្នកបោះឆ្នោត បាន មាន តែ ជនពិការ ប៉ុណ្ណោះ ដែល បាន កំណត់ដោយ ច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ។

គ.ជ.ប ក៏បាន បញ្ជាក់ ដែរថា  អ្នក ដែលមាន សិទ្ធិ ចូល ក្នុង ការិយាល័យ រាប់ សន្លឹកឆ្នោត ដែល ត្រូវបាន អនុញ្ញាត រួម មាន មន្ត្រី រាប់ សន្លឹកឆ្នោត ដែល បានទទួល ការ តែងតាំងពី គ.ជ.ប , ភ្នាក់ងារ គណបក្ស នយោបាយ ដែលមាន បញ្ជី បេក្ខជន ឈរឈ្មោះ និង ដែល បាន អនុញ្ញាត អ្នកសង្កេតការណ៍ , អ្នកសារព័ត៌មាន ដែលមាន បណ្ណសម្គាល់ ផ្តល់ឱ្យ ដោយ គ.ជ.ប  , និង ភ្នាក់ងារ សន្តិសុខ បោះឆ្នោត និង ភ្នាក់ងារ សង្គ្រោះ នៅពេលដែល ប្រធាន គ.ក.រ ធ្វើ សំណូមពរ ក្នុងករណី ចាំបាច់ ។ គ.ជ.ប បញ្ជាក់ដែរថា អ្នក ដែល ប្រព្រឹត្ត អំពើ ល្មើស ត្រូវ ទទួលពិន័យ ដោយ ការ ផាកពិន័យ ជា ប្រាក់ ពី ៥  លាន រៀល ទៅ ២០  លាន រៀល ដោយ គ.ជ.ប ដោយ ពុំទាន់ គិតដល់ ទោស ព្រហ្មទណ្ឌ ផ្សេងទៀត ។

ជាមួយគ្នា គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវ សហការ ជាមួយ កម្លាំង សន្តិសុខ បោះឆ្នោត តាម មូលដ្ឋាន និង តាម ការិយាល័យ នីមួយៗ រៀងៗ ខ្លួន ដើម្បី ធានា ឱ្យបាន នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និង របៀបរៀបរយ ក្នុង ដំណើរការ បោះឆ្នោត និង រាប់ សន្លឹកឆ្នោត ។

លោក សំ សុគន្ធាមី ប្រធាន អង្គការ ឃ្លាំមើល ការបោះឆ្នោត នីកហ្វិច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃទី  ១៨ ខែឧសភា ថា ការចេញ សេចក្តី ណែនាំ នេះ ពិតជា ល្អ សម្រាប់ ធ្វើយ៉ាងណា ឱ្យ ដំណើរការ នៃ ការបោះឆ្នោត និង រាប់ សន្លឹកឆ្នោត ប្រព្រឹត្ត ទៅដោយ លូន ។ ក្នុង ការរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សាធារណៈ នេះ មាន គណៈកម្មការ រក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ ដែលមាន អគ្គស្នងការ នគរបាល ជាតិ ជា អ្នកដឹកនាំ ។

លោក បាន ថ្លែងថា ៖ « ខ្ញុំ ឃើញថា ការរៀបចំ របស់  គ.ជ.ប សម្រាប់ ការបោះឆ្នោត ឆ្នាំនេះ រាង ហ្មត់ចត់ គ្រាន់បើ មាន ទាំង ប្រជា ការពារ ប៉ូលិស និង ទាហាន ។ ជាមួយគ្នានេះ បើសិន មាន ជន ណា ដែល គ្មាន សមត្ថកិច្ច ឬ កាតព្វកិច្ច ចូលទៅ ការិយាល័យ បោះឆ្នោត និង រាប់ សន្លឹកឆ្នោត នឹងត្រូវ ផាកពិន័យ និង មាន ទោសទណ្ឌ ផ្សេងទៀត ព្រោះ វា ស្ថិត នៅក្នុង បទបញ្ជា និង នីតិវិធី របស់ គ.ជ.ប  »៕

Click to comment

Leave a Reply

Your email address will not be published.

Facebook