Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតលើករណីលោក អ៊ុក ទូច ដែលគប់ស្បែកជើងតម្រង់មក សម្តេច ហ៊ុន សែន

ភ្នំពេញ៖ សហរដ្ឋអាមេរិក កំពុងធ្វើការស៊ើបអង្កេតទៅលើករណីហេតុការណ៍គប់ស្បែកជើងដែលប្រព្រឹត្តដោយលោក អ៊ុក ទូច តម្រង់មកលើនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោងតាមលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឆ្លើយថាសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងឥស្សរជនដែលមកទស្សនកិច្ចនៅអាមេរិកយ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតដោយហ្មត់ចត់ស្របតាមផ្លូវច្បាប់របស់សហរដ្ឋអាមេរិក។

ការបញ្ជាក់របស់ស្ថានតំណាងអាមេរិកប្រចាំកម្ពុជានៅពេលនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សហអាមេរិកបកស្រាយចំពោះករណីគប់ស្បែកជើងមកលើថ្នាក់ដឹកនាំមួយ ថាតើវាជាសិទ្ធិបញ្ចេញមតិឬអំពើហិង្សា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook