រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាវេលាម៉ោង១ និង៣០ រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ឧសភា ២០២២ ខានស្អែកនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូ អបអរសាទរដំណើររបស់សម្ដេចតេជោ ទៅកាន់តំបន់អឺរ៉ុប ។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងជួបបងប្អូនខ្មែរ នាវេលាល្ងាចថ្ងៃទី២១ ឧសភា ២០២២ នៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ៕