Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីស នៅយប់រំលងអធ្រាត្រថ្ងៃទី២១ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២របស់វេទិកាសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលនេះបានឱ្យដឹងថា សម្តេចនឹងអញ្ជើញចាកចេញពីកម្ពុជា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សម្តេចបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា «ម៉ោង១និង៣០រំលងអធ្រាតឆ្លងចូលថ្ងៃទី២១ឧសភា២០២២ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។

សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាន៦០ម៉ោងទៀត»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook